Category: គំរោង

Total 25 Posts

សំណង់លំនៅឋានបន្តកំណើនរឹងមាំរយៈពេល៨ខែ ឆ្នាំ២០២០

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ គម្រោងវិនិយោគលំនៅឋាននៅតែបន្តកំណើនខ្ពស់ក្នុងរយៈពេល៨ខែចុងក្រោយនេះ ដែលជួយទ្រទ្រង់ដល់ការវិនិយោគរួមក្នុងវិស័យសំណង់ឱ្យឋិតក្នុងអត្រា​ថមថយទាប។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី ៤ ខែវិច្ជិកា ឆ្នាំ២០២០នេះ បានបង្ហាញ គម្រោងសំណង់លំនៅឋាននៅតែបន្តមានកំណើនល្អក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ ដែលមានចំនួន២,៨១៩គម្រោង ឬស្មើនឹង ៨៤% នៃគម្រោងសាងសង់សរុប។ គម្រោងសំណង់លំនៅឋាននេះកើនឡើង៦.៥% បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងស្នើសុំសាងសង់សរុបនៅ ៨ ខែដំបូងឆ្នាំនេះ​មាន ៣,៣៥០គម្រោង កើនឡើង៦.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ តែទំហំទុនវិនិយោគសរុបក្នុងវិស័យសំណង់មានការធ្លាក់ចុះបន្តិចដែលមានទឹកប្រាក់ត្រឹមតែ ៥,០៨១ លានដុល្លារ។ ផ្ទៃក្រឡាសំណង់នៃគម្រោងស្នើសុំសាងសង់នេះមានជាង១១លានម៉ែត្រការ៉េ។ លោកស្រី ហ្គ្រេស រចនី

ក្រសួងទេសចរណ៍៖ ទីក្រុងថ្មីនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសបាន ៧លានក្នុងមួយឆ្នាំ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រសួ​ងទេសចរណ៍កម្ពុជាបានដាក់ផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានដល់ ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ខេត្តសៀមរាបគិតចាប់ពីឆ្នាំ ២០៣៥ ទៅដែលផែនការនេះទាមទារបង្កើតឱ្យមានគោលដៅទេសចរណ៍ថ្មីៗ​​បន្ថែមលើតំបន់ទេសចរណ៍ដែលមានស្រាប់។ ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា គោលដៅទេសចរណ៍ថ្មីចំនួន៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើងដែលរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។ ឯកឧត្តមបានបញ្ជាក់ថា ផែនការទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលបច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំកែសម្រួលដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យនិងអនុម័ត នៅពេលខាងមុខ។ ឯកឧត្តម ថោង ខុន បានបន្តថា៖ «ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ

ទីលានវាយកូនហ្គោលដំបូងគេនិងគម្រោងផ្ទះវីឡាបែបថ្មីនឹងបង្ហាញវត្តមានក្នុងខេត្តកំពត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វីឡាលម្ហែកាយប្រណីតឈានមុខគេនៅកម្ពុជាកាលពីថ្ងៃសៅរ៍បានប្រកាសបើកដំណើរការគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ២ របស់ខ្លួនមានឈ្មោះថា Golf Harmony នៅលើផ្ទៃដី ២៧.៣ ហិកតា ដោយនាំយកទីលានវាយកូនហ្គោលលើកដំបូងនៅក្នុងខេត្តកំពត ព្រមទាំងគម្រោងវីឡាលំហែរកាយនៅលើទឹកដីដែលមានទេសភាពពណ៌បៃតង។ សម្រាប់ដំណាក់កាលដំបូងនៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមានវីឡាចំនួន ៧៨ ដែលគ្របដណ្តប់លើផ្ទៃដី ១៣ ហិកតាត្រូវបានបើកការលក់កាលពីខែ ធ្នូ ឆ្នាំ ២០១៩ ហើយគិតមកទល់ពេលនេះវីឡាជាង ៦០ ភាគរយត្រូវបានលក់អស់រួចទៅហើយ។ កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារ Raffle

របាយការណ៍៖ ប្រតិបត្តិការ​ទិញ-លក់អចលនទ្រព្យនឹងស្ទុះងើបឡើងវិញនាពេលដ៏ខ្លីខាងមុខ​

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

របាយការណ៍ស្រាវជ្រាវដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិJLL បានបង្ហាញថា ទំហំនៃប្រតិបត្តិការទិញ-លក់ និងការវិនិយោគអចលនទ្រព្យនៅក្នុងបណ្តាប្រទេស​តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមានសន្ទុះកើនខ្លាំងឡើងវិញនៅក្នុងឆមាសទី១ឆ្នាំ២០២១។ ក្រុមហ៊ុន JLL ​​មានទីស្នាក់កណ្តាលនៅរដ្ឋ Illinois សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍របស់ខ្លួននាពេលថ្មីៗនេះ​ ហើយនៅក្នុងរបាយការណ៍នោះមានការស្ទង់មតិពីបណ្តាវិនិយោគកំពូលៗ៣៨ រូបដែលមកពីបណ្តាប្រទេសនៅក្នុង​តំបន់ និងមកពីប្រទេសសកលលោកផ្សេងទៀតដែលមានមូនិធិគ្រប់គ្រង (Asset Under Management )សរុប១.៨ទ្រីលានដុល្លារ។ ម្យ៉ាងវិញទៀត ការស្ទង់មតិនេះគឺធ្វើឡើង​ដើម្បីបញ្ជាក់ថាតើបញ្ហាកូវីឌ-១៩ នេះប៉ះពាល់ផែនការយុទ្ធសាស្រ្ត ការសម្រេចចិត្ត​ និង​ការរៀបចំផែន​ការវិនិយោគក្នុងអំឡុងពេលវិបត្តិកូវីឌ-១៩ របស់ពួកគេយ៉ាងដូចម្តេចខ្លះដើម្បីត្រៀមអនុវត្តនាពេលអនាគត​។​ របាយការណ៍ស្ទង់មតិ​មានកម្រាស់១២ទំព័រនេះ បានបង្ហាញថា ៨៤ភាគរយនៃវិនិយោគិនអចលនទ្រព្យ រំពឹងថាទំហំនៃប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើងវិញនៅត្រឹមដើមឆ្នាំ២០២១។ សុទិដ្ឋិនិយមនេះក៍មាន​ការរួមបន្ថែមពីសញ្ញានៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសចិនផងដែរ​។ ទំហំនៃប្រតិបត្តិការ​ទិញ-លក់អចលនទ្រព្យក្នុងតំបន់អាស៊ី​ប៉ាស៊ីហ្វិកមានសរុប​ ៥២.៩

គម្រោងអភិវឌ្ឍបុរីលំនៅឋាននៅតែបន្តមានកំណើនល្អ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ​គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាននៅតែមានកំណើន ដែលមាន១២គម្រោងបានបើកដំណើរការដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។ ​របាយកាណ៍ដែលចេញផ្សាយកាលពីចុងសប្តា​ហ៍មុនបានបង្ហាញថា​ គម្រោងដែលបើកដំណើរការថ្មីទាំងនេះគ្រប់ដណ្តប់ក្នុងខណ្ឌចំនួន៦ មានដូចជាខណ្ឌសែនសុខ កំបូល ព្រែកភ្នៅ ដង្កោ ជ្រោយចង្វារ និងខណ្ឌមានជ័យ។ ក្នុងចំណមនោះខណ្ឌសែន​សុខមានចំណែក៦០ភាគរយនៃគម្រោងលំនៅឋានថ្មីសរុប​ដែលបើកដំណើរការ។ ទោះបីស្ថិត​ក្នុងស្ថានភាព​ឱនភាពសេដ្ឋកិច្ចដែលបង្កផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីឌ-១៩ តែតម្លៃទីផ្សារ​លំនៅឋានបុរីនៅតែបន្តកើនឡើង។ បើតាមប្រភពដដែលបានគូសបញ្ជាក់ថា ទីផ្សារប្រភេទផ្ទះល្វែង (flat)​ ជាមធ្យមមានតម្លៃ10,7000 ដុល្លារក្នុងមួយល្វែង កើនឡើង3.4% បើធៀបនឹងត្រីមាសទី១។ ចំណែកឯផ្ទះប្រ​ភេទ Linkhouse មានតម្លៃជាមធ្យម 14,3000 ក្នុងមួយល្វែង

