NFT នឹងមានឥទ្ធិពលយ៉ាងដូចម្តេចចំពោះអនាគតទីផ្សារអចលនទ្រព្យនៅកម្ពុជា?

Torng Rotanak 21/July/2022 11:21
ចែករំលែក

ចំណុចសំខាន់៖ 

  • ស្វែងយល់ពី NFT និងប្រភេទសំខាន់ៗរបស់វា
  • NFT សម្រាប់វិស័យអចលនទ្រព្យមានឥទ្ធិពលយ៉ាងដូចម្តេច?
  • វិធីបែងចែកចំណែកកម្មសិទ្ធឌីជីថលដើម្បីកៀរគរទុន
  • ស្វែងយល់ពី NFT របស់ក្រុមហ៊ុន Z1 FINANCIAL

Non Fungible Token ឬហៅកាត់ថា NFT បានចាប់ផ្តើមទទួលការពេញនិយមយ៉ាងខ្លាំងនារយៈពេលពីរបីឆ្នាំចុងក្រោយនេះ ហើយហាក់ដូចជាមិនមានសញ្ញាណាមួយដែលថាអាចនឹងថមថយវិញនោះទេ។ នៅតាមបណ្តា ប្រព័ន្ធផ្សព្វផ្សាយធំៗ បានបង្កើន ការចាប់អារម្មណ៍យ៉ាងខ្លំាង ហើយបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ស្របពេលដែល​ NFT ជាច្រើនត្រូវបានលក់ចេញ ក្នុងតម្លៃរាប់លានដុល្លារអាមេរិក។​    ​

តើ NFT គឺជាអី្វ? ហើយកត្តា​អ្វីខ្លះ ទើបបានជា NFT មា​នតម្លៃដល់ទៅរាប់លានដុល្លារអាមេរិក?

NFT  មានន័យថាជាទព្យឌីជីថល (Digital Asset) ពិសេសហើយមានតែមួយគត់។ NFT ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្លុកឆេន (Blockchain)។ អ្នកបង្កើត NFT អាចការពារ និងរកចំណូលពីស្នាដៃដើមរបស់ពួកគេ។ NFT មានលក្ខណៈ និងរូបរាងច្រើនបែបដូចជា អចលនទ្រព្យ តន្រ្តី ស្នាដៃសិល្បៈ ហ្គេម រូបថត និងការឆ្នៃប្រឌិតជាច្រើនផ្សេងទៀត។ (សូមមើលប្រភេទ NFT ក្នុងរូបភាពខាងក្រោម)

ដូចដែលបានដឹងហើយថា NFT ត្រូវបានប្រើប្រាស់ក្នុងគោលដៅជាច្រើនប្រភេទផ្សេងៗគ្នា។ សម្រាប់ការរៀបរាប់ខាងក្រោមនេះ យើងនឹង  ផ្តោតជាចម្បងពីឥទ្ធិពល NFT ចំពោះអនាគតទីផ្សារអចលនទ្រព្យនៅកម្ពុជា។

 NFT និងវិស័យអចលនទ្រព្យ

វិស័យអចលនទ្រព្យជាទូទៅត្រូវបានធ្វើការវាយតម្លៃថា មានការវិវឌ្ឍយឺតយ៉ាវ ការប្រឈមនឹងថ្លៃដើមខ្ពស់ ហើយចំណាយខ្ពស់លើការបញ្ចប់ការលក់ និងមិនសូវមានភាពឆ្នៃប្រឌិតជាដើម។ យ៉ាងណាក៏ដោយ តាមរយៈទម្រង់ (Platform) ​វិនិយោគអចលនទ្រព្យ​​ដោយប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យាប្លុកឆេន (Blockchain) គេអាចផ្លាស់ប្តូរប្រតិបត្តិការតាមលំនាំធម្មតាមកជាប្រតិបត្តិការតាមបែបឌីជីថលសម័យទំនើប។ ក្នុងនោះការប្រើប្រាស់ NFT ដើម្បីបំបែក​​គម្រោងអចលនទ្រព្យទាំងមូលឲ្យទៅ​ជាច្រើនចំណែកកម្មសិទ្ធឌីជីថល (Fractional ownership) ឬ NFT ជាវិធីសាស្ត្រដ៏សំខាន់មួយដើម្បីអាចប្តូរម្ចាស់កម្មសិទ្ធអចលនទ្រព្យបានងាយស្រួល ឬប្រើប្រាស់ជាទ្រព្យធានាដើម្បីកៀរគរទុនវិនិយោគ។

បែងចែកជាម្ចាស់កម្មសិទ្ធតូចៗ ដើម្បីលក់និងកៀរគរទុន​

NFT អាចដើរតួនាទីសម្រាប់កៀរគរប្រភពទុនដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ។ ឧទាហរណ៍៖ ប្រសិនបើបុគ្គលណាម្នាក់ផ្សព្វផ្សាយលក់អចលនទ្រព្យឌីជីថល NFT ដោយផ្អែកលើអចលនទ្រព្យពិតប្រាកដ អ្នកវិនិយោគអាចទិញ NFT ដែលតំណាងជាម្ចាស់នៃចំណែកកម្មសិទ្ធនោះ។

ការបែងចែកជាម្ចាស់កម្មសិទ្ធតូចៗគឺជាតួនាទីសំខាន់មួយដែល NFT ត្រូវបានប្រើប្រាស់។ អ្នកទិញ NFT ឬម្ចាស់កម្មសិទ្ធ NFT ព្រមទាំងអាចមានឱកាសទទួលបានផល់ចំណេញពីការលក់ NFT នូវពេលតម្លៃកើនឡើងនាពេលអនាគត។

NFT​ របស់ក្រុមហ៊ុន Z1 FINANCIAL ដែលគ្រោងចេញលើទីផ្សារ

ក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនវិនិយោគទម្រង់បែបឌីជីផល (Digital Investment Platform) និង ជាអ្នកអភិវឌ្ឍន៍ ការវិនិយោគសម្រាប់វិស័យអចលនទ្រព្យដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងបោះផ្សាយលក់ NFT ឈ្មោះថា “NFT marketplaces”។ គម្រោងនេះមិនត្រឹមតែមាន NFT ដែលជាស្នាដៃសិល្បៈពិសេសៗប្លែកពីគេប៉ុណ្ណោះទេ តែថែមទាំងមានគម្រោង NFT អចលនទ្រព្យដែលមានគម្រោងអភិវឌ្ឍនអចលនទ្រព្យជាក់លាក់ពិតប្រាកដផងដែរ។ អ្នកវិនិយោគអាចក្លាយជាម្ចាស់កម្មសិទ្ធអចលនទ្រព្យនោះតែម្នាក់ ឬក៏អាចវិនិយោគដោយទិញចំណែកកម្មសិទ្ធនៃ​អចលនទ្រព្យនោះក៏បាន។

តើមាននីតិវិធីអ្វីខ្លះដើម្បីទទួលបាន NFT?

NFT អចលនទ្រព្យអាចទិញ ឬលក់ដោយប្រើប្រាស់ឯកត្តាវិនិយោគ អេឡិចត្រូនិកដែលក្រុមហ៊ុនបានបោះផ្សាយដោយមានឈ្មោះថា Zillion Trust Unit​ (ZTU)។ អ្នកទិញ ZTU ពីក្រុមហ៊ុន Z1 FINANCIAL នឹងអាចប្រើ ZTU នេះដើម្បីធ្វើការទិញ NFT ពីក្រុមហ៊ុន Z1 FINANCIAL បាន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង