គិតមកត្រឹមដំណាច់ឆ្នាំ ២០២២ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចេញកម្មសិទ្ធិដីធ្លីបានចំនួន ៦ លាន ៧សែន បណ្ណ ឬស្មើនឹង៩៦% នៃក្បាលដីប៉ាន់ស្មានសរុប ៧ លានក្បាលដីនៅទូទាំងប្រទេស។
តាមការរំពឹងទុក ការចេញកម្មសិទ្ធិដីធ្លីនឹងសម្រេចទាំងស្រុងនៅត្រឹមឆ្នាំ ២០២៣។
ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការសម្រេចបាននូវការចេញបណ្ណកម្មសិទ្ធិដីធ្លី គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដល់ពលរដ្ឋ ដែលជាប្រភពទុនដ៏សំខាន់សម្រាប់ការរស់នៅ ការដាំដុះ និងវិនិយោគ បង្កើតបាននូវប្រាក់ចំណូល សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។