ហុងកុងជាប់ជាទីក្រុងមានចំនួនមហាសេដ្ឋីអចលនទ្រព្យច្រើនជាងគេលើពិភពលោកឆ្នាំ ២០២០

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ហុងកុង៖ ហុងកុងក្លាយទីក្រុងមានចំនួនមហាសេដ្ឋីអចលនទ្រព្យច្រើនជាងគេ ធាបនឹងទីក្រុងផ្សេងទៀតនៅលើពិភពលោកដោយមានមហាសេដ្ឋីចំនួន ២៦ នាក់ ស្មើនឹងជាង ១០ ភាគរយនៃចំនួនសរុប។ នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក Hurun Report Global Rich List។

យោងតាមរបាយការណ៍របស់ Hurun សម្រាប់ឆ្នាំ ២០២០ មហាសេដ្ឋីមានមុខរបរស្នូលក្នុងវិស័យអចលនទ្រព្យនៅលើពិភពលោកមានចំនួន ២៥៦ នាក់។

បើគិតពីចំនួនមហាសេដ្ឋីតាមទីក្រុង ហុងកុងជាប់ចំណាត់ថ្នាក់លេខ ១ បន្ទាប់មកទីក្រុង ក្វាងចូវ របស់ចិនជាប់លេខ២ ទីក្រុងសិនចិនលេខ៣ និង ទីក្រុងប៉េកាំងលេខ៤។ ទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៥ ដោយមានមហាសេដ្ឋីអចលនទ្រព្យ ១៥នាក់ បន្ទាប់មកទីក្រុងឡុងដ៍​របស់ចក្រភពអង់គ្លេសមាន ១៤ នាក់។ ក្នុងចំណោមមហាសេដ្ឋីអចលនទ្រព្យ 10 នាក់ដំបូងលើពិភពលោក មហាសេដ្ឋីជាជនជាតិចិនមានរហូតដល់ទៅ ៧ នាក់ទាក់ទៅហើយ។

បើគិតតាមប្រទេសវិញ ប្រទេសចិនជាប្រទេសមានចំនួនមហាសេដ្ឋីអចលនទ្រព្យច្រើនជាងគេ ដោយមានចំនួន ១៣៧នាក់ ឬ ៥៤ភាគរនៃចំនួនសរុប ២៥៦ នៅលើពិភពលោក។ នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ Hurun ឆ្នាំ ២០២០។

សហរដ្ឋអាមេរិកទាំងមូលមានមហាសេដ្ឋីអចលនទ្រព្យចំនួន ៣៤ នាក់ស្មើនឹង ១៣ ភាគរយនៃចំនួនសរុបនៅលើពិភពលោក បន្ទាប់មកចក្រភពអង់គ្លេសដោយមានមហាសេដ្ឋីអចលនទ្រព្យ ១៧ នាក់ស្មើនឹង ៧ ភាគរយនៃមហាសេដ្ឋីអចលនទ្រព្យសរុប ២៥៦ ដែលមានឈ្មោះនៅក្នុងបញ្ជីនេះ។

បញ្ជីឈ្មោះមហាសេដ្ឋីរបស់ Hurun Global Rich List ត្រូវបានចេញផ្សាយកាលខែកុម្ភៈដែលបានកត់ត្រាមហាសេដ្ឋី (ក្នុងអាជីវកម្មផ្សេងៗ) ចំនួន ២,៨១៦ នាក់នៅលើពិភពលោកគិតត្រឹមខែមករាឆ្នាំ ២០២០ ។

តែទ្រព្យសម្បត្តិនេះត្រូវបានគណនាគិតជាដុល្លារអាមេរិកគិតត្រឹមថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ គឺមុនពេលការរីករាលដាលនៃជំងឺឆ្លង Covid-19 ដែលបានកំពុងធ្វើឲ្យទីផ្សារសេដ្ឋកិច្ចនិងភាគហ៊ុនរងផលប៉ះពាល់។

Leave a Reply

Your email address will not be published. Required fields are marked *