Category: ចំណេះដឹងទូទៅ

Total 16 Posts

ក្បួនទំនាក់ទំនងជាមួយវិនិយោគិនអចលនទ្រព្យជនជាតិចិន មិនគួរមើលរំលង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ដូចអ្វីដែលបណ្តាញព័ត៌មានអចលនទ្រព្យ​Z1News  បានចុះផ្សាយកន្លងមក​ដោយផ្អែកតាម​រយៈរបាយការណ៍ស្រាវបង្ហាញថា ចិនជាវិនិយោគិនបរទេសដែលមានចំណែកធំជាងគេនៅកម្ពុជា ហើយវិស័យសំណង់ និងអចលទ្រព្យ ជាវិស័យដែលរួមចំណែកសំខាន់ជាងគេនៃការវិនិយោគរបស់ចិននៅកម្ពុជា។ ក្នុងន័យនេះហើយ Z1News លើកយកគន្លឺះសំខាន់ៗមួយចំនួនអំពីវិធីសាស្រ្តទំនាក់ទំនងឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពជាមួយអ្នកទិញអចលនទ្រព្យជនជាតិចិន​ ហើយនឹងជួយសម្រេចដល់ការចុះកិច្ចព្រមព្រៀង (close deal)។ វិធីសាស្រ្តខាងក្រោមនេះ គឹយោងតាមអត្ថបទស្រាវជ្រាវមួយរបស់គេហទំព័រ Juwai.comដែលជាក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយអនុញ្ញាតឱ្យវិនិយោគិនអាចបញ្ជាទិញ ឬស្វែងរកអចលនទ្រព្យនៅបរទេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។ ១) បណ្តាញទំនាក់ទំនងដែលគួរប្រើប្រាស់៖ មានមធ្យោបាយជាច្រើនដើម្បីធ្វើការទំនាក់ទំនងជាមួយអតិថិជនដូចជា ទូរស័ព្ទដៃ, ការផ្ញើរសារតាម SMS, សារតាមប្រព័ន្ធអេឡិចត្រូនិច (Email) និងបណ្តាញសង្គម ដូចជា WeChat។ សម្រាប់ជនជាតិចិនជាទូទៅ ការប្រើប្រាស់

នៅពីក្រោយឆាកជំនួញបច្ចេកវិទ្យា Jack Ma បោះទុនវិនិយោគរាប់រយលានដុល្លារលើអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

លោក Jack Ma ដែលជាមហាសេដ្ឋីល្បីល្បាញមួយរូបរបស់ប្រទេសចិន ត្រូវបានមនុស្សជាច្រើនស្គាល់ថាជា មហាសេដ្ឋីលំដាប់ពិភពលោកមួយនេះតាមរយៈមុខជំនួញផ្នែកបច្ចេកវិទ្យា ជាពិសេសក្រុមហ៊ុន Alibaba ដ៏ល្បីល្បាញ។ ក៏ប៉ុន្តែ នៅពីក្រោយភាពជោគជ័យលើវិថីជំនួញបច្ចេកវិទ្យា តាមពិតទៅ Jack Ma ក៏បោះទុនវិនិយោគលើវិស័យអចលនទ្រព្យផងដែរ ហើយមានទុនដល់ទៅរាប់រយលានដុល្លារអាមេរិក។ ទិន្នន័យពីមហាសេដ្ឋីលើពិភពលោករបស់សារព័ត៌មាន Bloomberg បានបង្ហាញថា គិតត្រឹមថ្ងៃទី៣ ខែវិច្ជិកាឆ្នាំ 2020  លោក Jack Ma មានទ្រព្យសម្បត្តិសុទ្ធរហូតដល់ 61 ពាន់លានដុល្លារ ស្ថិតនៅលេខរៀងទី 13

ទាំងនេះជាហេតុផលដែលអ្នកមានបង្កើតទ្រព្យស្តុកស្តម្ភតាមរយៈការវិនិយោគអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

បណ្តាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើននៅលើពិភពលោក ​បានបង្កើតភាពមានបានរបស់ពួកគេតាមរយៈការវិនិយោគអចលនទ្រព្យ។ បើតាមសេក្តីរាយការណ៍របស់សារព័ត៌មាន CNBCចុះផ្សាយកន្លងមក ប្រហែល៩០%នៃសេដ្ឋី(millionaires)លើពិភពលោក សុទ្ធសឹងតែបង្កើតទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ពួកគេតាមរយៈការរួមចំណែកនៃការវិនិយោគអចលនទ្រព្យ។ ខាងក្រោមនេះជាហេតុផលចម្បងៗ ដែលលោកអ្នកគួរស្វែងយល់ពីការវិនិយោគអចលនទ្រព្យ ដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News បានដកស្រង់ចេញពី ​សៀវភៅនិយាយអំពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ និពន្ធដោយលោកស្រី Michele Cagan ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ធុរកិច្ចសហរដ្ឋអាមេរិក។ ១) ជា​ទ្រព្យរូបីយ៍ (It’s Real)៖  អចលនទ្រព្យ ជាទ្រព្យរូបីយ៍ ដែលយើងអាច​មើលឃើញហើយប៉ះវាបាន ដែលខុសពីការវិនិយោគដ៏ទៃទៀតដូចជាការទិញភាគហ៊ុន សញ្ញាបណ្ណ ឬមូលបត្របំណុល ជាដើម។ ​​មានន័យថា នៅពេលដែលអ្នកមានអចលនទ្រព្យជាផ្ទះ

មហាសេដ្ឋីជនជាតិអង់គ្លេសពីររូបប្រែក្លាយវិបត្តិជាឱកាសតាមរយៈការប្រមូលទិញអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

អង់គ្លេស៖  មហាសេដ្ឋីដែលមានប្រាក់ខ្ទង់ពាន់លានដុល្លារពីររូបនៅអង់គ្លេសដែលជាបងប្អូនបង្កើតនឹងគ្នាគឺលោក David និងលោក Simon Reuben បានបោះទុនរាប់លានដុល្លារក្នុងការ​ទិញអចលនទ្រព្យក្នុងកំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកប្រឈមដោយវិបត្តិជំងឺកូវីឌ-១៩។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg នាពេលថ្មីៗនេះបានឱ្យដឹងថា វិបត្តិជំងឺរាតត្បាតសកលនេះមិនអាចរារាំងមហិច្ចតាលើការ​វិនិយោគអចលនទ្រព្យរបស់សេដ្ឋីបងប្អូនបង្កើតត្រកូល Reubenនេះទេ។ ដោយរាប់ចាប់ពីជំងឺ​កូវីដ​-១៩ បានផ្ទុះឡើង មហាសេដ្ឋីពីរនាក់បងប្អូននេះបានបោះទុនវិនិយោគលើទីផ្សារលំនៅឋានក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ និងទិញដី ៩៩ហិកតាផ្សេងទៀតនៅកោះ Baleraic ប្រទេស​អេស្ប៉ាញដែរ។ មហាសេដ្ឋីទាំងពីរនេះក៏បាន ទិញយកផ្សារលក់រាយក្នុង​តំបន់ Manhattan ក្រុង New York ពីក្រុមហ៊ុន SL Green

