លោក Robert Kuok៖ ជំនួញផ្តើមចេញពីការរៀនអង្កេតពីរបៀបធ្វើរបស់អ្នកដទៃ

Torng Rotanak 14/July/2022 09:59
ចែករំលែក

Robert Kuok ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីលំដាប់លេខ១នៅក្នុងប្រទេសម៉ាឡេស៊ីដែលមានទ្រព្យសម្បត្តិប្រមាណ ១៦ពាន់លានដុល្លារ បើគិតមកទល់ខែកក្កដា ឆ្នាំ២០២២ ហើយមួយផ្នែកធំនៃទ្រព្យសម្បតិ្តទាំងនេះគឺមានការរួមចំណែកពីជំនួញក្នុងវិស័យអចលនទ្រព្យ។ នេះបើតាមសន្ទស្សន៍មហាសេដ្ឋីពិភពលោកដែលកត់ត្រាដោយសារព័ត៌មាន Bloomberg។ 

មកទល់បច្ចុប្បន្ន មហាសេដ្ឋីវ័យជិត១០០ ឆ្នាំរូបនេះ ក្តោបក្តាប់អាជីវកម្មជិត២០ក្រុមហ៊ុនធំៗ ដែលស្ថិតក្រោមឈ្មោះរបស់លោក Robert Kuok ដែលក្នុងនោះមានដូចជា ក្រុមហ៊ុនគ្រប់គ្រងផ្នែកអចលនទ្រព្យ(Kerry Property Limited) បដិសណ្ឋារកិច្ច  និងរីហ្សត (Shang-ri La Hotel and Resort Chain)  ក្រុមហ៊ុនដឹកជញ្ជូន (Kerry Express)  និងអាជីវកម្មផ្សេងៗជាច្រើនទៀត ។

យ៉ាងណាមិញ ទម្រាំមកដល់ចំណុចនេះ លោក Robert Kuok បានឆ្លងកាត់នូវឧបសគ្គរាប់មិនអស់ដែលផ្ដល់ជាមេរៀនសំខាន់ៗនិងជួយឱ្យលោកទទួលបានជោគជ័យមកដល់សព្វថ្ងៃ។

១ រៀនផ្ដោតទៅលើកម្រិតមូលដ្ឋាន

នៅក្នុងសៀវភៅកម្រងអនុស្សាវរីយ៍របស់លោក Robert បានលើកឡើងថា «រឿងម្យ៉ាងដែលខ្ញុំបានរៀនពីជនជាតិជប៉ុន គឺការផ្ដោតទៅលើអាជីវកម្មណា ដែលមានទំហំទីផ្សារធំ​ហើយ និងមានតម្រូវការដែលមិនចេះថមថយ»។ ជាក់ស្ដែង អាជីវកម្មដែលលោកចាប់ផ្ដើមដំបូងបង្អស់ ហើយក៏ជាអាជីវកម្មដែលជួយឲ្យលោកឈានមកដល់ថ្ងៃនេះ គឺការជួញដូរគ្រឿងឧភោគបរិភោគដែលមានដូចជា ស្ករ ស្រូវអង្ករ និងម្ស៉ៅធ្វើនំជាដើម ដែលសុទ្ធសឹងជាគ្រឿបរិភាគចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ និងមានតម្រូវការមិនចេះថយចុះ។

 រៀនសង្កេតមើលពីរបៀបធ្វើអ្វីមួយពីអ្នកនៅជុំវិញខ្លួន

Robertជឿថាការធ្វើអាជីវកម្មមួយឱ្យបានជោគជ័យមិនអាចពឹងតែលើការអានសៀវភៅ តែមួយមុខនោះទេ។ការសង្កេតមើលពីរបៀបអ្នកដទៃ និងមនុស្សជុំវិញខ្លួនធ្វើអ្វីមួយ ប្រសើរជាងស្ដាប់តែដំបូន្មានរបស់គេ។ជាក់ស្ដែងនៅចន្លោះឆ្នាំ ១៩៥៣ ដល់ ១៩៥៨ លោក Robert បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសថៃជាច្រើនលើកដើម្បីសង្កេតមើលពីរបៀបធ្វើអាជីវកម្ម របស់ជនជាតិចិននៅក្នុងប្រទេសថៃ ។

«ខ្ញុំសង្កេតឃើញពីកំហុសអាជីវកម្មរបស់ពួកគេហើយប្ដេជ្ញាថា ជៀសឱ្យផុតពីកំហុសដដែលនោះ»

 ស្វែងរកវិធីងាយៗក្នុងការដោះស្រាយបញ្ហាអ្វីមួយ

«រាល់អាជីវកម្មនីមួយៗតែងមានវិធីងាយៗក្នុងការដោះស្រាយបញ្ហា និងរបៀបប្រកបអាជីវកម្ម សម្រាប់រាប់អ្នកដែលចូលចិត្តធ្វើអ្វីស៊ាំញ៉ាំនោះពួកគេកម្រនឹងបានជោគជ័យណាស់»។

លោកបន្ដទៀតថា «អ្វីដែលខ្ញុំបានរៀនទាំងនៅសាលារៀននិងនៅផ្ទះបានឱ្យខ្ញុំដឹងថាគ្រប់យ៉ាងគឺសាមញ្ញណាស់ ហេតុអ្វីយើងចាំបាច់ធ្វើឱ្យវាស្មុគស្មាញនិងធ្វើអ្វី?»

 ធ្វើអ្វីមួយត្រូវខំប្រឹងឱ្យអស់ពីកម្លាំងកាយចិត្ត

Robertជឿថាការខំប្រឹងប្រែងក្នុងការធ្វើអ្វីមួយគឺជារឿង សំខាន់បំផុតមួយ ហើយតម្រូវឱ្យយើងចូលគេងពីព្រលប់និងងើបពីព្រលឹមដើម្បីយកកម្លាំងទៅបំពេញការងារ។ ការធ្វើបែបនេះនាំឱ្យយើងឃើញពីអត្ថន័យនៃជីវិតនិងមិនបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍។

អត្ថបទ៖ ស្រីណែត

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង