សៀវភៅ The Millionaire Real Estate Investor សរសេរដោយលោក ការី ខែឡឺ (Garry Keller) ជាសៀវភៅអចលនទ្រព្យដែល សរសេរផ្ដោតសំខាន់ទៅការវិនិយោគលើអចលនទ្រព្យ និងគន្លឹះនៃការស្វែងរកដើមទុនការចរចាទិញ លក់ និងការគ្រប់គ្រងអចលនទ្រព្យជួលជាដើម។បន្ថែមពីលើគន្លឹះសំខាន់ៗ សៀវភៅនេះផ្ដល់យុទ្ធសាស្ត្រដែលអ្នកអានងាយយកទៅអនុវត្តក្នុងការបង្កើតទ្រព្យតាមរយៈការវិនិយោគអចលនទ្រព្យផងដែរ។
2/ ស្វែងយល់ពីទីផ្សារឲ្យបានស៊ីជម្រៅ
ការស្វែងយល់ពីយុទ្ធសាស្ត្រឱ្យបានស៊ីជម្រៅមុនពេលសម្រេចវិនិយោគគឺជាកត្តាសំខាន់មួយ។ អ្នកនិពន្ធបានលើកឡើងពីសារៈសំខាន់ នៃការសិក្សាស្វែងយល់ពីទីផ្សារមុននឹងសម្រេចវិនិយោគ ថែមទាំងការកត់សម្គាល់ទីផ្សារណាដែលមានលទ្ធភាពរីកចម្រើនបានឆាប់រហ័ស ដោយផ្អែកលើការវិភាគលើនិន្នាការទីផ្សារ ទិន្នន័យប្រជាសាស្ត្រ ស្ថិតិការងារ និងការសិក្សាស្វែងយល់ពីស្ថានភាពអចលនទ្រព្យក្នុងតំបន់ ក៏ដូចជាអត្រានៃការជួលជាដើម។
3/ ប្រើប្រាស់យុទ្ធសាស្ត្រហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត
ហិរញ្ញវត្ថុគឺជាផ្នែកដ៏សំខាន់បំផុតមួយនៅក្នុងការវិនិយោគលើអចលនទ្រព្យ។ ហើយការប្រើប្រាស់យុទ្ធសាស្ត្រហិរញ្ញវត្ថុបែបច្នៃប្រឌិតដើម្បីវិនិយោគ គឺអាចជួយឱ្យអ្នកវិនិយោគប្រើប្រាស់លុយតិចតូច ដោយមិនចាំបាច់ប្រើប្រាស់លុយសុទ្ធទាំងដុំៗនោះឡើយ។ ជាក់ស្ដែងដូចជាការបង់ប្រាក់ជាមួយនឹងអ្នកលក់ផ្ទាល់ ឬកម្ចីផ្សេងៗដែលមិនមែនជាមួយនឹងធនាគារ ។បន្ថែមពីលើគន្លឹះនៃការស្វែងរកកម្ចី សៀវភៅនេះក៏មានបកស្រាយពីរបៀបនិងពេលវេលាដែលគួរតែប្រើប្រាស់យុទ្ធសាស្ត្រនីមួយៗឱ្យត្រូវតាមកាលទេសផងដែរ។
4/ ការចរចាប្រកបដោយប្រសិទ្ធភាព
ដើម្បីជួយឱ្យការចរចាមានប្រសិទ្ធភាពមិនមែនជារឿងដែលងាយស្រួលនោះទេ។ លោក ការី បានរៀបរាប់ពីវិធីនិងយុទ្ធសាស្ត្រក្នុងការចរចា ដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅលើការវិនិយោគ។យុទ្ធសាស្ត្រទាំងនោះរួមមាន ការស្វែងយល់ពីដៃគូចរចា ស្ថានភាពទីផ្សារ និងហ៊ានសម្រេចចិត្តបដិសេធនូវការចរចាប្រសិនបើចាំបាច់និងមិនស្របតាមអ្វីដែលខ្លួនចង់បាន។
5/ របៀបនៃការគ្រប់គ្រងអចលនទ្រព្យឱ្យប្រសិទ្ធភាព
នៅពេលដែលអ្នករកអចលនទ្រព្យសម្រាប់ជួលបានល្អហើយនោះ ការយល់ដឹងពីរបៀបគ្រប់គ្រង និងថែទាំអចលនទ្រព្យ ជាចំណុចមួយទៀតដែលវិនិយោគិនមិនអាចរំលងបាន។ ក្នុងសៀវភៅនេះបង្ហាញពីរបៀបនៃការពិនិត្យមើលឯកសារពាក់ព័ន្ធផ្សេងៗរបស់អ្នកស្នាក់នៅ ការប្រមូលថ្លៃជួល មើលការខុសត្រូវសណ្ដាប់ធ្នាប់ និងការជុសជុល។ លើសពីនេះ ការរក្សារទំនាក់ទំនងល្អជាមួយអ្នកជួល និងស្វែងយល់ពីតួនាទីរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យក៏ជាកត្តាសំខាន់អ្នកមិនគួរមើលរំលងផងដែរ។
6/ ការធ្វើពិពិធកម្មប្រភពចំណូល
ការបង្កើតប្រភពនៃប្រាក់ចំណូលឱ្យបានកាន់តែច្រើនកាន់តែល្អ ដើម្បីឆ្ពោះទៅរកជោគជ័យក្នុងការវិនិយោគលើអចលនទ្រព្យ។ គន្លឹះទាំងអស់នេះបូករួមទាំងការវិនិយោគលើប្រភេទផ្សេងៗនៃអចលនទ្រព្យ ដូចជា ផ្ទះលក្ខណៈគ្រួសារ បុរី និងអចលនទ្រព្យពាណិជ្ជកម្ម។ ការបង្កើតប្រភពចំណូល និងប្រភេទនៃការវិនិយោគ អាចជួយយើងក្នុងការកាត់បន្ថយហានិភ័យ និងបង្កើតស្ថិរភាពនៃការវិនិយោគ។
7/ ផ្ដោតលើប្រាក់ចំណូលអកម្ម
ប្រាក់ចំណូលអកម្មសំដៅដល់ប្រាក់ចំណូលដែលរកបានតាមរយៈការវិនិយោគ ឬបានមកពីប្រភពចំណូលក្រៅពីការធ្វើការងារពេញម៉ោង។
The Millionaire Real Estate Investor អាចនិយាយបានថាជាសៀវភៅជួយតម្រង់ទិសដៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយផ្ដោតលើចំណុចសំខាន់ៗរួមមានការស្វែងរកអចលនទ្រព្យដាក់ជួល ការសិក្សាពីទីផ្សារផ្សេងៗ និងការបង្កើនប្រភពនៃប្រាក់ចំណូលដើម្បីសម្រេចនូវគោលបំណងវិនិយោគ និងទទួលបានជោគជ័យ។ មិនថាអ្នកទើបតែចាប់ផ្ដើម ឬអ្នកវិនិយោគយូរមកហើយនោះទេ សៀវភៅមួយក្បាលនេះនឹងអាចផ្ដល់ជាមេរៀន និងគន្លឹះដែលអ្នកអាចយកទៅអនុវត្តបាន។
អត្ថបទ៖ កែម ស្រីណែត