ក្រុមហ៊ុន Z1 FINANCIAL ពង្រីកសក្តានុពលទៅកាន់ទីផ្សារអន្តរជាតិ

Admin 27/June/2022 15:31
ចែករំលែក

ក្រុមហ៊ុន Z1 FINANCIAL ជាក្រុមហ៊ុនដែលអភិវឌ្ឍថ្នាលបច្ចេកវិទ្យាវិនិយោគ Investment Platform សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain បានពង្រីកសក្តានុពលអាជីវកម្ម​របស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិតាមរយៈភាពជាដៃគូយុទ្ធសាស្រ្ត​ជាមួយក្រុមហ៊ុនអន្តរជាតិ​ធំៗនៅជុំវិញពិភពលោក។

កាលពីថ្ងៃទី ៩ ដល់ ១៣​ ខែមិថុនា ឆ្នាំ ២០២២ ថ្នាក់ដឹកនាំក្រុមហ៊ុន Z1 FINANCIAL បានបំពេញបេសកកម្ម និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើននៅក្នុងប្រទេសថៃ។  ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនផ្នែកវិនិយោគលើមូលធន MFC Asset Management PLC ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ All Inspire Development  មូលនិធិ FOUNDATION FOR FOUNDATIONS & VOLUNTEERS, និងក្រុមហ៊ុន G.YU Creative ដែលជាក្រុមហ៊ុនរៀបចំកម្មវិធី និងព្រឹត្តការណ៍ធំៗក្នុងប្រទេសថៃ ជប៉ុន នឹងម៉ាឡេស៊ី ជាដើម។ ​​

តំណាងក្រុមហ៊ុន Z1 FINANCIAL បានបញ្ជាក់បន្ថែមថា កិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗទាំងនោះ គឺផ្តោតលើការ ​ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកអំពីរបៀបនៃការអភិវឌ្ឍ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ Digital Platform តាមបែបបច្ចេកវិទ្យា Blockchain។

បន្ថែមលើនេះ ជំនួបពិភាក្សានេះនឹងឈានទៅរកការសហការជាដៃគូពាណិជ្ជកម្ម និងជា ដៃគូអាជីវកម្មជាយុទ្ធសាស្រ្តនាពេលខាងមុខ ជាពិសេសគឺការរៀបចំព្រឹត្តិការណ៍តន្រ្តីតាមរយៈបច្ចេកវិទ្យា ដែលមានឈ្មោះថា Metaverse​ Concert ដែលក្រុមហ៊ុន Z1 FINANCIAL នឹងជួយគាំទ្រតាមរយៈ បច្ចេកវិទ្យាវិនិយោគ Investment Platform របស់ខ្លួន។

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Z1 FINANCIAL បានបង្ហាញសុទ្ធិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ច​នេះដោយជឿជាក់ថា ក្រុមហ៊ុននឹង​បង្កើតបានដៃគូសហការលំដាប់អន្តរជាតិប្រកបដោយសក្តានុពលកាន់ច្រើន ទូលំទូលាយ​ និងអត្ថប្រយោជន៍ជាសកលសម្រាប់ Platform របស់ក្រុមហ៊ុន Z1 FINANCIAL។ ​

​ក្រុមហ៊ុន Z1 FINANCIALគឺ​ជាក្រុមហ៊ុន​ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអភិវឌ្ឍ បច្ចេកវិទ្យាវិនិយោគ Digital Investment Platform ដោយផ្តោតលើវិស័យអចលនទ្រព្យតាមរយៈបច្ចេកវិទ្យា Blockchain  ដែលបច្ចេកវិទ្យានេះ បាននឹងកំពុងធ្វើឱ្យ​ការវិនិយោគ មានភាពងាយស្រួល សុវត្ថិភាព ចំណាយតិច និងចំនេញពេលវេលាសម្រាប់​​វិនិយោគិន ជុំវិញពិភពលោក។ ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការវិនិយោគនៅលើPlatform របស់ក្រុមហ៊ុន Z1 FINANCIAL ក្រុមហ៊ុនបានបង្កើតឯកត្តាវិនិយោគដែលមានឈ្មោះពេញថា Zillion Trust Unit (ZTU) ដែលជាឯកត្តាវិនិយោគសម្រាប់ធ្វើប្រតិបត្តិការ នៅលើ Platform របស់ក្រុមហ៊ុន Z1 FINANICAL ចំពោះគម្រោងអចលនទ្រព្យទាំងនៅក្នុងប្រទេសកម្ពុជា និង​នៅក្រៅប្រទេស។

