Category: ពត៏មានអំពីកម្ចី

Total 1 Posts

កម្ចីទិញផ្ទះដែលផ្តល់ឲ្យដោយធនាគារបានកើនដល់ ៣ ពាន់លានដុល្លារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ កម្ចីទិញផ្ទះដែលផ្តល់ឲ្យដោយគ្រឹះស្ថានធនាគារនៅកម្ពុជាបានកើនដល់ចំនួន ៣ ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១​ឆ្នាំ ២០២០ របស់ធនាគារជាតិនៃកម្ពុជា (NBC)។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថាទំហំកម្ចីសរុបដែលគ្រឹះស្ថានធនាគារនៅកម្ពុជាបានផ្តល់ឲ្យទៅអតិថិជននៅត្រឹមដំណាច់ខែមិថុនាឆ្នាំនេះមានចំនួនសរុប​ ២៦,៧ ពាន់លានដុល្លារ ហើយក្នុងនោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំណែក ១១,៦ ភាគរយនៃកម្ចីសរុប។ ភាគរយនេះស្មើនឹងចំនួនទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ។ កម្ចីទិញផ្ទះនេះបានចែកចេញដាច់ដោយឡែកពីកម្ចីដែលធនាគារផ្តល់ទៅសម្រាប់វិស័យសំណង់ដែលស្មើនឹង ៩,២ ភាគរយនៃកម្ចីសរុប ខណៈដែលកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យ (ផ្តល់ទៅឲ្យក្រុមហ៊ុនអចលនទ្រព្យ ឬសកម្មភាពពាក់ព័ន្ធនានា) ស្មើនឹង ៨ ភាគរយ