ភ្នំពេញ៖ អ្នកទិញផ្ទះពីគម្រោងវីឡាលម្ហែកាយ Harmony Valley នឹងអាចទទួលបានកម្ចីការប្រាក់ទាប ដោយមានលក្ខណ្ឌងាយស្រួល ព្រមជាមួយរយៈពេលសងត្រលប់រហូតដល់ទៅ ២០ឆ្នាំ ដោយសារកញ្ចប់កម្ចីទិញផ្ទះផ្តល់ដោយធនាគារ BRED Bank (Cambodia)។
កញ្ចប់កម្ចីការប្រាក់ទាបនេះធ្វើឡើងដោយផ្អែកតាមកិច្ចព្រមព្រៀងកាលពីចុងខែមករា រវាងធនាគារ BRED Bank (Cambodia) និងក្រុមហ៊ុន Century 21 Cambodia ដោយធនាគារយល់ព្រមកាត់បន្ថយលក្ខណ្ឌមិនចាំបាច់មួយចំនួន ហើយផ្តល់ជូនអត្រាការប្រាក់ទាប និងទំហំកម្ចីតាមតម្រូវការសម្រាប់អតិថិជនដែលទិញអចលនទ្រព្យតាមក្រុមហ៊ុន Century 21 Cambodia និងបណ្តាញរបស់ក្រុមហ៊ុន។
លោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia) បានថ្លែងថា៖ «ធនាគារ BRED Bank (Cambodia) ផ្តល់សេវាកម្ចីទិញផ្ទះដោយមានការប្រាក់ត្រឹមតែ ៦,៦៦ ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំសម្រាប់ឆ្នាំដំបូង ដែលនេះជាអត្រាការប្រាក់សមរម្យ និងមានការប្រកួតប្រជែងនៅក្នុងទីផ្សារនៅកម្ពុជា។ កញ្ចប់កម្ចីការប្រាក់ទាបនេះមានរយៈពេលរហូតដល់ទៅ ២០ ឆ្នាំ ហើយអតិថិជនមិនតម្រូវឱ្យបង់ប្រាក់កម្រៃសេវាកម្ចីនោះទេ»។
លោកបន្ថែមថា៖ «អ្វីដែលពិសេសជាងនេះ អតិថិជនអាចទទួលទំហំកម្ចីរហូតដល់ទៅ ៨០ ភាគរយនៃតម្លៃផ្ទះរបស់ពួកគេ។ នេះជាកញ្ចប់សេវាកម្មកម្ចីដែលពិតជាមានភាពទាក់ទាញនៅកម្ពុជា»។
លោក Guillaume បានបញ្ជាក់បន្ថែមថា អតិថិជនដែលទិញលំនៅឋានតាមរយៈក្រុមហ៊ុន Century 21 Cambodia ក៏អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយបណ្តាញសាខាទាំងអស់របស់ធនាគារនៅកម្ពុជា ដើម្បីប្រឹក្សាយោបល់ក្នុងការស្នើសុំកញ្ចប់ឥណទានតាមតម្រូវការ និងលឿនរហ័ស។ នៅពេលដែលពាក្យស្នើសុំឥណទានត្រូវបានអនុម័ត ពេលនោះអតិថិជននឹងអាចទទួលបានកម្ចី។
ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានផ្តល់សិទ្ធជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជាជាពិសេសគម្រោងមេ Harmony Valley ដែលរួមមានគម្រោងជាដំណាក់កាលជាច្រើនដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY ដែលជាគម្រោងផ្ទះវីឡាលម្ហែកាយនិងខុនដូរប្រណីត រចនាឡើងតាមបែបអ៊ឺរ៉ុប ដែលមានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ និងមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។
លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន នៃក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងថា អតិថិជនរបស់ក្រុមហ៊ុននឹងអាចទិញគម្រោងខាងលើកាន់តែមានភាពងាយស្រួល ជាមួយនឹងកញ្ចប់ឥណទានលំនៅឋានពីធនាគារ BRED Bank (Cambodia) បើទោះបីគម្រោងអភិវឌ្ឍន៍នោះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។
លោកថ្លែងថា៖ «ធនាគារ Bred Bank សម្រេចផ្តល់កម្ចីដល់អតិថិជនយើងទាំងដែលអចលនទ្រព្យនោះកំពុងសាងសង់ ហើយសូម្បីតែថាត្រឹមជាដីឡូតិ៍ដែលនឹងសាងសង់វីឡា គឺអតិថិជនយើងអាចទទួលកម្ចីបានរហូតដល់ទៅ ៧០ ភាគរយនៃតម្លៃអចលនទ្រព្យនោះទៅហើយ»។
លោក Seraj Sutton បានបន្ថែមថា កិច្ចសហការរវាងក្រុមហ៊ុន Century 21 Cambodia និងធនាគារ BRED Bank (Cambodia) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសឱ្យកាន់តែល្អប្រសើរទៅដល់អតិថិជន និងវិនិយោគិន ហើយទន្ទឹមគ្នានេះប្រជាជនកម្ពុជាក៏អាចទទួលបានឱកាសដូចគ្នានេះដើម្បីអាចទិញអចលនទ្រព្យតាមក្តីបំណងរបស់ពួកគេផងដែរ។
ក្រុមហ៊ុន Forest Harmony Co.,Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Harmony Valley Complex កាលពីចុងឆ្នាំ២០២០ បានប្រកាសបង្ហាញគម្រោងដំណាក់កាលទី២របស់ខ្លួនដែលមានឈ្មោះថា GOLF HARMONY សាងសង់លើផ្ទៃដី ២៧,៣ ហិកតា។ គម្រោងនេះនឹងត្រូវបើកដំណើរការសាងសង់នៅត្រីមាសទី ២ ឆ្នាំ២០២១ ដែលនឹងក្លាយជាគម្រោងដំបូងគេបង្អស់មានទីលានវាយកូនហ្គោល និងវីឡាលម្ហែកាយដែលហ៊ុំព័ទ្ធដោយធម្មជាតិបៃតងដ៏ស្រស់ស្អាត។
ដំណាក់កាលទី១ របស់គម្រោង Forest Harmony អភិវឌ្ឍន៍លើផ្ទៃដី ១៣ ហិកតា ដែលមានវីឡាលម្ហែកាយ ៧៨ វីឡា។ ដំណាក់កាលទី១នេះ សម្រេចការលក់បានស្ទើរទាំងស្រុងហើយគិតមកទល់នឹងបច្ចុប្បន្ន។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 076 222 0202