ចង់ដឹងតម្លៃអចលនទ្រព្យឡើងឬុចុះគួរស្វែងយល់កត្តាទាំងនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ដូចគ្នា​នឹងវិស័យផ្សេងៗទៀតដែរ ការវិនិយោគអចលនទ្រព្យជៀសមិនផុតពីការទទួលរងនូវឥទ្ធិពលពីកត្តាមួយចំនួនដែលធ្វើឱ្យតម្លៃទីផ្សារមានការថមថយ ដែលលោកអ្នកគួរស្វែងយល់ដើម្បីវិនិយោគឱ្យចំកាលទេសៈ និងបញ្ចៀស​ហានិភ័យផ្សេងៗ។ នៅក្នុង​សៀវភៅនិយាយអំពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ និពន្ធដោយលោកស្រី Michele Cagan ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ធុរកិច្ច បានលើកឡើងពីកត្តាបួនធំៗដែលធ្វើឱ្យ​ជះឥទ្ធិពលដល់តម្លៃទីផ្សារ​អចលនទ្រព្យ។ ទី១) កត្តាសេដ្ឋកិច្ច៖   នៅពេលគេនិយាយពីវដ្តសេ​ដ្ឋកិច្ចគឺសំដៅលើកំណើនសេដ្ឋកិច្ចនៃការឡើង-ចុះ។ វដ្តសេដ្ឋកិច្ចមានបួនដំណាក់កាលដូចជា អនុត្តរកម្ម ឬការរីកឡើងនៃ​ទំហំសេដ្ឋកិច្ច(expansion)​, ការកើនឡើងក្នុងកម្រិតខ្ពស់បំផុត(peak),  ធ្លាក់ចុះមកវិញ និងដំណាក់កាលដាំក្បាលចុះ(trough)។ ប្រសិនបើលោកអ្នកអាចយល់ច្បាស់ថាសេដ្ឋកិច្ចស្ថិតក្នុង​ដំណាក់កាលណា​ នោះនឹងជួយដល់​ការវិនិយោគឱ្យបានត្រឹមត្រូវ។ និយាយជារួម ស្ថានភាពសេដ្ឋកិច្ចអាចជះឥទ្ធិពលដល់ការវិនិយោគអចលនទ្រព្យ។ ក៏ប៉ុន្តែផលប៉ះពាល់នោះគឺ​វាអាស្រ័យទៅលើប្រភេទនៃការ​វិនិយោគ។ ជាទូទៅតម្លៃអចលនទ្រព្យមានកំណើនល្អ គឺនៅពេលសេដ្ឋកិច្ចកំពុងរីកចម្រើន។​ តែតម្លៃអចលនទ្រព្យក៏អាចថមថយដែរ នៅពេលដែលដំណើរការសេដ្ឋកិច្ចមានភាពយឺតយ៉ាវ។ យ៉ាងណាក៏ដោយ

ទម្លាប់ល្អទាំង១០ចំណុចនេះដែលវិនិយោគិនអចលនទ្រព្យជោគជ័យអនុវត្តជាប្រចាំ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ការវិនិយោគលើអចលនទ្រព្យអាចនឹងជោគជ័យ ប៉ុន្តែបើមិនដឹងពីវិធីសាស្រ្តក្នុងការវិធីវិនិយោគ នោះលោកអ្នកអាចប្រឈមនឹងហានិភ័យខ្ពស់។ វិធីសាស្រ្តនិងចរិកលក្ខណៈចំបាច់មួយចំនួនខាងក្រោមនេះជាអ្វីដែលអ្នករកស៊ីក្នុងវិស័យអលនទ្រព្យជោគជ័យតែងប្រកាន់ភ្ជាប់ ហើយយកមកអនុវត្តន៍ជាប្រចាំ៖ ១) រៀបចំផែនការឱ្យបានច្បាស់លាស់៖ ការវិនិយោគក្នុងវិស័យអចលនទ្រព្យអាចមានភាពស្មុគស្មាញ ដែលទាមទារឱ្យមានផែនការជាក់លាក់ ព្រោះការមានផែនការច្បាស់លាស់ហើយត្រឹមត្រូវអាចធ្វើឱ្យវិនិយោគិនរៀបចំនិងបំពេញភារកិច្ចបានយ៉ាងល្អ។ ហើយជារួម វាជួយឱ្យពួកគេមើលឃើញពីទិដ្ឋភាពក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយ។ ផែនការនេះរួមមាន ការចេះប៉ាន់ប្រមាណទុនសម្រាប់វិនិយោគ, លំហូរសាច់ប្រាក់បានមកពីកា​រជួលអចលនទ្រព្យ, កត្តាបម្រែបម្រួលប្រជាសាស្រ្ត និងកត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ក្នុងអំឡុងពេលវិនិយោគ។ ២) យល់ដឹងពីទីផ្សារ៖ អ្នករកស៊ីវិស័យអចលនទ្រព្យពូកែត្រូវមានចំណេះដឹងស៊ីជម្រៅពីទីផ្សារដែលពួកគេបានជ្រើសរើស។ ឧទាហរណ៍ដូចជាការ​ជ្រើសរើសតំបន់ជាក់លាក់មួយ ហើយថាតើត្រូវផ្តោតលើការវិនិយោគអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្ម។ បន្ថែ​មពីនេះ​ក៏ត្រូវ​ស្វែងយល់ពីនិន្នាការបច្ចុប្បន្ន​ រួមទាំងបម្រែបម្រួលទម្លាប់នៃការចំនាយរបស់អតិថិជន, អត្រាការប្រាក់កម្ចី និងអត្រាគ្មានការងារធ្វើជាដើម។ កត្តាទាំងនេះជួយឱ្យវិនិយោគិនអចលនទ្រព្យយល់ពីស្ថានភាពបច្ចុប្បន្ន ហើយរៀបចំផែនការសម្រាប់អនាគត។ ពោលគឺការណ៍នេះជួយឱ្យ​ពួកគេអាចព្យាករណ៍និន្នាការដែលអាចមានការប្រែប្រួល

កំហុស ៣ យ៉ាងទាក់ទងនឹងការចាត់ចែងលុយកាក់ដែលគួរជៀសវាងសម្រាប់អ្នកមានវ័យ ៣០ឆ្នាំឡើង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

រាល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលយើងកំពុងធ្វើនៅពេលយើងមានវ័យ ៣០ ឆ្នាំ ឬលើសពីនេះសុទ្ធតែមានឥទ្ធិពលខ្លាំងដល់អនាគតរបស់យើង។ លោកស្រី Marguerita Cheng អ្នករៀបចំផែនការហិរញ្ញវត្ថុនិងជាសហស្ថាបនិកនៃក្រុមហ៊ុន Blue Ocean Global Wealth ត្រូវបានស្រង់សំដីដោយសារព័ត៌មាន CNBC Make It ថា៖«លុយគឺជាឧបករណ៍មួយ។ នៅពេលដែលយើងចេះប្រើប្រាស់លុយដោយឈ្លាសវៃ យើងអាចរស់នៅក្នុងស្ថានភាពជីវិតដែលយើងចង់បាន»។ ខាងក្រោមនេះគឺជាកំហុសផ្នែកហិរញ្ញវត្ថុ ៣ ធំៗដែលគ្រប់គ្នាគួរជៀសវាង នៅពេលមានវ័យ ៣០ ឆ្នាំ បើសិនជាអ្នកមិនចង់ស្តាយក្រោយនៅពេលអាយុកាន់តែច្រើនទៅ។ 1.      មិនបានរៀបចំផែនការហិរញ្ញវត្ថុច្បាស់លាស់ៈ ប្រសិនបើអ្នកមិនទាន់បានរៀបចំផែនការហិរញ្ញវត្ថុនៅឡើយទេ វ័យ៣០ឆ្នាំគឺជាពេលល្អដែលគួរតែចាប់ផ្តើមទាំងផែនការរយៈពេលខ្លីនិងវែង។

ខាតឬចំណេញ គឺកត្តាទាំងនេះហើយដែលជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

រាល់ការវិនិយោគតែងរំពឹងពីផលចំណេញ ហើយការវិនិយោគលើវិស័យអចលនទ្រព្យក៏ដូចគ្នា។ ការទិញអចលនទ្រព្យដើម្បីវិនិយោគបានចំណេញ តែងអាស្រ័យលើភាពវៃឆ្លាតរបស់អ្នកវិនិយោគ ដែលជាទូទៅគេ​មើលទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ទីតាំង និង​តំបន់សក្តានុពល នៅពេលដែលនិយាយពីការវិនិយោគអចលនទ្រព្យ ទីតាំងជាកត្តាចម្បង ព្រោះតម្លៃគឺ​អាស្រ័យលើទីតាំងសក្តានុពល។​ អ្នកជំនាញជាច្រើនបានផ្តល់ដំបូន្មា​នចំពោះការវិនិយោគអចលនទ្រព្យដែលអាចទទួលបានផលចំណេញ ពោលគឺត្រូវចេះមើលពីនិន្នាការនៃការរីកចម្រើនតំបន់​ ដែលនឹងអាចមានមនុស្សចូលចិត្តទៅរស់នៅច្រើន។ ដូច្នេះបើលោកអ្នកវិនិយោគអចលនទ្រព្យក្នុងតំបន់ដែលនឹងមានការអភិវឌ្ឍ ហើយចំទីតាំងសក្តានុពល នឹងធ្វើឱ្យអចលនទ្រព្យនោះមានតម្លៃខ្ពស់នៅពេលលក់ចេញវិញ។ ​ ទំហំ ប្រសិនបើអចលនទ្រព្យនោះជាលំនៅដ្ឋាន ទំហំជាធាតុផ្សំសំខាន់មួយ​សម្រាប់អ្នកទិញដែលគេពិចារណា ព្រោះនៅពេលដែលធ្វើការប៉ាន់តម្លៃទីផ្សារ ទំហំកាន់តែធំនោះវានឹងជះឥទ្ធិពលជាវិជ្ជមាន​ក្នុងការវាយតម្លៃ។ គុណភាពសំណង់   ក្រៅពី​ទំហំ ក៏ត្រូវគិតអំពីគុណភាពសំណង់ និងអាយុកាលនៃលំនៅដ្ឋាននោះផងដែរ ថាតើវាមានស្ថានភាពអន់ថយ​បែបណា។ ព្រោះជាទូទៅ​បើលំនៅដ្ឋាននោះចាស់ គឺត្រូវចំណាយច្រើនទៅលើការជួសជុល

សំណួរទាំងនេះទៅកាន់អ្នកផ្តល់កម្ចីនឹងជួយអ្នកទទួលបានកម្ចីទិញផ្ទះប្រកបដោយគុណភាព

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ការសម្រេចចិត្តទទួលកម្ចីទិញផ្ទះគឺជាការសម្រេចប្រកបដោយការតាំងចិត្តខ្ពស់មួយ ដ្បិតថាកម្ចីនេះ ធ្វើឲ្យយើងត្រូវជាប់កតព្វកិច្ចសងរយៈពេលវែង។ ដូច្នេះ ការធ្វើឲ្យប្រាកដថាទទួលបានកម្ចីដែលមានគុណភាព និងសមស្របតាមលទ្ធភាពគឺជារឿងសំខាន់។ ខាងក្រោមនេះគឺជាសំណួរសំខាន់ៗមួយចំនួន ដែលបងប្អូនគួរដឹង និងសួរទៅកាន់អ្នកផ្តល់កម្ចីដើម្បីប្រកដថាបានទទួលកម្ចីដែលត្រឹមត្រូវ។ 1) តើអត្រាការប្រាក់មានចំនួនប៉ុន្មាន? លោកអ្នកត្រូវតែសួរទៅកាន់អ្នកផ្តល់កម្ចីអំពីអត្រាការប្រាក់ដែលអាចជាភាគរយប្រចាំខែ ឬប្រចាំឆ្នាំដើម្បីប្រៀបធៀបជាមួយនឹងកម្ចីដូចគ្នានៅស្ថាប័នផ្តល់កម្ចីផ្សេងទៀត ហើយស្វែងរកកម្ចីណាដែលអ្នកគិតថាសមរម្យសម្រាប់អ្នក។ 2) តើថ្លៃសេវាកម្ចីមានប៉ុន្មានភាគរយ? ថ្លៃសេវាកម្ចីគឺសំដៅទៅលើចំនួនទឹកប្រាក់ដែលអ្នកនឹងត្រូវបង់អោយម្ចាស់កម្ចីដោយគិតជាភាគរយនៃចំនួនទឹកប្រាក់សរុបដែលអ្នកបានខ្ចី។ ជាទូទៅ ថ្លៃសេវាកម្ចីគឺ១ ភាគរយនៃកម្ចីសរុប។ ឧទាហរណ៍៖ បើកម្ចីរបស់អ្នកមានទឹកប្រាក់ ៥ ម៉ឺនដុល្លារ នោះថ្លៃសេវាកម្ចីគឺ ៥០០ ដុល្លារ។ ត្រូវប្រាកដថាអ្នកបានសួរម្ចាស់ឥណទានជាមុនពីថ្លៃសេវាកម្ចីបូករួមទាំង ថ្លៃរដ្ឋបាលផ្សេងៗ។

