គោលបំណងធំបំផុតរបស់មនុស្សគ្រប់គ្នាគឺការមានសេរីភាពផ្នែកហិរញ្ញវត្ថុ និងមានសមត្ថភាពរស់នៅជីវិតមួយដែលប្រកបដោយសុភមង្គល។
បើយោងទៅតាមលោក Grant Sabatier ជាសេដ្ឋីពិភពលោក និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញមានចំណងជើងថា «Financial Freedom» បានលើកឡើងថា ដំណាក់កាលនៃ សេរីភាពផ្នែកហិរញ្ញវត្ថុមាន ៧ដំណាក់កាល ហើយដើម្បីឆ្លងកាត់ផុតដំណាក់កាលនីមួយៗ ទាមទារឱ្យឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់ចំណាយរបស់អ្នកជាមុនសិន។ ខាងក្រោមនេះគឺជាដំណាក់កាលទាំង៧ ដើម្បីឆ្ពោះទៅរកស៊េរីភាពហិរញ្ញវត្ថុ៖
ដំណាក់កាលទី១៖ ភាពច្បាស់លាស់ (Clarity)
ត្រង់ចំនុចនេះ ចង់សម្ដៅដល់ការដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន និងពិនិត្យពីកម្រិតហិរញ្ញវត្ថុរបស់អ្នក។ ដើម្បីឡើងមកដល់ដំណាក់កាលនេះ តម្រូវឲ្យអ្នករៀនធ្វើការត្រួតពិនិត្យចំណូលចំណាយ ព្រោះការធ្វើបែបនេះ អនុញ្ញាត្តឲ្យអ្នកដឹងពីប្រភពចំណាយច្បាស់លាស់ ហើយអាចកាត់បន្ថយការចំណាយដែលមិនសូវជាចាំបាច់។
«ចាំបាច់ណាស់យើងត្រូវដឹងពីកន្លែងដែលខ្លួនកំពុងឈរ មុខនឹងឈានទៅដល់ចំនុចដែលយើងចង់ទៅ»។ នេះបើយោងតាមការលើកឡើងរបស់ Sabatier។
ដំណាក់កាលទី២៖ មានសមត្ថភាពអាចពឹងពាក់លើខ្លួនឯងបាន (Self-efficiency )
ដំណាក់កាលនេះផងដែរ គឺអ្នកមានលុយគ្រប់គ្រាន់ សម្រាប់ការចំនាយចាំបាច់ផ្សេងៗប្រចាំថ្ងៃ មានដូចជា ថ្លៃម្ហូបអាហារ និងការធ្វើដំណើរជាដើម។ យ៉ាងណាមិញ ដើម្បីឈានមកដល់ចំនុចនេះ តម្រូវឲ្យអ្នករៀនកាត់បន្ថយការចំនាយរាយរងដែរមិនចាំបាច់ ដូចជាប័ណ្ណសមាជិកហាត់ប្រាណ ឬចំណាយការកម្សាន្តនៅលើ Netflix ជាដើម។
ដំណាក់កាលទី៣៖ គ្រប់គ្រាន់សម្រាប់ការចំណាយ ហើយអាចដាក់សន្សំបាន (Breathing room)
នៅពេលដែលអ្នករកបានគ្រប់គ្រាន់សម្រាប់ការចំណាយចាំបាច់ រឿងបន្ទាប់គឺដកថវិការខ្លះដើម្បីដាក់សន្សំ។ លោក Sabatier បាននិយាយថាប្រសិនបើអ្នកសន្សំលុយទុកសម្រាប់ការប្រើប្រាស់រយៈពេល ៦ខែបាន លុយសន្សំនោះអាចជួយដោះស្រាយបញ្ហាបន្ទាន់ នៅពេលគ្រាមានវិបត្តិបាន។
ដំណាក់កាលទី៤៖ ស្ថេរភាព (Stability)
នេះជាសញ្ញាមួយដែលបង្ហាញថាហិរញ្ញវត្ថុរបស់អ្នកមានភាពនឹងនរ ដែលអាចអនុញ្ញាត្តឲ្យអ្នកធ្វើការផ្លាស់ទីលំនៅបាន។ ទោះបីជាអ្នកចង់ផ្លាស់ប្ដូរការងារក៏ដោយ លុយសន្សំនោះអាចជួលសម្រួលដល់ការចំនាយផ្សេងៗ។
ដំណាក់កាលទី៥៖ អាចបត់បែនទៅតាមកលៈទេសៈ (flexibility)
ក្នុងដំណាក់កាលនេះដែរ អ្នកអាចមានលុយសន្សំទុកសម្រាប់ការប្រើប្រាស់ ឬចាយវាយយ៉ាងហោចណាស់២ឆ្នាំ។ ចំនួនលុយដែលសន្សំបាននេះ អាចផ្ដល់ឲ្យអ្នកនូវភាពងាយស្រួលក្នុងការបត់បែនតាមកលទេស។ ស្ថិតក្នុងដំណាក់កាលនេះ ប្រសិនបើអ្នកចង់លាឈប់ពីការងារ ក៏គ្មានបញ្ហាអ្វីដែរ។
ដំណាក់កាលទី៦៖ សេរីភាពហិរញ្ញវត្ថុ (financial freedom)
អ្នកដែលស្ថិតក្នុងដំណាក់កាលទី៦ មានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់រស់នៅបានដោយសុខស្រួលពេញមួយជីវិត។ លោក Sabatier បានបង្ហាញថា ដើម្បីមកដល់ចំនុចនេះ មានគន្លឹះ២យ៉ាង ដោយដាក់លុយសន្សំឲ្យបាន ១លានដុល្លារ ហើយរងចាំយកការប្រាក់ ឬក៏អាចយកលុយនោះទៅវិនិយោគលើអចលនទ្រព្យ ដែលជាវិធីអាចឲ្យអ្នកទទួលបានលំហូរសាច់ប្រាក់ទៀងទាត់។
ដំណាក់កាលទី៧៖ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ (abundant wealth)
នៅពេលអ្នកមកដល់ដំណាក់កាលទី៧ បង្ហាញថាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយមិនចាំបាច់ព្រួយបារម្ភពីរឿងហិរញ្ញវត្ថុទៀតនោះទេ ព្រោះអ្នកមានលុយច្រើនលើសពីចំនួនដែលអ្នកត្រូវការរួចទៅហើយ ។ លោកបានបន្ថែមថា «ប្រសិនបើយើងចង់បានជីវិតដែលខុសភ្លែកពីជីវិតដែលយើងកំពុងមាន គឺតម្រូវឲ្យយើងចេះង្កើតជម្រើសថ្មី»។

សៀវភៅ Financial Freedom និពន្ធដោយលោក Grant Sabatier
អត្ថបទ៖ ស្រីណែត