កំពូលមហាសេដ្ឋីពីរូបស្ថិតក្នុងចំណោមអ្នកវិនិយោគដីធ្លីច្រើនជាងគេនៅអាមេរិក

ឈុត ប៊ុនធឿន 19/April/2021 18:19
ទស្សនា
ចែករំលែក

លោក Bill Gate និងលោក Jeff Bezos  ដែលជាកំពូលមហាសេដ្ឋីលើពិភពលោក បានផ្តោតលើការវិនិយោគដីធ្លីសម្រាប់ការធ្វើកសិកម្មរាប់សិបម៉ឺនហិកតានៅសហរដ្ឋអាមេរិក។ នេះបើតាមទស្សនាវដ្តីអាមេរិក The Land Report។

ទស្សនាវដ្តី The Land Report កត់ត្រាពីក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅសហរដ្ឋអាមេរិកចំនួន ១០០នាក់ ដែលវិនិយោគដីធ្លីកសិកម្មច្រើនជាងគេប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះមហាសេដ្ឋីទី៣លើពិភពលោក គឺលោក Bill Gate សហស្ថាបនិកក្រុមហ៊ុន Microsoft បានប្រមូលទិញដីដែលមានផ្ទៃក្រឡាជាង ៩៧ ៩៣៤ ហិកតា (242 000 acres)។

ផ្ទៃដីនេះមានទីតាំងផ្សេងៗគ្នាស្ថិតក្នុងរដ្ឋចំនួន ១៩ នៅសហរដ្ឋអាមេរិក ហើយមានទំហំទឹកប្រាក់សរុបប្រមាណ ៥ ពាន់លាន​ដុល្លារអាមេរិក ដែលស្មើនឹង ៣ ភាគរយនៃទ្រព្យសម្បត្តិសុទ្ធ ១៤៧ ពាន់លានដុល្លារ របស់លោក Bill Gate ដែលគិតត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១។

ចំណែកឯ លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon និងជាមហាសេដ្ឋីទី១ បានប្រមូលទិញដីមានផ្ទៃក្រឡាសរុបប្រមាណ ១៦៩ ៩៦៧ ហិកតា។​ យ៉ាងមិញ ប្រភពទស្សនាវដ្តីនេះមិនបានបង្ហាញពីទំហំប្រាក់នៃការវិនិយោគដីធ្លីរបស់លោកនោះទេ។ គិតត្រឹមថ្ងៃទី ១៩ ខែមេសា​ លោក Jeff Bezos មានទ្រពព្យសម្បត្តិសុទ្ធសរុប ១៩៨ ពាន់លានដុល្លារ។  (អានបន្ថែមពីការវិនិយោគអចលនទ្រព្យរបស់លោក Jeff Bezos)

តាមទស្សនាវដ្តី The Land Report លោក Chair John Malone ម្ចាស់ក្រុមហ៊ុន Liberty Media និងលោក Ted Turner ស្ថាបនិកសារព័ត៌មាន CNN  ជាអ្នកវិនិយោគដីធ្លីកសិកម្មធំជាងគេ ដែលមានទំហំផ្ទៃដីបូកបញ្ចូលគ្នា ១ ៦៩៩ ៦៧៩ ហិកតា (420 0000 acres)៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង