លោកដូណាល់ត្រាំដែលជាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញកម្រិតពិភពលោក បានជាប់ឆ្នោតក្នុងការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០១៦ ហើយចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនៅខែមករា ឆ្នាំ២០១៧។ ចាប់តាំងពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកចាប់ពីចុងឆ្នាំ ២០១៦ សម្ព័ន្ធអាជីវកម្មរបស់លោកគឺក្រុមហ៊ុន Trump Organization ដែលធ្លាប់ជាយីហោក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យដ៏មានឥទ្ធិពល បានថមថយប្រជាប្រិយភាពជាបន្តបន្ទាប់។ សេចក្តីរាយការណ៍របស់ទស្សនាវត្តីពាណិជ្ជកម្មដ៏ល្បីល្បាញរបស់អាមេរិក គឺទស្សនាវដ្តី Forbes បានចុះផ្សាយអត្ថបទមួយកាលពីថ្មីៗនេះ ដោយបញ្ជាក់ថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ចូលកាន់ដំណែងជាប្រធានាធិបតី លោកបានប្រគល់ភារកិច្ចអាជីវកម្មឱ្យកូនប្រុសរបស់លោកពីររូបគឺ Eric Trump និង Donal John Jr
លោកដូណាល់ត្រាំបានលក់អចលនទ្រព្យរាប់រយលានដុល្លារអំឡុងឆ្នាំ 2017-2020
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.