ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៧ ធ្នូ ២០២២ ឯកឧត្ដម ជា សុផារ៉ា បានមានប្រសាសន៍ ដោយលើកឡើងពីសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន ដែលក្នុងនោះក្រសួង បានអនុម័តគម្រោងសាងសង់សរុបជាង ៣ ៨០០ គម្រោង។
គម្រោងសាងសង់ទាំងនេះមានផ្ទៃក្រឡាសំណង់ប្រហែល ៦ លាន ៥សែន ម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគប្រមាណ ២ ៦០០ លានដុល្លារអាមេរិក។