គន្លឹះទាំងនេះជួយអ្នកឲ្យជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវ និងសម្រេចការទិញ-លក់ងាយស្រួល

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ភាគីអ្នកលក់ និងអ្នកទិញអចលនទ្រព្យតែងតែស្ថិតនៅជំហរពីរផ្ទុយគ្នានៅពេលដែលនិយាយពីការទិញ-លក់អចលនទ្រព្យ។ ដើម្បីសម្រួលដល់ប្រតិបត្តិការទិញលក់ ភាគីទាំងពីរតែងត្រូវការភាគីកណ្តាលដ៏ល្អមួយ ដើម្បីសម្របសម្រួលដែលជាទូទៅ​គឺជាភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។ ស្របពេលដែលចំនួនភ្នាក់ងារអចលនទ្រព្យកាន់តែច្រើនឡើង អតិថិជនជាច្រើនកំពុងមានការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសភ្នាក់ងារណាមួយដែលល្អនិងមានជំនាញគ្រប់គ្រាន់។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រឹមត្រូវ៖ 1 – ជ្រើសរើសមនុស្ស មិនមែនបទពិសោធន៍៖ ជ្រើសរើសភ្នាក់ងារណាដែលធ្វើការឲ្យអ្នកនិងធ្វើជាមួយអ្នក កុំជ្រើសរើសភ្នាក់ងារដែលផ្អែកទៅលើបទពិសោធន៍តែមួយមុខគត់។ ការមានបទពិសោធន៍គឺជារឿងល្អ ប៉ុន្តែវាមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ។ អ្នកអាចនឹងត្រូវចំណាយពេលច្រើនជាមួយភ្នាក់ងារមួយរូបនោះ ដូចនេះត្រូវរកមនុស្សដែលចុះសម្រុងគ្នា។ ជ្រើសរើសនរណាម្នាក់ដែលអាចទុកចិត្តបាន​ និងពិតប្រាកដ។​ ត្រូវជ្រើសរើសភ្នាក់ងារដែលពូកែនិយាយនិងចរចារ។ 2 – សុំការណែនាំពីម្ចាស់ផ្ទះមុនៗ៖ ទោះបីជាបច្ចេកវិទ្យាមានប្រយោជន៍ក្នុងការដើរស្វែងរកផ្ទះភាគច្រើនក៏ដោយ តែការជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រឹមត្រូវនៅតែជាជម្រើសរវាងមនុស្សនិងមនុស្ស។ ការណែនាំគឺជាវិធីល្អបំផុត។​ សាកសួរព័ត៌មានពីម្ចាស់ផ្ទះមុនៗ