គន្លឹះទាំងនេះជួយអ្នកឲ្យជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវ និងសម្រេចការទិញ-លក់ងាយស្រួល

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ភាគីអ្នកលក់ និងអ្នកទិញអចលនទ្រព្យតែងតែស្ថិតនៅជំហរពីរផ្ទុយគ្នានៅពេលដែលនិយាយពីការទិញ-លក់អចលនទ្រព្យ។ ដើម្បីសម្រួលដល់ប្រតិបត្តិការទិញលក់ ភាគីទាំងពីរតែងត្រូវការភាគីកណ្តាលដ៏ល្អមួយ ដើម្បីសម្របសម្រួលដែលជាទូទៅ​គឺជាភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។

ស្របពេលដែលចំនួនភ្នាក់ងារអចលនទ្រព្យកាន់តែច្រើនឡើង អតិថិជនជាច្រើនកំពុងមានការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសភ្នាក់ងារណាមួយដែលល្អនិងមានជំនាញគ្រប់គ្រាន់។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រឹមត្រូវ៖

1 – ជ្រើសរើសមនុស្ស មិនមែនបទពិសោធន៍៖ ជ្រើសរើសភ្នាក់ងារណាដែលធ្វើការឲ្យអ្នកនិងធ្វើជាមួយអ្នក កុំជ្រើសរើសភ្នាក់ងារដែលផ្អែកទៅលើបទពិសោធន៍តែមួយមុខគត់។ ការមានបទពិសោធន៍គឺជារឿងល្អ ប៉ុន្តែវាមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ។ អ្នកអាចនឹងត្រូវចំណាយពេលច្រើនជាមួយភ្នាក់ងារមួយរូបនោះ ដូចនេះត្រូវរកមនុស្សដែលចុះសម្រុងគ្នា។ ជ្រើសរើសនរណាម្នាក់ដែលអាចទុកចិត្តបាន​ និងពិតប្រាកដ។​ ត្រូវជ្រើសរើសភ្នាក់ងារដែលពូកែនិយាយនិងចរចារ។

2 – សុំការណែនាំពីម្ចាស់ផ្ទះមុនៗ៖ ទោះបីជាបច្ចេកវិទ្យាមានប្រយោជន៍ក្នុងការដើរស្វែងរកផ្ទះភាគច្រើនក៏ដោយ តែការជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រឹមត្រូវនៅតែជាជម្រើសរវាងមនុស្សនិងមនុស្ស។ ការណែនាំគឺជាវិធីល្អបំផុត។​ សាកសួរព័ត៌មានពីម្ចាស់ផ្ទះមុនៗ ថាតើពួកគេនិងណែនាំភ្នាក់ងារណាឲ្យអ្នក។ ប្រសិនបើអ្នកអាចដឹងពីតំបន់ដែលអ្នកចង់ទិញឬក៏លក់ផ្ទះ អ្នកជំនាញខាងអចលនទ្រព្យតែងតែមានតាមតំបន់នីមួយៗជានិច្ច។

3 – ស្វែងរកភ្នាក់ងារដែលដឹងពីតម្រូវការរបស់អ្នក៖ អ្នកត្រូវសួរខ្លួនឯងថា តើភ្នាក់ងារអចលនទ្រព្យរបស់អ្នកដឹងពីអ្វីដែលអ្នកត្រូវការដែរឬទេ? អ្នកត្រូវមានភាពច្បាស់លាស់ចំពោះទីតាំងដែលអ្នកកំពុងស្វែងរកហើយប្រសិនបើភ្នាក់ងាររបស់អ្នកមិនបានផ្តល់នូវជម្រើសត្រឹមត្រូវល្អសម្រាប់អ្នក នោះប្រហែលជាពួកគេមិនបានស្វែងរកផ្ទះ ឬ អចលនទ្រព្យដែលអ្នកចង់បានទេ។

4 – រកភ្នាក់ងារណាដែលខិតខំធ្វើការ និងមានភាពស្មោះត្រង់៖ ត្រូវពិនិត្យឡើងវិញនូវរបៀបដែលភ្នាក់ងារធ្វើទីផ្សារអចលនទ្រព្យផ្សេងៗ។ សង្កេតមើលសម្ភារៈដែលគេមានក្នុងដៃដូចជា បញ្ជីអចលនទ្រព្យ គេហទំព័រ​ ខិតប័ណ្ណ ឬក៏ស្លាកសញ្ញាផ្សេងៗ និងលក្ខណៈសម្បត្តិរបស់ពួកគេផ្ទាល់។ ស្វែងរកអ្នកដែលមានការខំប្រឹង​ ភាពជឿជាក់ និង ស្មោះត្រង់។ អ្នកតែងតែចង់អោយភ្នាក់ងាររបស់អ្នកប្រាប់ពីអ្វីដែលគេនឹងធ្វើដើម្បីអោយអចលនទ្រព្យរបស់អ្នកអាចលក់ដាច់ក្នុងរយៈពេលខ្លីក្នុងតម្លៃល្អបំផុត។

5 – ត្រូវប្រាកដថាពួកគេទទួលបានការគាំទ្រគ្រប់គ្រាន់៖ អ្នកគួរតែធ្វើការស្រាវជ្រាវជាមុនដើម្បីអោយដឹងថា តើភ្នាក់ងាររបស់អ្នកត្រូវបានគាំទ្រដោយក្រុមការងាររបស់ពួកគេដែរឬទេ?​ ភ្នាក់ងារដែលមានការគាំទ្រអាចផ្តល់សេវាកម្មអតិថិជន កម្រិតខ្ពស់ដល់អតិជនគ្រប់រូប។ ភ្នាក់ងារភាគច្រើនធ្វើការជាមួយអតិថិជនច្រើនក្នុងពេលតែមួយ។ ការទិញលក់ផ្ទះមានភាពស្មុគស្មាញ ហើយអាចមិនសម្រេចផល ប្រសិនបើខ្វះការគាំទ្រ។ 

6 – ស្វែងរកការប្រាស្រ័យទាក់ទងច្បាស់លាស់ៈ ដំបូងបំផុត អ្នកត្រូវធ្វើអារម្មណ៍អោយស្រួលក្នុងការនិយាយប្រាស្រ័យទាក់ទងជាមួយភ្នាក់ងារអចលនទ្រព្យ។​ ប្រសិនបើអ្នកមានអារម្មណ៍ថាឆ្គង ឬមានសំពាធពេលកំពុងពិភាក្សា ប្រហែលជា​ភ្នាក់ងារម្នាក់នោះមិនគួរអោយជ្រើសរើសទេ។

7 – ស្វែងរកពត៌មានបន្ថែមក្នុងគេហទំព័រ៖ គ្រាន់តែអ្នកមានមិត្តដែលស្គាល់ភ្នាក់ងារមិនមានន័យថាអ្នកគួរតែធ្វើការជាមួយម្នាក់នោះឡើយ។​ ប្រសិនបើអ្នកកំពុងពិចារណារកភ្នាក់ងារ អ្នកអាចស្រាវជ្រាវក្នុងគេហទំព័ររបស់ពួកគេ សកម្មភាពរបស់ពួកគេនៅតាមបណ្តាញសង្គម ឬសម្ភាសពួកគេ។ វាជារឿងល្អដែលយើងអាចប្រើប្រាស់អ៊ីនធើណេតបានទូលំទូលាយ ដូច្នេះហើយត្រូវចេះប្រើវាឲ្យមានប្រយោជន៍។

Leave a Reply

Your email address will not be published. Required fields are marked *