សមាជិក Century 21 Cambodia ពង្រីកសាខាចាប់យកចំណែកទីផ្សារកាន់តែធំ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ស្របពេលដែលស្ថានភាពទីផ្សារអចលនទ្រព្យបង្ហាញសញ្ញាវិជ្ជមាន​​ច្រើននៅឆ្នាំ ២០២១ នេះ ក្រុមហ៊ុនពីរដែលជាសមាជិករបស់ Century 21 Cambodia បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកសាខារបស់ខ្លួនបន្ថែមទៀតដើម្បី​ចាប់យកចំណែកទីផ្សារកាន់តែធំនៅភ្នំពេញ។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅការិយាល័យក្រុមហ៊ុន Century 21 Cambodia រវាងថ្នាក់ដឹកនាំក្រុម​ហ៊ុន Century 21 Cambodia និងតំណាង​​ក្រុមហ៊ុនជាសមាជិកទាំងពីរគឺក្រុមហ៊ុន Century 21 Advance Property និង​ក្រុមហ៊ុន Century 21​ Mekong។

ការពង្រីកខ្លួនក្រុមហ៊ុនទាំងពីរពេលនេះហាក់ស្របតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដែលទើបលើកឡើងថាវិស័យអចលនទ្រព្យកម្ពុជានឹងស្ទុះឡើងប្រកបដោយភាពវិជ្ជមាននៅឆ្នាំ ២០២១នេះ។ មន្រ្តីជំនាញព្រមទំាងបាន​ទទួលស្គាល់ថាវិស័យនេះបានក្លាយជាចន្ទល់​ដ៏សំខាន់ជួយជ្រោងសេដ្ឋកិច្ចកម្ពុជាឲ្យរក្សាលំនឹងក្នុងពេលមានវិបត្តិ។

ការពង្រីកខ្លួនរបស់ក្រុមហ៊ុនទាំងពីរនេះក៏បានបង្ហាញរឹតតែខ្លាំងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់​ក្រុមហ៊ុនសមាជិករបស់ Century 21 Cambodia ហើយកំពុងទទួលបានចំណែកទីផ្សារកាន់តែធំក្នុងវិស័យអចលនទ្រព្យកម្ពុជា។

គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia កំពុងដំណើរការដោយមានការិយាល័យ ២៣ នៅភ្នំពេញ និង ៣៨ សាខានៅគ្រប់បណ្តាខេត្តនៅកម្ពុជា ហើយមានភ្នាក់ងារអចលនទ្រព្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសរុបដល់ទៅជិត ៧០០ នាក់។

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយនៅសប្តាហ៍នេះ​បានបង្ហាញថា វិស័យអចលនទ្រព្យនឹងមានកំណើនវិជ្ជមានក្នុងអត្រា ២,៧ ភាគរយនៅឆ្នាំ២០២១ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៦,៦ ភាគរយនៅឆ្នាំ ២០២៤។

Leave a Reply

Your email address will not be published. Required fields are marked *