ក្រុមហ៊ុន ហ្គោលដេន ទ្រី មានកិត្តិយសជម្រាបជូនដំណឹងដល់វិនិយោគិនដែលបានដាក់ពាក្យធ្វើបរិវិសកម្ម សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មជាសាធារណៈរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី ចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ សញ្ញាបណ្ណសាជីវកម្មសរុបចំនួន ៦០.៧២១ ត្រូវបានបញ្ជាទិញ និងបែកចែកជូនវិនិយោគិនចំនួន ១០ វិនិយោគិន។
លទ្ធផលនៃការធ្វើបរិវិសកម្មនេះបានទទួលការអនុញ្ញាតរួចមកហើយពីនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) យោងតាមលិខិតលេខ ០០២/២៣ ន.ម.ក. ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