Category: សេវាកម្មវាយតំលៃ

Total 3 Posts

ទីតាំងលេចធ្លោ 4 កន្លែងនៅជិតក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីកំពុងមានទីផ្សារដីធ្លីល្អ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តមណ្ឌលគិរី៖ ទីតាំងលេចធ្លោ ៤ កន្លែងនៅជិតក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរីកំពុងទទួលបានគម្រោងវិនិយោគលើសំណង់លំនៅដ្ឋានបែបលម្ហែកាយ និងគម្រោងរមណីយដ្ឋានកាន់តែច្រើនជាងមុន ដែលធ្វើឲ្យទីផ្សារដីធ្លីនៅតំបន់នេះកាន់តែរស់រវើកឡើង។ នេះបើយោងតាមអ្នកជំនាញអចលនទ្រព្យប្រចាំខេត្តមណ្ឌលគិរី។ លោក មាឃ  រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹង​ថា តំបន់ចំនួន 4 នៅក្រុងសែន​មនោរម្យរួមមានដូចជា ភូមិពូតាំង  ភូមិពូលួង ភូមិឡាវកា និងឃុំដាក់ដាំកំពុងទទួលបានគម្រោងវិនិយោគិនធំៗលើការសាងសង់ រីហ្សត បឹងកា​ឡូ និងលំនៅឋានលម្ហែកាយ​ជាដើម។​ លោកបន្តថា៖ «បច្ចុប្បន្នទីតាំង​ទាំងបួនក្នុងខេត្តមណ្ឌលគិរីនេះ កំពុងមានតម្រូវការទិញ-លក់ដីធ្លីកាន់តែច្រើនឡើងនៅឆ្នាំនេះ»។

នេះជាមូលហេតុដែលសេវាវាយតម្លៃអចលនទ្រព្យជួយបង្កើនអត្ថប្រយោជន៍

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ការវាយតម្លៃអចលនទ្រព្យ គឺជាដំណើនៃការកំណត់តម្លៃទ្រព្យឲ្យស្របតាមទីផ្សារសម្រាប់ប្រភេទអចលនទ្រព្យជាក់លាក់ដូចជា ដីធ្លី ផ្ទះសម្បែង ជំនួញ ឬអគារពាណិជ្ជកម្មជាដើម។ ការវាយតម្លៃទ្រព្យឲ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ ហើយការទទួលសេវាវាយតម្លៃអចលនទ្រព្យត្រឹមត្រូវពីអ្នកជំនាញបានរួមចំណែកយ៉ាងសំខាន់ដល់ការទទួលប្រយោជន៍ជាអតិបរមាពីតម្លៃទ្រព្យ។ នេះ​បើយោងតាមលោក ភិន សុធារ ដែលជានាយកផ្នែកវាយតម្លៃអចលន​ទ្រព្យ​នៃក្រុមហ៊ុន VTrust Appraisal Co., Ltd។ លោក សុធារ បានបង្ហាញពីអត្ថប្រយោជន៍នៃការទទួលបានសេវាវាយតម្លៃអចលនទ្រព្យពីក្រុមហ៊ុនជំនាញដូចខាងក្រោម៖ 1 – ងាយកំណត់ថ្លៃលក់ និងងាយស្រួលសម្រេចចិត្តទិញ៖ ការដឹងពីតម្លៃទ្រព្យជាក់លាក់ដោយមានការបញ្ជាក់ពីក្រុមហ៊ុនជំនាញ ផ្តល់ភាពងាយស្រួលដល់ម្ចាស់ទ្រព្យក្នុងការកំណត់ថ្លៃលក់ ហើយមានឱកាសលក់ចេញបានលឿន។ អចលនទ្រព្យ ដែលមានការវាយតម្លៃត្រឹមត្រូវផ្តល់ឲ្យម្ចាស់ទ្រព្យ

តម្លៃដីធ្លី និងមុខរបរជាច្រើននឹងកាន់តែល្អដោយសារចំនួនផ្សារទំនើបនឹងកើនឡើង៤ដងពីចំនួនសរុបនាពេលបច្ចុប្បន្ននៅឆ្នាំ ២០៣០

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

 ភ្នំពេញ៖ ទំ​ហំ​​ផ្សារ​ទំ​នើបដែល​ដំណើរ​ការ​​នៅ​ទី​ក្រុង​ភ្នំពេញ​នឹង​កើន​ដល់ចំ​នួន​សរុប​​ជិត​ ១ លាន​ម៉ែត្រ​ការ៉េ​នៅឆ្នាំ ២០៣០ ខាង​មុខ ដែល​ជា​កំ​ណើន​ជិត​៤​ ដង​ពីទំ​ហំ​ប្រ​តិបត្តិ​ការ​ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន​​។ នេះ​បើ​យោង​តាមការ​​ព្យាករណ៍​រប ស់​ក្រុម​ហ៊ុន​វាយ​តម្លៃអចល​ន​ទ្រព្យ V Trust Appraisal។ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​​សប្តាហ៍​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើប​សម្រេច​​ផ្តល់​សិទ្ធ​​ជាស្ថា​ពរ ដល់​គម្រោង​ស្នើសុំ​វិនិយោគ​របស់​​​​ផ្សារ​ទំនើប​ អ៊ីអន​ ៣ ដែល​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិ​ថី​សម្តេច​ហ៊ុន សែន ដែល​មាន​ទុន​វិនិយោគ ២៨៩,៦ លាន​ដុល្លារ​។ នៅ​ថ្ងៃសុក្រ​នេះ CDC បាន​សម្រេច​ផ្តល់​សិទ្ធ​​ជា​ស្ថា​ពរ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​របស់​​​​ផ្សារ​ទំនើប ជីប ម៉ុង សែន​