សមាគមអ្នកវាយតម្លៃអចលនទ្រព្យប្រកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានសមាគម និង​ក្រុមប្រឹក្សាភិបាលនាអាណត្តិទី៧ សម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃពុធទី២៣ ខែធ្នូ ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានរបស់សមាគម​បានឱ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោត នឹងរៀបចំកិច្ចប្រជុំមួយតាមរយៈកម្មវិធី Zoom ចាប់ពីម៉ោង​៩-១០ ព្រឹក ដើម្បីឃោសនាបេក្ខភាពឈរឈ្មោះថ្នាក់ដឹកនាំដល់សមាជិកដែលមានសិទ្ធបោះឆ្នោតចំនួន១០២ ក្រុមហ៊ុន។

ទន្ទឹមគ្នានេះ សមាជិករបស់សមាគមអាចមកបោះឆ្នោតនៅទីស្នាក់ការសមាគម  ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច ដោយតម្រូវឱ្យមានការជួបជុំមិនលើសពី២០នាក់ ដើម្បីរក្សាគម្លាត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់រដ្ឋាភិបាល។

សម្រាប់អាណត្តិនេះបេក្ខជនពីររូប​បានឈរឈ្មោះជាបេក្ខភាពប្រធានសមាគម CVEA​ គឺទីមួយ​លោកច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong​ Brokerage Co., Ltd ដែលជាប្រធានសមាគម CVEA អាណាត់ទី ៦ និងលោក វ៉ន ចាន់ថន​ នាយកប្រតិបត្តិក្រុមហ៊ុន Town City Real Estate Co., Ltd។

ដូចគ្នានេះដែរ CVEA ក៏នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមផងដែរ ដែលមានបេក្ខភាពឈរឈ្មោះចំនួន៦រូបរួមមាន អ្នកស្រី ហ្គ្រេស រចនីហ្វុង លោកខាត់ សុវណ្ណ លោកលីម សុជាតិ លោកគុយ វ៉ាត លោកវ៉ា វីរៈ និងលោក ឌិត ចាន់ណា។

ទាំងបេក្ខភាពប្រធានសមាគម និងក្រុមប្រឹក្សាភិបាល ដែលឈរឈ្មោះបោះឆ្នោតសម្រាប់ការជ្រើសរើស​ដឹកនាំសមាគមក្នុងអណត្តិថ្មីនេះ សុទ្ធសឹងជាអ្នកជំនាញវិជ្ជាជីវៈនិងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងប្រធានសមាគម និងក្រុមប្រឹក្សាភិបាលអាណត្តិថ្មីឆ្នាំ២០២១-២០២២ នឹងមានការផ្សាយផ្ទាល់លើទំព័រ Facebook ផ្លូវការរបស់ CVEA។

Leave a Reply

Your email address will not be published. Required fields are marked *