ផ្សារទំនើបAEON III ធំជាងគេក្នុងតំបន់អាស៊ានចាប់ផ្តើមសាងសង់ជាផ្លូវការថ្ងៃនេះ  

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ​៖ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប AEON Mall Co., Ltd ដែលជាប្រតិបត្តិករវិស័យលក់រាយធំជាងគេរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ផ្សារទំនើបអ៊ីអនម៉លសាខាទី៣នៅកម្ពុជា​ជាផ្លូវការនៅថ្ងៃពុធទី ៧ តុលានេះ ​បន្ទាប់ពីដំណើរការល្អសាខាទី១ និងសាខាទី២​។ គម្រោងអភិវឌ្ឍន៍ផ្សារទំនើបអ៊ីអនម៉លទី៣ ឬផ្សារទំនើបអ៊ុអនម៉លមានជ័យ​ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះមានការចូលរួមពីសំណាក់ឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង។  ផ្សារទំនើបអ៊ីអនម៉លមានជ័យ គ្រោងនឹងបើកដំណើរការ​ជាផ្លូវការនៅឆ្នាំ២០២២ ខាងមុខ​ ហើយនឹងក្លាយជាសាខាផ្សារទំនើប AEON Mall ដែលធំជាងគេនៅក្នុងតំបន់អាស៊ាន។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ (ចុចទីនេះមើលពីទំហំផ្ទៃក្រលាសាខាផ្សារទំនើបអ៊ីអននៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន)

ជាង៣០គម្រោងទទួលបានភ្លើងខៀវពីរដ្ឋាភិបាលវិនិយោគក្នុងខេត្តកំពង់ស្ពឺ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តកំពង់ស្ពឺ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោង​វិនិយោគចំនួន ៣២គម្រោងនារយៈពេល៩ខែដំបូងឆ្នាំ២០២០នេះ ដែលមានទុនវិនិយោគសរុបប្រមាណ ២៦៧ លាន​ដុល្លារ។ យោងតាមការ​ចេញផ្សាយរបស់ CDC ដែលជាស្ថានប័នរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេចគម្រោងវិនិយោគនានាដែលត្រូវបានលើកទឹកចិត្តដោយរដ្ឋាភិបាល គម្រោងទាំង៣២នេះត្រូវបានអនុម័តពីខែមករា​ ដល់ ដំណាច់ខែកញ្ញា ហើយអាចបង្កើតការងារសរុបជាង ២៨,០០០នាក់។​​ ប្រភពដដែលបានបន្តថា គម្រោងវិនិយោគទាំងនេះភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។ ក្រៅពីនេះ ក៏មានរោងចក្រផលិត និងផ្គុំដំឡើង​បន្ទះសូឡា រោងចក្រផលិតសំបកកង់រថយន្ត គ្រឿងបង្គុំកង់រថយន្ត និងរោងចក្រកែច្នៃផ្លែឈើជាដើម។ គម្រោងទាំងនេះគ្របដណ្តប់ក្នុងស្រុកមួយចំនួននៃខេត្តកំពង់ស្ពឺ មានដូចជាស្រុកសំរោងទង គងពិសី ឱរ៉ាល់

ផ្លូវជាតិលេខ៣ នឹងក្លាយជាបណ្តុំឧស្សាហកម្មដ៏លេចធ្លោ ដែលនឹងបង្កើនសន្ទុះការទិញ-លក់ដីធ្លី

