ក្រុមហ៊ុន Z1 FINANCIAL នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “គន្លឹះដើម្បីឧត្តមភាពហិរញ្ញវត្ថុ” ដល់បងប្អូនខ្មែរនៅប្រទេសកូរ៉េខាងត្បូង

Torng Rotanak 13/January/2023 16:40
ចែករំលែក

ក្រុមហ៊ុន Z1 FINANCIAL នឹងរៀបចំសិក្ខាសាលាជាលើកទី២ ផ្សព្វផ្សាយស្តីពី “គន្លឹះដើម្បីឧត្តមភាពហិរញ្ញវត្ថុ”  ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងនិងតម្រូវការខ្ពស់ពីបងប្អូនខ្មែរជាច្រើននៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីក្រុមហ៊ុន Z1 FINANCIAL បានរៀបចំសិក្ខាសាលាលើកទី១ កាលពីខែ វិច្ឆិកា ឆ្នាំ២០២២ កន្លងមក ដោយជោគជ័យ។

សិក្ខាសាលាផ្សព្វផ្សាយលើកនេះនឹងរៀបចំធ្វើឡើងនៅទីក្រុងចំនួន២ផ្សេងគ្នានៃប្រទេសកូរ៉េខាងត្បូង គឺទីក្រុងស៊ូវ៉ុនដែលនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែមករា ឆ្នាំ២០២៣ និងទីក្រុងអ៊ូលសាន នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ខាងពេលមុខនេះ។ សិក្ខាសាលានេះមានការចូលរួមពីវាគ្មិនជំនាញ២រូប គឺលោកគ្រូ ឃីម សុខហេង ដែលជាសហគ្រិន វិនិយោគិន និងអ្នកជំនាញផ្នែកលើកទឹកចិត្ត និងលោក សាយ សុខខេង ដែលប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន Z1 FINANCIAL។ វាគ្មិនជំនាញទាំង២រូបនឹងនាំយកប្រធានបទសំខាន់ៗ គឺ គន្លឹះ៤យ៉ាងនាំអោយសម្រេចជោគជ័យលើផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ការគ្រប់គ្រងហានិភ័យនៃការវិនិយោគ និងយុទ្ធសាស្ត្រអាទិភាពក្នុងការសម្រេចចិត្តត្រូវ ដើម្បីឆ្ពោះទៅដល់គោលដៅ និងក្ដីសុខក្នុងជីវិត។

លោក សាយ​ សុខខេង​ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន Z1 FINANCIAL បានលើកឡើងថាជំនាញ ឬចំណេះដឹងអំពីហិរញ្ញវត្ថុនេះគឺដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបានសម្រាប់ការរស់នៅ និងប្រកបមុខរបរ ដែលមនុស្សគ្រប់គ្នាគួរតែមាន។

លោកថ្លែងថា៖ “នេះគឺជាមូលហេតុដែលក្រុមហ៊ុន Z1 FINANCIAL កំពុងរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្តល់នូវទិដ្ឋភាពទូទៅនៃការយល់ដឹងផ្នែកហិរញ្ញវត្ថុ រួមទាំងការអភិវឌ្ឍផ្ទាល់ខ្លួន ចំណេះដឹងទាក់ទងផ្នែកហិរញ្ញវត្ថុ ការសម្រេចចិត្តធ្វើការវិនិយោគ និងការគ្រប់គ្រងហានិភ័យនៃការវិនិយោគ ការវិភាគលើមូលដ្ឋានសំខាន់ៗ ដែលចាំបាច់មុននឹងយើងធ្វើការវិនិយោគជាមួយ និងសិក្សាអំពីការវិវឌ្ឍរបស់វា។”

លោកបន្តថា អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការរៀនសូត្រអំពីសារៈសំខាន់នៃវិស័យហិរញ្ញវត្ថុ ការអភិវឌ្ឍផ្ទាល់ខ្លួន និងការគ្រប់គ្រងការវិនិយោគ និងរបៀបអនុវត្តវាប្រកបដោយប្រសិទ្ធភាពនៅពេលធ្វើការសម្រេចចិត្ដពាក់ព័ន្ធនឹងថវិកា សន្សំប្រាក់ ការវិនិយោគ ផែនការចូលនិវត្តន៍ និងចំណុចល្អៗច្រើនទៀត។ ជាងនេះទៅទៀតវាគ្មិន នឹងចែករំលែកបទពិសោធន៍ទាំងល្អ និងបរាជ័យរបស់ការវិនិយោគ និងអាជីវកម្ម ព្រមទាំងចែករំលែកអំពីអត្តចរិករបស់ក្រុមហ៊ុនវិនិយោគបោកប្រាស់ដែលអ្នកវិនិយោគត្រូវតែយល់ដឹង និងជៀសវាងផងដែរ។

វត្តមានលោក សាយ សុខខេង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពី ONETIME នៅកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ២០២២

យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគិតមកត្រឹមខែសីហា ឆ្នាំ២០២២ បានបង្ហាញថា ពលរដ្ឋខ្មែរប្រមាណ ៤៦.០០០ នាក់ ទទួលបានឱកាសការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយភាគច្រើនបម្រើការក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសំណង់។ តាមការប៉ាន់ប្រមាណ ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងបានផ្ញើរប្រាក់មកកាន់ក្រុមគ្រួសាររបស់ពួកគេដែលមានទំហំទឹកប្រាក់ប្រហែលជា ៥០០ លានដុល្លារក្នុងមួយឆ្នាំ  ខណៈដែលប្រាក់ចំណូលដែលពួកគេអាចទទួលបានជាមធ្យមចន្លោះពី ១.២០០ ដុល្លារ ដល់ទៅជិត ២.០០០ ដុល្លារក្នុងមួយខែ។

ការទទួលបានមូលដ្ឋាននៃចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជាការចែករំលែកតាមរយៈសិក្ខាសាលារបស់ក្រុមហ៊ុន Z1 FIANANCIAL ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរួមចំណែកជួយដល់បងប្អូនខ្មែរកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអាចអោយពួកគាត់ចេះនូវវិធីសាស្រ្តក្នុងការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួននិងយល់ដឹងបន្ថែមពីរបៀបនៃការវិនិយោគ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម និងមានជីវភាពប្រសើរជាងមុនផងដែរ។

នេះគឺជាសិក្ខាសាលាផ្សព្វផ្សាយលើកទី២របស់ក្រុមហ៊ុន Z1 FINANCIAL ដើម្បីជំរុញឧត្តមភាពហិរញ្ញវត្ថុ ដោយសារតែសិក្ខាសាលាលើកដំបូង ក្រុមហ៊ុនបានផ្សព្វផ្សាយពី ONETIME ដែលជាកម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ជូនទៅដល់បងប្អូនខ្មែរនៅប្រទេសកូរ៉េខាងត្បូងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមប្រមាណជាង ៤០០នាក់។ វគ្គសិក្សាអនឡាញពិសេសរបស់ ONETIME ត្រូវបានរៀបចំឡើងដើម្បីជាជំហានដ៏សំខាន់ ចំពោះប្រជាជនទូទៅសំរាប់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ ក្នុងការកសាងជីវិតឆ្ពោះទៅរកភាពចម្រុងចម្រើន ផ្នែកហិរញ្ញវត្ថុ។

កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងមកនេះ ក្រុមហ៊ុន Z1 FINANCIA ក៏ទទួលបានកិច្ចសហការ និងការគាំទ្រពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ក្នុងការរៀបចំសិក្ខាសាលាស្តីអំពី “ភាពខុសច្បាប់នៃ គម្រោង PONZI” និងការសម្ពោធ “ONETIME” ដែលជាកម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន Z1 FINANCIAL ផងដែរ។

ក្រុមហ៊ុន Z1 FINANCIAL គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្កើតថ្នាលវិនិយោគតាមបែបឌីជថល (Digital Investment Platform) ដោយផ្តោតលើវិស័យអចលនទ្រព្យ។  Z1 FINANCIAL ក៏បានបង្កើត ONETIME ដែលជាកម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រពន្ធ័អនឡាញ យ៉ាងពិសេស ដោយផ្តោតទៅលើប្រធានបទសំខាន់ៗទាក់ទងនិង ការអភិវឌ្ឍនខ្លួនឯង ការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន និង មូលដ្ឋានគ្រឹះក្នុងការវិនិយោគ ដែលចំណាយពេលសិក្សារយៈពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ៕

 

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង