ទីតាំងល្អជាងគេពីរនៅភ្នំពេញដែលទិញដីប្រើទុនតិច តែចំណេញច្រើន

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ត្រលប់ទៅកាលពី១០ឆ្នាំមុន ទីផ្សារដីធ្លីក្នុងខណ្ឌជ្រោយចង្វារ និងសែនសុខមានតម្លៃទាបជាងខណ្ឌ​ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ប៉ុន្តែសន្ទុះដីធ្លីក្នុងខណ្ឌទាំងពីរនេះមានអត្រាកំណើនខ្ពស់ដែលកើនដល់៥ដង គិតមកត្រឹមដំណាច់ឆ្នាំ២០២០។

ទិន្នន័យត្រីមាសទី៤ឆ្នាំ ២០២០ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ក្នុងឆ្នាំ២០១០តម្លៃ​ដីនៅខណ្ឌជ្រោយចង្វារមានតម្លៃជា​មធ្យមប្រហែល ២០០ ដុល្លារក្នុងមួយម៉ែ​ត្រការ៉េ តែតម្លៃនេះបានកើនដល់ជាមធ្យមប្រមាណ ១ ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ២០២០។ នេះគឺជាការ​កើនឡើង៤៥០%។

ដីធ្លីខណ្ឌសែនសុខដែលមានតម្លៃដីជាមធ្យមប្រហែល ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១០ កើនដល់ ១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ២០២០ ពោលគឺ​រយៈពេល១០ឆ្នាំចុងក្រោយនេះទីផ្សារដីធ្លីនៅខណ្ឌសែនសុខមានសន្ទុះកំំណើនរហូតដល់ ៤០០%។

ខណ្ឌឬស្សីកែវ ក៏មានតម្លៃដីក្រោម ១ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េដែរកាលពី១០ឆ្នាំមុន បើធៀបនឹងខណ្ឌទាំងពីរខាងលើ។ កាលពី​ឆ្នាំ២០១០ ខណ្ឌឬស្សីកែវមានតម្លៃជាមធ្យមប្រហែល ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ កើនដល់ ១២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ២០២០ ដែលមានសន្ទុះកំណើនត្រឹមតែ ១០០ ភាគរយប៉ុណ្ណោះ។ នេះបើតាមទិន្នន័យ CBRE។

យោងតាមរបាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុនជំនាញផ្នែកវាយតម្លៃអចលនទ្រព្យ Vtrust Appraisal ខណ្ឌសែនសុខ និង​ងខណ្ឌជ្រោយចង្វារ គឺជាតំបន់ពីរក្នុងចំណោមតំបន់ ៤ នៅភ្នំពេញ ដែលមានភាពទាក់ទាញខ្ពស់ក្នុងការប្រមូលផ្តុំ​គម្រោងវិនិយោគអចលនទ្រព្យធំៗ (hot locations)។ តំបន់ពីរទៀតគឺ ច្បារអំពៅ និងសង្កាត់បឹងជើងឯក។

របាយការណ៍ដដែលបញ្ជាក់ថា ខណ្ឌសែនសុខ​ត្រូវបានព្យាករណ៍ថា ​នឹងមានចំនួនប្រជាជនកើនដល់ ៣៥០ ០០០ នាក់ និងមានផ្ទះជាប់ដី (landed house) នឹងកើនដល់ ៧៧ ០០០ខ្នងនៅត្រឹមឆ្នាំ២០៣០។

Leave a Reply

Your email address will not be published. Required fields are marked *