Dan Gilbert ក្លាយជាអ្នកជំនួញមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងវិស័យអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

លោក Dan Gilbert ក្លាយជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេក្នុងវិស័យអចលនទ្រព្យនៅលើពិភពលោក ដោយសារតម្លៃភាគហ៊ុនក្នុងក្រុមហ៊ុនផ្តល់កម្ចី Rocket Companies របស់លោកកើនឡើង ៧០% កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន​ CNBC បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Gilbert បានកើនដល់ ៦៤ ពាន់លានដុល្លារ ដែលធ្វើឱ្យលោកឈរក្នុងលេខរៀងទី២០ នៃកំណត់ត្រា​មហាសេដ្ឋីទាំង ៥០០ នាក់ដែលរៀបរៀងដោយ​សារព័ត៌មាន Bloomberg។ ប៉ុន្តែបើគិតជាចំណាត់ថ្នាក់តាមវិស័យ  លោកជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងវិស័យអចលនទ្រព្យនៅលើពិភពលោក ហើយបន្ទាប់មកគឺលោក Li Ka-Shing។ (អានបន្ថែម)

Rocket Companies ជាក្រុមហ៊ុនមេរបស់ Quick Loans ដែលជាក្រុមហ៊ុនផ្តល់កម្ចីអចលនទ្រព្យធំជាងគេនៅអាមេរិក បានបោះផ្សាយលក់មូលបត្រជាសារធារណៈលើកដំបូង (IPO) កាលពីខែ​សីហា ឆ្នាំ២០២០។ ក្រុមហ៊ុនបានកៀរគរទុនប្រមាណជាង ១,៨ ​ពាន់លានដុល្លារអាមេរិកពី IPO នេះតាមរយៈការលក់ភាគហ៊ុនសរុប ចំនួន ១០០ លាន​ហ៊ុន ដោយមាន​តម្លៃ ១៨ ដុល្លារ​ក្នុងមួយហ៊ុន។ លោក Dan Gilbert គ្រប់គ្រងភាគហ៊ុននៃក្រុមហ៊ុននេះរហូតដល់៧៧ភាគរយ។

​លោក Dan Galibert បានផ្តើមរបរពីអ្នកបម្រើសេវាកម្មដឹកជញ្ជូនភីហ្សា ហើយបានយកប្រាក់ដែលរកបាននោះទៅបើកក្រុម​ហ៊ុនផ្តល់កម្ចីអចលនទ្រព្យខ្នាតតូចមួយឈ្មោះថា Rock Financial ក្នុងឆ្នាំ១៩៨៥នៅក្រុងDetroit រដ្ឋ Michigan សហរដ្ឋអាមេរិក។ រហូតមកដល់ឆ្នាំ១៩៩៩ ក្រុមហ៊ុនរបស់លោកចាប់ផ្តើមអនុញ្ញាតឱ្យអតិថិជនអាចស្នើសុំកម្ចីទិញផ្ទះលើប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ Rockloans.com។

ក្រោយចុះបញ្ជី និង​ចាប់បើកឱ្យមានការជួញដូរនៅក្នុងផ្សារហ៊ុនញ៉ូយ៉ក កាលពី ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនរបស់លោកដូរឈ្មោះទៅជាក្រុមហ៊ុន Rocket Companies ដែលជាក្រុមហ៊ុនផ្តល់កម្ចីទិញផ្ទះធំជាងគេនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន៕

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *