ក្រុមហ៊ុន Century 21 Cambodia ផ្សព្វផ្សាយលក់អចលនទ្រព្យប្រណិតដល់ក្រុមអ្នកជំនួញស្រ្តី

Torng Rotanak 26/July/2022 11:20
ចែករំលែក

ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដើម្បីសហការផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយ HARMONY VALLEY នៅខេត្តកំពតដល់ម្ចាស់អាជីវកម្មជិត ១០០០ សហគ្រាសដែលជាសមាជិក CWEA។

MoU នេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រទី ២២ ខែកក្កដាឆ្នាំ២០២២​​នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការចុះហត្ថលេខាដោយលោក Seraj Sutton ប្រធានប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia និងលោកជំទាវឧកញ៉ា កែវ មុំ ប្រធាន CWEAកម្មវិធីនេះក៏មានការចូលរួមពីសមាជិកសក្តានុពលរបស់ CWEA ជិត ១០០ នាក់ដើម្បីស្វែងយល់ពី MoU ផង និងទទួលបានការណែនាំស្តីពីការចុះបញ្ជីអាជីវកម្មខ្នាតមីក្រូដោយមានការណែនាំពីមន្ត្រីជំនាញពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងមហាផ្ទៃ។

លោក Seraj Sutton ប្រធានប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia

លោក Seraj Sutton ថ្លែងថា៖«សមាជិករបស់សមាគម CWEA ភាគច្រើនគឺជាអតិថិជនគោលដៅរបស់យើងដូច្នេះហើយកិច្ចសហការនេះគឺជាការវិវត្តដ៏ល្អ»។ លោកបន្ថែមថា សមាជិកសមាគមមួយចំនួនបានក្លាយជាអតិថិជនរបស់គម្រោង HARMONY VALLEY រួចជាស្រេច ហើយនឹងមានសមាជិកជាច្រើនទៀតកំពុងមានតម្រូវការវីឡាលម្ហែកាយក្នុងគម្រោងដ៏ប្រណិតនេះ។ លោកបន្តថា៖«ជំហ៊ានបន្ទាប់គឺយើងនឹងរៀបចំដំណើរកម្សាន្តសម្រាប់ពួកគាត់ទៅទីតាំងគម្រោងផ្ទាល់ ហើយពួកគាត់នឹងអាចស្វែងយល់បន្ថែមពីគម្រោងរបស់យើង ហើយនឹងរីករាយភ្ញាក់ផ្អើលជាក់ជាមិនខាន»។

ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីសហរដ្ឋអាមេរិកដែលត្រូវបានផ្តល់សិទ្ធជាភ្នាក់ងារលក់ផ្តាច់មុខគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅកម្ពុជារួមទាំងគម្រោងផ្ទះវីឡាលម្ហែកាយប្រណិត HARMONY VALLEY។ គម្រោងនេះមានទីតាំងនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងរួមមានគម្រោងជាដំណាក់កាលជាច្រើនដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោងជាច្រើនទៀត។

លោកជំទាវឧកញ៉ា កែវ មុំ ប្រធាន CWEA បានលើកឡើងថាកិច្ចសហការនេះនឹងបើកផ្លូវឱ្យសមាគមជួយផ្សព្វផ្សាយបន្តនូវសក្តានុពលគម្រោង HARMONY VALLEY ទៅឱ្យសមាជិកដែលជាវិធិសាស្រ្តងាយមានប្រសិទ្ធភាពក្នុងការបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជនគោលដៅ។

លោកជំទាវឧកញ៉ា កែវ មុំ ប្រធាន CWEA

លោកជំទាវបញ្ជាក់ថា៖«សមាជិកមួយចំនួនមានតម្រូវការផ្ទះលម្ហែកាយដើម្បីធ្វើឱ្យអារម្មណ៍ស្រស់ស្រាយពីភាពតានតឹង»។ លោកជំទាវឧកញ៉ា​បន្តថា៖«បើគាត់មានផ្ទះលម្ហែកាយ គាត់អាចទៅបន្ធូរអារម្មណ៍ដើម្បីធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ​ ស្រស់ស្រាយ គាត់សប្បាយចិត្ត វិលត្រលប់មកវិញ ការគិតអាជីវកម្មរបស់គាត់ក៏អាចរីកចម្រើនជាងមុនផងដែរ»។

ក្រុមហ៊ុន Century 21 Cambodia ក៏ធ្លាប់បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយធនាគារ BRED Bank (Cambodia) ដើម្បីសហការផ្តល់សេវាហិរញ្ញវត្ថុដល់អ្នក​ទិញអចលនទ្រព្យតាមបណ្តាញក្រុមហ៊ុន Century 21 Cambodia។

តាមរយៈកិច្ចសហការនេះ អ្នកទិញផ្ទះពីគម្រោងវីឡាលម្ហែកាយ Harmony Valley ក៏អាចទទួលបានកម្ចីការប្រាក់ទាប ដោយមានលក្ខណ្ឌងាយស្រួល ព្រមជាមួយរយៈពេលសងត្រលប់​រហូតដល់ទៅ ២០ឆ្នាំ ដោយសារកញ្ចប់កម្ចីទិញផ្ទះផ្តល់ដោយធនាគារ BRED Bank (Cambodia)៕

———————-
សម្រាប់ព័ត៌មានបន្ថែមពីគម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយ HARMONY VALLEY 

សូមទំនាក់ទំនង

Tel: 061 555 075
Facebook Page: ForestHarmony
Facebook Page: Century 21 Cambodia

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង