រឿងសំខាន់បំផុតដើម្បីធ្វើឲ្យប្រតិបត្តិការទិញលក់អចលនទ្រព្យមានឱកាសចំណេញខ្ពស់ គឺការកំណត់ថ្លៃឲ្យបានត្រឹមត្រូវទាំងពេលលក់ចេញ និងពេលទិញចូល។ ដើម្បីជាមូលដ្ឋានក្នុងការពិចារណាសម្រាប់កំណត់ថ្លៃទិញ-លក់អចលនទ្រព្យឲ្យបានត្រឹមត្រូវ អ្នកជំនួញអចលនទ្រព្យជោគជ័យតែងអនុវត្តន៍កត្តាគន្លឹះ ៥ ដូចខាងក្រោម៖ ១) តាមដានព័ត៌មានសេដ្ឋកិច្ចនិងអចលនទ្រព្យ៖ ការតាមដានព្រឹត្តិការណ៍នានាដែលទាក់ទងនឹងបច្ចុប្បន្នភាពសេដ្ឋកិច្ច ឬគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល សុទ្ធសឹងជាធាតុផ្សំដ៏សំខាន់ធ្វើឲ្យការសម្រេចចិត្តទិញ ឬ លក់អចលនទ្រព្យបានត្រឹមត្រូវ។ ជាឧទារហរណ៍ ព័ត៌មានដែលថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចល្អវិញនៅឆ្នាំ ២០២១ខាងមុខ គឺជានិន្នាការល្អមួយដែលអាចមានឥទ្ធិពលវិជ្ជមានដល់ទីផ្សារ និងតម្លៃអចលនទ្រព្យ។ ឧទាហរណ៍ផ្សេងទៀតដូចជា ការប្រកាសរបស់រដ្ឋាភិបាលក្នុងការសាងសង់ផ្លូវជាតិលេខ ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែងខេត្តពោធិ៍សាត់ ហើយឆ្ពោះទៅខេត្តកោះកុង សុទ្ធសឹងជាព័ត៌មានសំខាន់ហើយជាមូលដ្ឋានដ៏ល្អសម្រាប់ការស្វែងយល់ពីការប្រែប្រួលតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញ។ ២) អង្កេតពីកំណើនតម្រូវការ៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននៅតែបន្តមានកំណើនល្អជាពិសេសតម្រូវការលំនៅឋាន។
ចំណុចគន្លឹះ៥ ជួយឲ្យការដាក់ថ្លៃអចលនទ្រព្យស្រួលលក់ចេញ ឬទិញចូលមានឱកាសចំណេញខ្ពស់
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.