វិស័យសំណង់ស្រូបយកទុនជិត៤ពាន់លានដុល្លារនៅឆមាសទីមួយឆ្នាំនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ វិស័យសំណង់នៅតែរក្សាកំណើនវិជ្ជមាននៅឆមាសទីមួយឆ្នាំនេះ ហើយទាក់ទាញទុនវិនិយោគសរុបរហូតដល់ ៣,៨ ពាន់ដុល្លារ កើនឡើង ១៣ ភាគរយពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ប្រចាំឆមាសទី ១ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលទើបចេញផ្សាយនៅថ្ងៃច័ន្ទនេះបានបង្ហាញថា គម្រោងសំណង់នៅទូទាំងប្រទេសដែលទទួលបានការអនុម័តក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះ មានចំនួនសរុប ២,៥២២ គម្រោង ស្មើរនឹងផ្ទៃក្រឡាសំណង់ដល់ទៅជាង ៨ លាន ៦ សែនម៉ែត្រការ៉េ។

ចំនួនគម្រោងដែលបានទទួលការអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ២ ០៤៧ គម្រោង ដែលគ្រប់ដណ្តប់លើផ្ទៃក្រឡាសំណង់ ៣៧ លានម៉ែត្រការ៉េ។ ទុនវិនិយោគលើវិស័យសំណង់កាលពី ៦ ខែដំបូងឆ្នាំ ២០១៩ មាន ៣,៣ ពាន់លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានឲ្យដឹថា ក្នុងចំណោមគម្រោងសរុប គម្រោងសំណង់លំនៅដ្ឋានមានចំនួន ២ ០៩៧ គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ៤,៥លានម៉ែត្រការ៉េ។ ទុនវិនិយោគលើគម្រោងសំណង់សម្រាប់លំនៅឋានមានជិត ១,៨ ពាន់លានដុល្លារអាមេរិក។

ក្រសួងដែនដី បានគូសបញ្ជាក់បន្ថែមផងដែរថា  ចាប់ពីឆ្នាំ ២០០០ រហូតដល់ខែ មិថុនា ឆ្នាំ២០២០ ក្រសួងបានចេញលិខិតអនុញ្ញតសាងសង់ចំនួន ៥០ ៩៦៨ គម្រោងដែលមានផ្ទៃក្រឡាសំណង់ ១៤៥ លានម៉ែត្រការ៉េ។ក្នុងអំឡុងពេលនេះ ទុនវិនិយោគក្នុងវិស័យសំណង់មានតម្លៃប្រមាណ ៥៦ ពាន់លានដុល្លារអាមេរិក៕

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *