ស្វែងយល់ពីគន្លឹះមួយចំនួនដើម្បីទទួលកម្ចីការប្រាក់ទាប

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ការរក្សាបានប្រវត្តិឥណទានផ្ទាល់ខ្លួន និងចំណាត់ថ្នាក់ឥណទានល្អ គឺជាកត្តាគន្លឹះយ៉ាងសំខាន់ដើម្បីទទួលបានកម្ចីដែលមានការប្រាក់សមរម្យ និងទំហំកម្ចីសមស្របតាមតម្រូវការ។ នេះបើយោងតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ។

លោក តាំង រតនា អ្នកឯកទេសប្រឹក្សាផ្នែកឥណទាននៃក្រុមហ៊ុន Zillion Trust Plc ​ដែលជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស បានបង្ហាញចំណុចគន្លឹះ ៣ សំខាន់ៗដែលអ្នកមានបំណងស្នើសុំកម្ចីគួរស្វែងយល់ដើម្បីទទួលផលចំណេញពីសេវាកម្ចី។ សូមអាន គន្លឹះទាំង ៣ ដូចខាងក្រោម:

1 – ស្វែងយល់ពីចំណាត់ថ្នាក់ឥណទាន

ចំណាត់ថ្នាក់ឥណទានគឺជាការចាត់ថ្នាក់ពីលទ្ធភាពសងត្រលប់របស់អ្នកស្នើសុំកម្ចី ដែលរួម​មានទាំងកម្ចីជាកលក្ខណៈស្ថាប័ន និងជាលក្ខណៈ​បុគ្គល។ ចំណាត់ថ្នាក់ឥណទានរបស់អ្នកទទួលកម្ចីនៅកម្ពុជាជាទូទៅត្រូវបានកត់ត្រាដោយ ការិយាល័យឥណទានកម្ពុជា (CBC)។

2 – ហេតុអ្វីចំណាត់ថ្នាក់ឥណទានមានសារៈសំខាន់?

ចំណាត់ថ្នាក់ឥណទានមិនមែនគ្រាន់តែជាកំណត់ត្រាអំពីប្រវត្តិកម្ចី រឺពីលទ្ធភាពការបង់ត្រលប់កម្ចីបានឬមិនបានប៉ុណ្ណោះនោះទេ តែក៏ជាកត្តាចម្បងជួយដល់ការទទួលបានប្រាក់កម្ចីថ្មី ដែលការប្រាក់ទាបផងដែរ។ ការទទួលបានកម្ចីថ្មី​ ដែលស័ក្កសមនឹងតម្រូវការ និងមានការប្រាក់សមរម្យ ជួយផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកទទួលកម្ចី។

3 – មានកត្តាអ្វីខ្លះដែលមានឥទ្ធិពលដល់ចំណាត់ថ្នាក់ឥណទានល្អ អាក្រក់?

មានកត្តាចម្បងៗមួយចំនួនដែលភ្នាក់ងារវាយតម្លៃឥណទាន ឬ ស្ថាប័នផ្តល់កម្ចីតែងពិចារណាក្នុងការកំណត់ពីចំណាត់ថ្នាក់ឥណទានរបស់អ្នកស្នើកម្ចី។ កត្តាសំខាន់ៗរួមមានដូចជា ប្រវត្តិទទួល និងសងត្រលប់កម្ចីវិញរបស់អ្នកស្នើសុំកម្ចី។ ក្នុងន័យនេះ ការខកខានមិនបានសងទាន់ពេល នឹងជះឥទ្ធិពលអវិជ្ជមានដល់ចំណាត់ថ្នាក់ឥណទាន។ ផ្ទុយទៅវិញ ការសងត្រលប់កម្ចីវិញបានទៀងទាត់ល្អ នឹងជួយឲ្យអ្នកស្នើកម្ចីមានប្រវត្តិសងត្រលប់ល្អ ហើយមានឱកាសទទួល​បានកម្ចីមានការប្រាក់សមរម្យ។ សម្រាប់អ្នកស្នើកម្ចីជាលក្ខណៈ​បុគ្គល ស្ថាប័នផ្តល់កម្ចីក៏អាចពិនិត្យមើលលើកត្តាផ្សេងៗទៀតជាច្រើនផងដែរ។

***ដើម្បីស្វែងយល់លម្អិតពីនីតិវិធីផ្សេងៗដើម្បីទទួល​បានកម្ចីការប្រាក់ទាប និងការរក្សាបានចំណាត់ថ្នាក់ឥណទានល្អ សូមទាក់ទងទៅអ្នកជំនាញរបស់ក្រុមហ៊ុន Zillion Trust Plc តាមលេខទូរស័ព្ទ 017 987 909 ដើម្បីទទួលបានការប្រឹក្សាលម្អិតបន្ថែម។  

Leave a Reply

Your email address will not be published. Required fields are marked *