ខាតឬចំណេញ គឺកត្តាទាំងនេះហើយដែលជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

រាល់ការវិនិយោគតែងរំពឹងពីផលចំណេញ ហើយការវិនិយោគលើវិស័យអចលនទ្រព្យក៏ដូចគ្នា។ ការទិញអចលនទ្រព្យដើម្បីវិនិយោគបានចំណេញ តែងអាស្រ័យលើភាពវៃឆ្លាតរបស់អ្នកវិនិយោគ ដែលជាទូទៅគេ​មើលទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទីតាំង និង​តំបន់សក្តានុពល

នៅពេលដែលនិយាយពីការវិនិយោគអចលនទ្រព្យ ទីតាំងជាកត្តាចម្បង ព្រោះតម្លៃគឺ​អាស្រ័យលើទីតាំងសក្តានុពល។​ អ្នកជំនាញជាច្រើនបានផ្តល់ដំបូន្មា​នចំពោះការវិនិយោគអចលនទ្រព្យដែលអាចទទួលបានផលចំណេញ ពោលគឺត្រូវចេះមើលពីនិន្នាការនៃការរីកចម្រើនតំបន់​ ដែលនឹងអាចមានមនុស្សចូលចិត្តទៅរស់នៅច្រើន។ ដូច្នេះបើលោកអ្នកវិនិយោគអចលនទ្រព្យក្នុងតំបន់ដែលនឹងមានការអភិវឌ្ឍ ហើយចំទីតាំងសក្តានុពល នឹងធ្វើឱ្យអចលនទ្រព្យនោះមានតម្លៃខ្ពស់នៅពេលលក់ចេញវិញ។ ​

ទំហំ

ប្រសិនបើអចលនទ្រព្យនោះជាលំនៅដ្ឋាន ទំហំជាធាតុផ្សំសំខាន់មួយ​សម្រាប់អ្នកទិញដែលគេពិចារណា ព្រោះនៅពេលដែលធ្វើការប៉ាន់តម្លៃទីផ្សារ ទំហំកាន់តែធំនោះវានឹងជះឥទ្ធិពលជាវិជ្ជមាន​ក្នុងការវាយតម្លៃ។

គុណភាពសំណង់  

ក្រៅពី​ទំហំ ក៏ត្រូវគិតអំពីគុណភាពសំណង់ និងអាយុកាលនៃលំនៅដ្ឋាននោះផងដែរ ថាតើវាមានស្ថានភាពអន់ថយ​បែបណា។ ព្រោះជាទូទៅ​បើលំនៅដ្ឋាននោះចាស់ គឺត្រូវចំណាយច្រើនទៅលើការជួសជុល និងកែលម្អឡើងវិញ។ ជួនកាល ផ្ទះចាស់មែនតែគុណភាពសំណង់នៅរឹងមាំ ហើយមានការ​ជួសជុល និងតុបតែង​ឱ្យមានសោភ័ណឡើងវិញ ក៏អាចលក់បានដូចគ្នាទៅផ្ទះថ្មីដែរ។

បរិយាកាស​ជុំវិញ
បរិយកាស​ជុំ​វិញ គឺសំដៅទាំងការរស់នៅរបស់អ្នកជិតខាង និងកត្តាសុខសុវត្ថិភាពដែលប្រាកដថា តំបន់នោះមានអត្រានៃការប្រព្រឹត្តិអំពើរចារកម្មតិចតួច ឬបើមិនមានសោះ រឹតតែប្រសើរ។ ព្រោះកត្តាសន្តិសុខ និង​សុវត្ថិភាពនេះ ក៏ជាមូលហេតុសំខាន់នៃការសម្រេចចិត្តរបស់អ្នកទិញផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *