ទីផ្សារជួលខុនដូ និងអគារការិយាល័យបង្ហាញសញ្ញាងើបឡើងវិញត្រីមាសទី១ឆ្នាំនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ទីផ្សារជួលខុនដូ និងអគារការិយាល័យបានបង្ហាញពីសញ្ញាវិជ្ជមាន​នៅត្រីមាសទី១ ឆ្នាំ២០២១ ដែល​តម្លៃជួលបាន​ងើបឡើងវិញបន្តិច​ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ត្រីមាសទី១ របស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍ដែលទើបចេញផ្សាយ​ក្នុងសប្តាហ៍នេះ បានបង្ហាញថា តម្លៃ​ជួលខុនដូកម្រិតខ្ពស់ (high-end) បានកើនដល់ ១២.៨៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ កើនឡើង ១,៣ ភាគរយ ធៀបនឹងត្រីមាសមុន។ ខុនដូកម្រិតមធ្យម (mid-range) មានតម្លៃជួលជាមធ្យម ១០,៣៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ក្នុងមួយខែ (កើនឡើង ១,៨ ភាគរយធៀបត្រីមាសទី៤ឆ្នាំ ២០២០) ស្របពេលដែល ខុនដូតម្លៃ​សម​រម្យ (affordable) ជួលបានជាង ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ (កើនឡើងដល់ទៅ ៣,៥ ភាគរយ)។

អ្នកជំនាញរបស់ CBRE Cambodia បានកត់សម្គាល់ថា ខុនដូកម្រិតសម​រម្យ កំពុងចាប់យកចំណែកទីផ្សារអតិថិជនក្នុងស្រុក។

ចំណែកឯ​ទីផ្សារជួលអគារការិយាល័យវិញមានអត្រាកំណើនខុសៗគ្នា ទៅតាមកម្រិតថ្នាក់ និងទីតាំង។​ បើតាមរបាយការណ៍ អគារការិយាល័យកម្រិត B ដែលស្ថិតក្រៅពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម (NCBD) មានតម្លៃជួល ១៦,៦២ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ក្នុងមួយខែ កើនឡើងជិត ៤ ភាគរយធៀបនឹងត្រីមាសមុន។

អគារការិយាល័យកម្រិត B ស្ថិតក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម (CBD) មានតម្លៃជួល ២២ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ស្របពេលដែលអគារការិយាល័យកម្រិត C ដែលស្ថិតក្រៅពីតំបន់មជ្ឈមណ្ឌល​ពាណិជ្ជកម្មមានតម្លៃជួល ១២,៩២ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ក្នុងមួយខែ។  អគារការិយាល័យទាំងពីកម្រិតនេះ មានអត្រាកំណើនប្រហាក់ប្រហែលគ្នា ៣,៣ ភាគរយ និង​ ៣,៤ភាគរយ ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០។

ចំណែកឯ អគារការិយាល័យកម្រិត C ស្ថិតក្នុងតំបន់មជ្ឈមពាណិជ្ជកម្ម មានអត្រាកំណើនតែ ០,៤ ភាគរយប៉ុណ្ណោះ ដែលមានតម្លៃជួលកើនដល់ ១៤,៨៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

របាយការណ៍ CBRE Cambodia បានឱ្យដឹងថា អគារការិយាល័យថ្មីដែលមានផ្ទៃក្រឡាសរុប ២៧ ៦០២ រំពឹងបញ្ចប់ការសាងសង់ ស្របពែលដែលខុនដូវិញមាន ១០ ៨២៥ យូនីត សម្រាប់ការផ្គត់ផ្គង់ក្នុងឆ្នាំ២០២១នេះ៕

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *