សង្កាត់កន្ទោក ជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេ បើធៀបនឹងសង្កាត់ផ្សេងៗទៀតក្នុងខណ្ឌកំបូល ដោយសារសង្កាត់នេះមានសកម្មភាពនៃការធ្វើពាណិជ្ជកម្មច្រើនជាងគេ។ នេះបើតាមអ្នកឯកទេសដីធ្លី។
លោក អ៊ឹង ប៊ុនហួត ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌកំបូល បានឱ្យដឹងថា សង្កាត់នេះមានការអភិវឌ្ឍគម្រោងបុរីលំនៅឋានខ្នាតធំតួយ៉ាងដូចជាបុរីពិភពថ្មី និងតំបន់សេដ្ឋកិច្ចពិសេស។
[ ចំណុចសំខាន់ៗទាំង ៤ នេះកំពុងធ្វើឲ្យការវិនិយោគដីធ្លីនៅខណ្ឌកំបូលកាន់តែទាក់ទាញ ]
លោក ប៊ុនហួត បានបញ្ជាក់ថា តម្លៃដីក្នុងសង្កាត់កន្ទោក អ្នកវិនិយោគអាចរកទិញបានក្នុងតម្លៃទាបបំផុត ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងខ្ពស់បំផុត ១ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯ សង្កាត់កំបូលវិញ ជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេទី២បន្ទាប់ពីសង្កាត់កន្ទោក ដែលអ្នកវិនិយោគអាចរកទិញបានចាប់ពី ៥០០ ទៅ ៩០០ ដុល្លារក្នុងមួយមួយម៉ែត្រការ៉េ។
[ អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងចាប់អារម្មណ៍ខ្លាំងលើការវិនិយោគលំនៅឋានក្នុងសង្កាត់ពីរនៅខណ្ឌកំបូល ]
យោងតាមអ្នកជំនាញអចលនទ្រព្យ ខណ្ឌកំបូលជាតំបន់ដែលមានសកម្មភាពទិញ-លក់ដីធ្លីមមាញឹកជាងគេ បើធៀបនឹងខណ្ឌនៅជាយរាជធានីភ្នំពេញដូចគ្នា។ ជាក់ស្តែងពេញមួយឆ្នាំ២០២០ ការទិញលក់ដីធ្លីក្នុងខណ្ឌកំបូលមានចំនួនប្រមាណជិត ៦០០ ប្រតិបត្តិការ៕