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ផ្លូវជាតិលេខ៣ ដែលស្ថាបនាឡើងវិញបាន ៨០ ភាគរយគិតមកទល់ពេលនេះ នឹងក្លាយជាបណ្តុំរោងចក្រ​ឧស្សាហកម្មដ៏លេចធ្លោ ជាពិសេសកំណាត់ផ្លូវចេញពីចោមចៅ ទៅដល់ចំណុចបែកគូស (ខេត្តតាកែវ)។ នេះបើយោងតាមការព្យាកររបស់មន្រ្តីរដ្ឋាភិបាល។ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២០ ថា បច្ចុប្បន្នកំណាត់ផ្លូវនេះមានប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្ម សហគ្រាសធុនតូចៗ និងមធ្យម ដែលធ្វើឱ្យចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់ថា ការស្ថាបនាធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ៣សម្រេចបាន ៨០% ហើយមកដល់បច្ចុប្បន្ន។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ លោកថ្លែងថា៖

ទីផ្សារអចលនទ្រព្យខេត្តសៀមរាបនឹងល្អប្រសើរបន្ទាប់ពីផ្លូវ ៣៨ខ្សែនេះស្ថាបនារួចរាល់

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តសៀមរាប​៖ ​ទីផ្សារ​អចលនទ្រព្យក្នុងខេត្តសៀមរាបនឹងប្រែប្រួលជាវិជ្ជមាននាពេលខាងមុខ ស្របពេលរដ្ឋាភិបាលសម្រេចស្ថាបនាឡើងវិញនូវបណ្តាញផ្លូវមេធំៗរហូតដល់ទៅ ៣៨ខ្សែក្នុងក្រុងសៀមរាប​។ នេះបើតាមអ្នកឯកទេស​ដីធ្លីប្រចាំខេត្តសៀមរាប។ រដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះបានសម្រេចបញ្ចេញកញ្ចប់ថវិការ​ ១៥០ លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន​​៣៨ខ្សែឡើងវិញក្នុងក្រុងសៀមរាប ដោយរំពឹងថានៅចុងឆ្នាំ ២០២១ នឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។ លោក សោ​ម សីហា​ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានឱ្យដឹង​ថា ការស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយធំនេះ នឹងជួយទាក់ទាញការ​វិនិយោគ និងលំហូរទេសចរ​ណ៍បន្ថែមទៀតមកទស្សនាខេត្តទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញមួយ​នេះ។ ​លោកបន្តថា និន្នាការនេះនឹងជួយបង្កើនសក្តានុពលទីផ្សារអចលនទ្រព្យ ជាពិសេសហាងឆេងដីធ្លីនៅតំបន់ជាយក្រុងក្នុងខេត្តសៀមរាប។ លោកថ្លែងថា៖ «បច្ចុប្បន្នទីផ្សារ​អចលនទ្រព្យចាប់ងើបឡើងវិញខ្លះៗហើយ

ខេត្តកំពតបានបង្កើតកំណត់ត្រាថ្មីមួយទាក់ទងចំនួនអ្នកចូលរួមក្នុងវិស័យអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តកំពត៖ ខេត្តកំពតបានបង្កើតកំណត់ត្រាថ្មីមួយដល់គម្រោងជ្រើសរើសអ្នកឯកទេសដីធ្លីប្រចាំតំបន់របស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ដោយមានអ្នកចូលរួមរហូតដល់ទៅជិត 600 នាក់ និងមានអ្នកចុះឈ្មោះក្លាយខ្លួនជាអ្នកឯកទេសដីធ្លីច្រើនជាងខេត្តផ្សេងៗ។ ក្រុមហ៊ុន Century 21 Zillion Holding កាលពីថ្ងៃអាទិត្យទី 23 ខែ សីហាបានរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តកំពតនិងខេត្តកែប ដើម្បីផ្សព្វផ្សាយពីឱកាសការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តទាំងពីរនេះ។ ក្រុមហ៊ុនបានរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះនៅខេត្ត 5 រួចទៅហើយ ហើយមានអ្នកចូលរួមតិចជាងនេះ។ លោក គុយ វ៉ាត