ក្រុមហ៊ុនអចលនទ្រព្យ Coldwell Banker Cambodia ប្រកាសបើកទ្វារផ្តល់សេវាអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Coldwell Banker Cambodia ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី ៨ ខែសីហានេះបើកដំណើរការផ្តល់សេវានៅកម្ពុជាដោយផ្តោតឯកទេសខាងអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម (Commercial Real Estate) វិស័យលក់រាយ និងទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់។

លោក Crispian Knowles អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia បានថ្លែងនៅថ្ងៃនេះថា៖«យើងមានសេចក្តីសោមនស្សរីករាយ និងមោទកភាពយ៉ាងក្រៃលែងក្នុងការបើកដំណើរការការិយាល័យដំបូងរបស់ Coldwell Banker Cambodia នៅកម្ពុជា»។

ក្រុមហ៊ុន Coldwell Banker Cambodia គឺជាក្រុមហ៊ុនទទួលសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោពីក្រុមហ៊ុនមេ Coldwell Banker Real Estate LLC ដែលមានប្រភពដើមពីសហរដ្ឋអាមេរិក។ Coldwell Banker ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៦ ហើយមានប្រតិបត្តិការនៅ ៤៤ ប្រទេសលើពិភពលោក និងមានការិយាល័យសរុប ៣ ៣០០ កន្លែង។

តាមរយៈកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញទាំងនេះ រួមជាមួយភាពខ្លាំងផ្នែកធនធានមនុស្សមនុស្ស និងភាពឆ្នៃប្រឌិតនានារបស់ក្រុមហ៊ុន លោក Crispian បានបញ្ជាក់ថាកត្តាទាំងនេះនឹងជួយឲ្យក្រុមហ៊ុនផ្តល់សេវាប្រកបដោយគុណភាព និងភាពជោគជ័យ។

ស្របពេលតម្រូវការទីផ្សារបន្តកើនឡើងនិងឆ្ពោះទៅរកអចលនទ្រព្យពាណិជ្ជកម្មប្រកបដោយគុណភាព ហើយវិស័យលក់រាយ និងអចលនទ្រព្យលំដាប់ខ្ពស់ក៏បន្តកើនឡើង ក្រុមហ៊ុន Coldwell Banker Cambodia នឹងក្លាយជាប្រតិបត្តិករដ៏ល្អសម្រាប់ម្ចាស់ទ្រព្យនៅកម្ពុជា និងដៃគូរវិនិយោគនានា៕

Leave a Reply

Your email address will not be published. Required fields are marked *