អ្នកជំនាញផ្នែកធនធានមនុស្ស៖ បុគ្គលិកត្រូវត្រៀមខ្លួនដើម្បីដឹកនាំចំណែកណាមួយនៃអាជីវកម្មរបស់ក្រុមហ៊ុន

Bunthoeun Chhut 24/December/2019 18:11
ចែករំលែក

ភ្នំពេញ៖ ក្រុម​ហ៊ុន​ Zillennium Co., Ltd ដែល​ជា​ក្រុម​ហ៊ុន​សេវា​អចលន​ទ្រព្យ​ធំ​មួយ​នៅ​កម្ពុជា ​បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាលជំ​នួយ​ស្មារតី​មួយនៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ឆ្នាំ ២០១៩​ ​​​ដោយ​ផ្តោត​សំ​ខាន់​លើជំ​នាញ​ «ភាព​ជា​អ្នក​ដឹក​នាំ និង​ការ​អភិ​វឌ្ឍសមត្ថ​​ភាព​ផ្ទាល់​ខ្លួន» ដើម្បី​ពង្រឹង​គុណ​ភាព​ធន​ធាន​មនុស្ស​​។

វគ្គបណ្តុះ​​បណ្តាលដែល​មាន​អ្នក​ចូល​រួមជាង​ ១០០ នាក់​​​​បានទទួល​ការ​ចូល​រួម​​​ចែក​រំ​លែក​ចំណេះ​ដឹង​ពី​លោកគ្រូ​ អួង បូរិន្ធ ​ជា​អ្នក​ជំ​នាញ​ផ្នែក​បណ្តុះ​បណ្តាល​​​ធន​ធាន​មនុស្ស​ ដែល​បានទទួល​ការ​អប់រំ​​ Master Trainers ពី​ស្ថាប័ន Standard for In-Company Trainers for ASEAN countries។ ​

លោកគ្រូ​ អួង បូរិន្ធ ​ជា​អ្នក​ជំ​នាញ​ផ្នែក​បណ្តុះ​បណ្តាល​​​ធន​ធាន​មនុស្ស​

លោក​ថ្លែង​ថា​៖​«មេ​តែង​តែ​ត្រូវ​ការ​យើង​​ដឹក​នាំ​ចំ​ណែក​ណា​មួយ​នៃ​ប្រ​តិ​បត្តិ​ការ​ក្នុង​ក្រុមហ៊ុន ព្រោះ​មេ​មាន​ការ​ងារ​ច្រើន​ហើយចំណែក​ខ្លះ​នៃ​អាជី​វ​កម្ម​ ​​គាត់​ចេះ​មិន​ដល់​បុគ្គលិក​ជំ​នាញ​ទេ»។ លោក​បន្ត​ថា បុគ្គលិកគ្រប់​រូប​ត្រូវ​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​ផ្ទាល់​ខ្លួន និង​ត្រៀម​ខ្លួន​ដើម្បី​ដឹក​នាំ​តួ​នាទី​ដែល​មាន​ទំ​នួល​ខុស​ត្រូវ​កាន់​តែ​ធំ​ជាង​មុន។ លោក​បញ្ជាក់​ថា​​៖«​​​បើ​យើង​ធ្វើ​មិន​បាន អ្នក​ដែល​ពិ​បាក​ចិត្ត​ជាង​គេ​គឺ​មេ។ ដើម្បី​បន្ថយ​​​សម្ពាធ​របស់​គាត់ ដើម្បី​ឲ្យ​ក្រុម​យើង​រីក​ចម្រើន និង​ដើម្បី​ខ្លួន​ឯក​រីក​ចម្រើន យើង​ត្រូវ​ហ៊ាន​ដឹក​នាំ​កា​ងារ»។

យោង​តាម​លោកគ្រូ​ អួង បូរិន្ធ ​​​វគ្គ​បណ្តុះ​បណ្តាល​នេះ​ ផ្តោត​សំ​ខាន់​លើ​ចំ​ណុចគន្លឹះ​​បី​​រួម​មាន ការ​​ក្រើន​​រំ​ឮក​បុគ្គលិក​នី​មួយ​ៗ​​នូវ​អ្វី​ដែល​បាន​ធ្វើកន្លង​មក​និង​ត្រួត​ពិនិត្យ​ឡើងវិញ​នូវចំ​ណុច​​​ល្អ​និងចំ​ណុច​ខ្វះ​ខាត​​​របស់​ខ្លួន។

ចំ​ណុច​គន្លឹះ​ទី​ពីរ​សំ​ដៅ​លើ​ «​ការ​រីក​ចម្រើន​»​ ដោយ​​​ផ្តល់​អាទិ​​ភាពលើ​ការ​កែ​លម្អរ​ចំ​ណុច​ខ្វះ​ខាត​ណា​មួយ​​​តាម​រយៈ​ការ​បង្កើន​​​​ចំ​ណេះ​ដឹង ជំ​នាញ​ និង ឥរិយា​បទល្អ​​​ដើម្បី​បន្ត​ការ​រីក​ចម្រើនផ្ទាល់​ខ្លួន ស្រប​ពេល​ចំណុច​គន្លឹះ​ទី​បី​សំ​ដៅ​លើ​ការ​ពង្រឹង​​​ភាព​ក្លាហានដើម្បី​ដឹក​នាំ​​បេស​កកម្ម​ និង​តួ​នាទី​​​ខ្លួន​ឯង និង​សកម្ម​ភាព​របស់​ខ្លួន​ឯង។

សិក្ខា​កាម​ដែល​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ​រួម​មាន​បុគ្គលិក​របស់​ក្រុម​ហ៊ុន Zillennium Co., Ltd បុគ្គលិក​ពី​ក្រុម​ហ៊ុន​ V Trust Appraisal បុគ្គលិក​ពី​ខាង​ Century 21 Cambodia និង Century 21 Zillion Holding និង​បុគ្គលិក​ពី​ស្ថាប័ន​ផ្សេង​ទៀត​ដែល​ជា​សម្ព័ន្ធ​របស់​ Zillennium Co.,Ltd ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង