CISC នាំយកកម្មវិធីសិក្សាពីប្រទេសជឿនលឿន រួមចំណែកអភិវឌ្ឍន៍គុណភាពអប់រំនៅកម្ពុជា

Bunthoeun Chhut 06/August/2022 17:37
ចែករំលែក

សាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា (Cambridge International School of Cambodia – CISC) បាននាំយកកម្មវិធីសិក្សាពីបណ្តាប្រទេស​ជឿនលឿន ដោយផ្តោតលើកម្រិតអប់រំចាប់ពីថ្នាក់អប់រំកុមារតូច ដល់មធ្យមសិក្សា ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ស្របតាមផែនការអភិវឌ្ឍន៍វិស័យអប់រំរបស់ក្រសួងអប់រំ យុវជននិងកីឡា។

អ្នកស្រី ស៊ុយ សុវឌ្ឍនរតន៍ អគ្គនាយិការសាលាខេមប្រ៊ីជអន្តរជាតិកម្ពុជា បានលើកឡើងថា សាលាបាននាំយកកម្មវិធីសិក្សាថ្នាក់ថែទាំទារក និងមតេ្តយ្យកម្រិតដំបូងពីប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ ២០១០ ។ ហើយបច្ចុប្បន្ន សាលាផ្តល់ជូននូវកម្មវិធីសិក្សាជាអន្តរជាតិ និងថ្នាក់បីភាសា (ខ្មែរ អង់គ្លេស ចិន) ជាមួយនឹងស្តង់ដារទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកថ្នាក់បឋមសិក្សា/មធ្យមសិក្សាអន្តរជាតិ គឺស្របតាមកម្មសិក្សាពីចក្រភពអង់គ្លេស (IPC) និងថ្នាក់ភាសាចិន Odonata ពីប្រទេសម៉ាឡេស៊ី។

ស្ថាប័នអប់រំឯកជនដែលផ្តល់កម្មវិធីសិក្សាអន្តរជាតិ មានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យអប់រំនៅកម្ពុជា ដែលកំណើននេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍គុណភាព និងបង្កើនប្រសិទ្ធិភាព​ ព្រមទាំងផ្តល់ឱកាសនូវកម្មវិធីសិក្សាអប់រំកាន់តែទូលំទូលាយ។  សម្រាប់​សាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា​ ដែលស្ថិតក្នុងចំណោមស្ថាប័នឯកជនផ្តល់កម្មវិធីសិក្សាអន្តរជាតិ ជឿជាក់ថា ការផ្តោតលើគុណភាពអប់រំ នឹងរួមចំណែកដ៏សំខាន់ក្នុងកាអភិវឌ្ឍសង្គមកម្ពុជា។

អ្នកស្រី ស៊ុយ សុវឌ្ឍនរតន៍បានថ្លែងថា៖​  «ការផ្តោតទៅលើគុណភាពអប់រំគឺជាទិសដៅសំខាន់របស់សាលា ខេមប្រ៊ិជអន្តរជាតិកម្ពុជា ដែលអាចធានាបានថាសិស្សទាំងអស់នឹងទទួលបានការអប់រំមួយដែលមានគុណភាពខ្ពស់ស្របតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ»​។ ​

ទិន្នន័យពីក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញថា សិស្សចំនួន ២១៨ ៣៥៧ នាក់ដែលគិតចាប់ពីកម្រិតថ្នាក់មតេយ្យ ដល់មធ្យមសិក្សា បានចុះឈ្មោះចូលរៀននៅតាមសាលាឯកជនចំនួន ១ ២២២ សាលានៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០២០។

បេសកម្មក្នុងការរួមចំណែកបង្កើនគុណភាពវិស័យអប់រំ សាលា ខេមប្រ៊ិជអន្តរជាតិកម្ពុជា ហាក់ស្របទៅនឹងផែនការអភិវឌ្ឍន៍វិស័យអប់រំ របស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​រយៈពេល​វែង ក្នុង​ការ​ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ត្រឹម​ឆ្នាំ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹមឆ្នាំ២០៥០។ ​

សាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា គឺជាផ្នែកមួយនៃក្រុមហ៊ុន ZILLENNIUM Group ដែលជាដំណោះស្រាយ និងបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។ សមាជិកដែលស្ថិតនៅក្នុងចង្កោម ZILLENNIUM Group ដែលមានបំណងបញ្ចូនកូនៗមកសិក្សានៅ CISC នឹងទទួលបានអាហារូបករណ៍៥០ភាគរយទៅលើកម្មវិធីសិក្សា ចាប់ពីថ្នាក់ថែទាំទារក រហូតដល់ថ្នាក់ទី១២។

តាមការបញ្ជាក់ពី សាលា ខេមប្រ៊ិជអន្តរជាតិកម្ពុជា ដែលអះអាងពីការផ្តល់គុណភាពអប់រំ គឺដោយសារតែសាលាអន្តរជាតិមួយនេះមានគ្រូបង្រៀនជាតិ និងអន្តរជាតិ ដែលសុទ្ធសឹងតែមានបទពិសោធន៍ច្រើនឆ្នាំ និងការបំពាក់ឧបករណ៍ និងសម្ភារទំនើបសំបូរបែប ព្រមទាំងមានទីតាំងទូលាយ ដើម្បីបង្កបរិយាកាសងាយស្រួលដល់ការសិក្សារបស់សិស្ស។

បច្ចុប្បន្ន សាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី២០២២-២០២៣ ដោយមានការបាញ់ថ្នាំសម្លាប់មេរោគ និងការសម្អាតរាល់សម្ភារៈប្រើប្រាស់របស់សិស្សានុសិស្ស ក៏ដូចជាថ្នាក់រៀនទាំងអស់ដើម្បីចាប់ផ្តើមឆ្នាំសិក្សាថ្មីនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ និងការសម្អាតរាល់សម្ភារៈប្រើប្រាស់របស់សិស្សានុសិស្ស ដើម្បីត្រៀមស្វាគមន៍ឆ្នាំសិក្សាថ្មី

—————————–

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖

០១៦ ៤៩៩ ៥៩៩ / ០១២ ៨៧៥ ២២២

ទីតាំង៖ ផ្ទះលេខ២៧៥ ផ្លូវឧកញ៉ាទេពផន (១៨២) រាជធានីភ្នំពេញ

Info@cambridge.edu.kh

www.cambridge.edu.kh

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង