ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិនឡើងផ្សារហ៊ុនអាមេរិកដោយជោគជ័យលើសការរំពឹងទុក

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ក្រុមហ៊ុន KE Holdings Inc ឬគេស្គាល់ថា Beike ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេរបស់ចិនដែលបម្រើសេវាកម្មទិញ-លក់លំនៅដ្ឋានតាមរយៈប្រព័ន្ធបច្ចេកវិទ្យា បានសម្រេចចុះបញ្ជី​ជួញដូរភាគហ៊ុន​របស់ខ្លួន​ជា​ផ្លូវការហើយ​នៅលើ​ផ្សារហ៊ុនសហរដ្ឋអាមេរិក។

មានមូលដ្ឋាននៅទីក្រុងប៉េកាំង ក្រុមហ៊ុន Beike បាន​បោះផ្សាយ​​លក់​មូលបត្រ​កម្មសិទ្ធិជាសាធារណៈ​លើក​ដំបូង (IPO) នៅលើផ្សារហ៊ុនក្រុងញូញ៉ក (NYSE) ដោយបានគៀរគរមូលនិធិ​សរុប​ ២,១ ពាន់លានដុល្លារអាមេរិក។ ​

IPO របស់ក្រុមហ៊ុនេះមានភាគហ៊ុនសរុប ១០៦ លានហ៊ុន ជាមួយនឹងតម្លៃ​ ២០ ដុល្លារក្នុងមួយហ៊ុន ដែលខ្ពស់ជាងតម្លៃដាក់ស្នើដំបូងទៅទៀតដែលតម្លៃស្នើនោះមានតម្លៃចន្លោះពី ១៧ ដុល្លារ​ ទៅ ១៩ ដុល្លារក្នុងមួយហ៊ុន។ ភាគហ៊ុនដែលបានដាក់ឱ្យមានការជួញដូរនៅថ្ងៃដំបូងហក់ឡើង​ដល់ ៣៥ ដុល្លារក្នុងមួយហ៊ុន ដែលខ្ពស់ជាងតម្លៃដាក់ស្នើហូតដល់ ៧៥ ភាគរយ។​ ហើ​យការ​បិទបញ្ចប់នៃការជួញដូរក្នុងថ្ងៃដំបូងគឺរក្សា​បានតម្លៃ ៣៧ ដុល្លារក្នុងមួយហ៊ុន។​

បង្កើតឡើងក្នុងឆ្នាំ ២០០១ ពោលគឺមានអាយុកាលជិត ២​ទស្សវត្សរ៍ហើយដែលក្រុមហ៊ុននេះបានឈរ​ជើងក្នុងវិស័យអចលនទ្រព្យ។ Beike មានក្រុមហ៊ុនបច្ច្ចេកវិទ្យាយក្សធំៗចំនួនពីរជាម្ចាស់ភាគហ៊ុនដែលនៅពីក្រោយខ្នងក្រុមហ៊ុនមួយនេះ មានដូចជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះរបស់ជប៉ុន SoftBank Group និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings Ltd ក្រោមការគ្រប់គ្រងរបស់លោក Pony Ma ដែលជាមហាសេ​ដ្ឋីពាន់លានលំដាប់ទី១ នៅប្រទេសចិននាពេលបច្ចុប្បន្ន។

កាលពីឆ្នាំ ២០១៩ ចំនួនការ​នៃការ​ទិញ-លក់ផ្ទះតាមរយៈប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន Beike មានជាង​ ២លាន២សែនករណី។ ហើយក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២០នេះ ក្រុមហ៊ុន Beike រកបានប្រាក់ចំណូលសរុប១.៧៧ ពាន់លានដុល្លារ ហើយបន្ទាប់ពីផាត់ទាត់ចំណាយផ្សេងៗ ចំនួនទឹកប្រាក់ដែលចំណេញសុទ្ធមានប្រមាណជាង ២២៧លានដុល្លារ។

Leave a Reply

Your email address will not be published. Required fields are marked *