ទីលានវាយកូនហ្គោលដំបូងគេនិងគម្រោងផ្ទះវីឡាបែបថ្មីនឹងបង្ហាញវត្តមានក្នុងខេត្តកំពត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វីឡាលម្ហែកាយប្រណីតឈានមុខគេនៅកម្ពុជាកាលពីថ្ងៃសៅរ៍បានប្រកាសបើកដំណើរការគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ២ របស់ខ្លួនមានឈ្មោះថា Golf Harmony នៅលើផ្ទៃដី ២៧.៣ ហិកតា ដោយនាំយកទីលានវាយកូនហ្គោលលើកដំបូងនៅក្នុងខេត្តកំពត ព្រមទាំងគម្រោងវីឡាលំហែរកាយនៅលើទឹកដីដែលមានទេសភាពពណ៌បៃតង។

សម្រាប់ដំណាក់កាលដំបូងនៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមានវីឡាចំនួន ៧៨ ដែលគ្របដណ្តប់លើផ្ទៃដី ១៣ ហិកតាត្រូវបានបើកការលក់កាលពីខែ ធ្នូ ឆ្នាំ ២០១៩ ហើយគិតមកទល់ពេលនេះវីឡាជាង ៦០ ភាគរយត្រូវបានលក់អស់រួចទៅហើយ។

កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ដែលមានវត្តមានជាកិត្តិយសពីមន្រ្តីជាន់ខ្ពស់ពីស្ថាប័នរដ្ឋាភិបាល វត្តមានកិត្តិយសពីលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្នាក់ដឹកនាំពីស្ថាប័នឯកជន អាជីវកម្មធំៗ និងអ្នកទិញមានសក្តានុពលជាច្រើនរូប។

លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែលត្រូវបានតែងតាំងជាភ្នាកងារលក់ផ្តាច់មុខរបស់គម្រោង Forest Harmony បានមានប្រសាសន៍ថា ការអភិវឌ្ឍន៏ Golf Harmony និងធ្វើឲ្យការរស់នៅកាន់តែទំនើបសម្រាប់ម្ចាស់វីឡាដែលបានទិញនៅដំណាក់កាលទី ១ ក៏ដូចជាជួយបន្ថែមភាពទាក់ទាញមួយកម្រិតទៀតដល់ ខេត្តកំពតដែលកំពុងលេចធ្លោជាតំបន់ទេសចរណ៍ ទីតាំងសម្រាប់ការវិនិយោគអចលនទ្រព្យ និងឳកាសវិនិយោគ។

លោកបានបន្តថា៖ «ខេត្តកំពតគឺជាទិសដៅដ៏មានសក្តានុពលសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មដែលមានអាហារក៏ដូចជាកន្លែងកំសាន្តដ៏សំបូរបែប។ គម្រោងនេះនិងនាំយកគំនិតនៃការរចនាវីឡាលំហែកាយតាមបែបលោកខាងលិចមកកាន់ខេត្តកំពត ហើយយើងមានបំណងទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ខ្ពស់ៗអោយមកលំហែកាយនៅប្រទេសកម្ពុជាសម្រាប់ថ្ងៃឈប់សម្រាកនិងថ្ងៃចុងសប្តាហ៍របស់ពួកគេ»។

សម្រាប់ដំណាក់កាលទី ២ ការសាងសង់ទីលានវាយកូនហ្គោល និងប្រភេទវីឡាលំហែរកាយនេះ និងធ្វើឡើងនៅលើផ្ទៃដី ២៧.៣ ហិកតា ហើយរំពឹងថាគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំទៀត។ ទីលានវាយកូនហ្គោលមានចំនួន ៩ ឡូត៍  ហើយតម្លៃសម្រាប់ប្រភេទផ្ទះវីឡាដែលមានបន្ទប់គេង ៤ នៅក្នុងគម្រោង Golf Harmony មានចន្លោះពី 361,000 ដុល្លារដល់ 409,000 ដុល្លារ រួមទាំងអាងហែលទឹកឯកជនដែលមានទំហំដីជាមធ្យម 1,200 ម៉ែត្រការ៉េ។

គម្រោងអភិវឌ្ឍនេះមានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។ គម្រោង FOREST HARMONY និង GOLF HARMONY និងផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃដីពណ៌បៃតង ដែលនិងក្លាយជាកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិនិងមនុស្សដែលមានភាពធុញទ្រាន់ក្នុងការរស់នៅទីក្រុង។

អ្នកដែលបានទិញវីឡានៅក្នុងគម្រោង HARMONY VALLEY Complex អាចចៀសវាងពីទីប្រជុំជនដ៏មមាញឹកហើយមករស់នៅក្នុងវីឡាដ៏ប្រណីតរបស់ពួកគេ ដែលហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាតនិងស្ងប់ស្ងាត់។ គម្រោង​ HARMONY VALLEY គឺត្រូវធ្វើដំណើរប្រហែល ២ ម៉ោងកន្លះពីរាជធានីភ្នំពេញ និង​ ១ ម៉ោងទៀតដើម្បីទៅដល់ក្រុងកែប។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា៖ “គំនិតនៃការអភិវឌ្ឍន៍គេហដ្ឋាននិងវីឡាទី ២ សម្រាប់លំហែកាយគឺជានិន្នាការថ្មីដែលកំពុងទទួលបានសន្ទុះនៅក្នុងប្រទេសកម្ពុជា”។

យោងតាមប្រសាសន៍លោក សុខនីម អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិយោគលើផ្ទះលំហែកាយ តែងផ្តោតសំខាន់ទៅលើប្រភេទវីឡាដែលមានទីតាំងស្ថិតនៅតាមតំបន់មាត់សមុទ្រ ភ្នំ និងជួរភ្នំ។ លោកបានបន្ថែមទៀតថា ក្រុងព្រះសីហនុ ខេត្តកោះកុង មណ្ឌលគិរី និងខេត្តពោធិសាត់ និងខេត្តផ្សេងៗទៀត សុទ្ធសឹងជាទីតាំងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ គម្រោងផ្ទះលំហែកាយនេះ។

លោកបានមានប្រសាសន៍ថា៖“ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកំពុងមានភាពប្រសើរឡើង ហើយពួកគេមានលទ្ធភាពកាន់តែច្រើន និងស្វែងរកអចលនទ្រព្យ សម្រាប់សម្រាកលំហែ និងសម្រាប់ចូលនិវត្តន៍»។

មានរឿងជាច្រើនដែលអ្នកអាចសម្រាកកម្សាន្តនៅខេត្តកំពត ដូចជាដំណើរកំសាន្តនៅក្នងចម្ការម្រេចដែលល្បីល្បាញលើទីផ្សារអន្តរជាតិ រមនីយដ្ឋានទឹកឈូនិងអ្វីជាច្រើនទៀតដែលជាមូលហេតុធ្វើអោយចំនួនភ្ញៀវបន្តកើនឡើងជាបន្តបន្ទាប់ និងយ៉ាងឆាប់រហ័ស៕

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង Forest Harmony:
Tel: 061 555 075
Facebook Page: Forest Harmony








 

Leave a Reply

Your email address will not be published. Required fields are marked *