Category: ការជួញដូរ

Total 4 Posts

ក្រុមហ៊ុន CP All គ្រោងនាំយកហាងកាហ្វេលំដាប់ខ្ពស់ និងហាង 7-Eleven មកកម្ពុជាដំណាលគ្នា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងនាំយកហាងលក់រាយលំដាប់អន្តរជាតិ ​ 7-Eleven មកកម្ពុជារួចរាល់ ក្រុមហ៊ុនថៃ CP ALL ក៏បានបង្ហាញគម្រោងនាំយកហាងកាហ្វេទំនើបមួយទៀតឈ្មោះ Bellinee’s Bake & Bakery មកកម្ពុជាដោយគ្រោងបើកដំណើរការនៅដើមឆ្នាំក្រោយ។ ការនាំយកហាងលក់រាយលំដាប់អន្តរជាតិ និងហាងកាហ្វេថ្មីនេះមកកម្ពុជានឹងជួយបង្កើនតម្រូវការទីតាំង អាជីវកម្មនៅតំបន់ពាណិជ្ជកម្មល្អៗដែលនឹងបង្កើតឱកាសបន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យកម្ពុជា។ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ពីព័ត៌មាននេះបន្ទាប់ពីជំនួបពិភាក្សាកាលពីថ្ងៃពុធជាមួយលោក ឆារ៉ាត់ លីគីតគុនណាវង្ស ទីប្រឹក្សាអគ្គនាយកក្រុមហ៊ុន CP ALL ដោយខាងក្រុមហ៊ុន CP All

ទឹកប្រាក់នៃការនាំចេញសរុបនៅតែកើន បើទោះបីជាផលិតផលកាត់ដេរធ្លាក់ចុះក្តី

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ការនាំចេញទំនិញសរុបរបស់កម្ពុជាទៅទីផ្សារ​អន្តរជាតិនៅរក្សាបានកំណើនវិជ្ជមានក្នុងរយៈពេល ៥ខែ​ដំបូង​ក្នុ​ងឆ្នាំនេះ បើទោះបីជាផលិតផលនាំចេញសំខាន់គឺផលិតផលកាត់ដេរបានធ្លាក់ចុះក្តី។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ​ ការរក្សាបានអត្រាកំណើនវិជ្ជមានក្នុងអំឡុងពេលនេះគឺជារឿងគួរសាទរ ព្រោះថាចរន្តសេដ្ឋកិច្ចប្រទេសជាច្រើនកំពុងប្រឈមការលំបាកដោយសារការីករាលដាលជំងឺសកលកូវីដ-១៩។ ថ្លែងក្នុងសន្និសីទ​ស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចដែលធ្វើឡើងនៅព្រឹកថ្ងៃពុធទី ៨ កក្កដានេះ ឯកឧត្តម ​វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា​ ទឹកប្រាក់នៅការនាំចេញទំនិញគ្រប់មុខបូកបញ្ចូលគ្នានៅតែបន្តកំណើនក្នុងរយៈពេលប្រាំខែនេះ​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​ លោកបានថ្លែងថា៖«​ការ​នាំចេញផលិតផលសម្លៀកបំពាក់មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែទឹកប្រាក់នៃការនាំចេញទំនិញសរុបទាំងអស់របស់កម្ពុជា [ទៅកាន់ទីផ្សារអន្តរជាតិ] នៅតែវិជ្ជមានដដែល»។ ឯកឧត្តម វិស្សុត

គួរទិញផ្ទះប្រភេទណាដើម្បីបានចំណេញលឿនរវាងផ្ទះលំនៅឋាន ផ្ទះអាជីវកម្ម និង ខុនដូ?

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ផ្ទះគឺជាប្រភេទអចលនទ្រព្យមួយក្នុងចំណោមប្រភេទអចលនទ្រព្យសំខាន់ៗជាច្រើន ហើយការទិញលក់ផ្ទះដើម្បីបានចំណេញបានក្លាយជារបរដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជា។ ស្របពេលការសាងសង់ផ្ទះកាន់តែមានច្រើនបែបសណ្ឋានជាងមុនដូចជាផ្ទះលំនៅឋាន ផ្ទះអាជីវកម្ម និង ខុនដូ អ្នកទិញ-លក់ផ្ទះដើម្បីបានចំណេញប្រឈមភាពស្មុកស្មាញជាងមុន ហើយត្រូវជ្រើសរើសការទិញប្រភេទណាដែលមានសក្តានុពលទីផ្សារ។ លោក ឡុង គីមសួរ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property បានពន្យល់ពីអត្ថប្រយោជន៍ និងភាពពិសេសផ្សេងៗគ្នានៃផ្ទះទាំងបីប្រភេទ និងផ្តល់ការជ្រើសរើសដូចខាងក្រោម៖ ១. ផ្ទះបែបលំនៅឋាន៖ យោងតាមលោក គីមសួរប្រជាពលរដ្ឋខ្មែរភាគច្រើននាពេលនេះ នៅតែចូលចិត្តទិញជាប្រភេទផ្ទះលំនៅឋានសម្រាប់រស់នៅ ព្រោះមានភាពងាយស្រួល និងស្ថិតនៅតំបន់ស្ងាត់។ ផ្ទះប្រភេទនេះមិនអំណោយផលសម្រាប់ធ្វើអាជីវកម្មនោះទេ ហើយអាចប្រើបានតែមុខងារមួយគឺសម្រាប់រស់នៅ។ អ្នកទិញបន្តមិនសូវហ៊ានឲ្យតម្លៃខ្ពស់នោះទេ

ក្រុមហ៊ុន Century 21 Cambodia ប្រកាសបើកការិយាល័យ ៣៨ បន្ថែមដើម្បីពង្រីកប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ដោយ​ ហ៊ គីមសាយ ភ្នំពេញ៖ ក្រុម​ហ៊ុន​ Century 21 Cambodia ​គ្រោង​ពង្រីក​ប្រ​តិ​បត្តិ​ការ​របស់​ខ្លួន​​ឲ្យបាន​​​​គ្រប​​ដណ្តប់​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា​ចាប់​ពី​ដើម​ឆ្នាំ ២០២០​ នេះ​តទៅ ដោយ​​បើក​​ការិ​យា​ល័យ​ថ្មី​ ៣៨ ​បន្ថែម​ដើម្បី​ឆ្លើយ​តប​នឹង​កំ​ណើន​តម្រូវការ​សេវា​អចលន​ទ្រព្យ​​​នៅ​តាម​បណ្តា​ខេត្ត។​ ថ្លែង​នៅ​ក្នុង​សន្និ​សិទ​​សារព័ត៌​មានស្តី​ពី​គម្រោង​នៃ​ការ​បើក​ការិយា​ល័យ​ថ្មីទាំង ៣៨ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ទី ១៩ ខែ​ធ្នូ​ឆ្នាំ ២០១៩ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកា​ក្រុម​ហ៊ុន Century 21 Cambodia បាន​ឲ្យ​ដឹង​ថា​​ការិយាល័យ​ថ្មី​ទាំង ៣៨ នេះ​នឹង​​ដំ​ណើរ​ការ​ក្រោម​​ឈ្មោះ