ក្រុមហ៊ុន Z1 FINANCIAL ត្រូវបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០២១ ហើយបានធ្វើការចុះបញ្ជីក្រោមច្បាប់របស់ប្រទេសសឹង្ហបុរី ​ និងមានសកម្មភាពអាជីវកម្មតាមបែបឌីជីថល (Digital  Investment Platform) សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain។

Z1 FINANCIAL គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ZILLENNIUM GROUP ​ដែលជាបណ្តុំសេវាកម្មទាក់ទងនឹងអចលនទ្រព្យ និងអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែល​បច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៣០​ ​ក្រុមហ៊ុន ជា​បណ្តុំអេកូស៊ីស្តឹម (ecosystem) ដ៏ធំមួយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ (មើលរូបភាព)

ហេតុអ្វីគួរវិនិយោគអចលនទ្រព្យតាម Platform  Z1 FINANCIAL?

ក្រុមហ៊ុន Z1 FINANCIAL ដែលគ្រប់គ្រងដោយ ZILLENNIUM GROUP  មានគម្រោងអភិវឌ្ឍលំនៅឋាន ព្រមទាំង គម្រោងខុនដូរធំៗជាច្រើន។ សម្រាប់វិនិយោគិនដែលមានដើមទុនតិចតួចក៏អាចវិនិយោគអចលនទ្រព្យតម្លៃរាប់លានដុល្លារបាន ដោយការចូលរួមវិនិយោគជាមួយ Z1 FINANCIAL តាមរយៈការទិញជាចំណែក NFTs (Non-fungible token) ដោយប្រើប្រាស់ឯកត្តាវិនិយោគដែលមានឈ្មោះថា ZTU ព្រមទាំងទទួលបានប្រាក់ចំណេញដែលនឹងត្រូវផ្តល់ទៅភាគីចូលរួមវិនិយោគ (ឬហៅថាអ្នកកាន់កាប់) ទៅតាមចំណែកអ្នកវិនិយោគបានទិញ។

គម្រោងអចលនទ្រព្យ ៣ធំៗ ដែលមាននៅលើ  Platform របស់ Z1 FINANCIAL បច្ចុប្បន្នរួមមាន៖

1 – Harmony Valley គម្រោងអភិវឌ្ឍ វីឡាលម្ហែកាយបែបអឺរ៉ុបដំបូងគេបង្អស់នៅកម្ពុជា។ គម្រោងនេះមានទីតាំងនៅខេត្តកំពត ត្រូវបានអភិវឌ្ឍដោយមានតម្លៃវិនិយោគសរុប ១០០ លានដុល្លារ និងកំពុងសាងសង់ លើផ្ទៃដី ជាង១០០ ហិកតា​ ។

2 – Mondol Doung Chet គម្រោងវីឡានិងរីហ្សតលម្ហែកាយមណ្ឌលដួងចិត្ត មានតម្លៃវិនិយោគ សរុប ៣០ លានដុល្លារហើយកំពុង សាងសង់លើផ្ទៃដី ១៥ ហិកតា។ គម្រោងនេះមានទីតាំងនៅ ខេត្តមណ្ឌលគិរី។

3 – គម្រោងខុនដូ Highline Condo នៅភ្នំពេញ។ គម្រោងនេះមានតម្លៃវិនិយោគសរុប ៦០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដី ១ ២០០ ម៉ែត្រការ៉េ ជាអគារខុនដូរកម្ពស់ ៣៨ ជាន់។

គួររំឭកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ គណៈគ្រប់គ្រងក្រុមហ៊ុន Z1 FINANCIAL ទទួលបានការអញ្ចើញចូលរួមកិច្ចប្រជុំអង្គការសហគ្រិនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសសឹង្ហបុរី, ដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសកាលពីខែមេសា ដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមគណនេយ្យករជំនាញអន្តរជាតិ ឬហៅកាត់ថា ACCA។

បន្ថែមពីនេះ គណៈគ្រប់គ្រងក្រុមហ៊ុន Z1 FINANCIAL ក៏​បានរៀបចំដំណើរ    ទស្សនកិច្ចទៅកាន់សហរដ្ឋ អាមេរិកកាលពីខែមីនា ដើម្បីទាក់ទាញអ្នកវិនិយោគមក វិនិយោគគម្រោងអចលនទ្រព្យ និងគម្រោងសក្តានុពលផ្សេង​ៗទៀតនៅកម្ពុជា។    ដំណើរទស្សនកិច្ច ដែលធ្វើឡើងជាបន្តបន្ទាប់នេះ     បានផ្តល់លទ្ធភាពដ៏សំខាន់ដល់ក្រុមហ៊ុន Z1 FINANCIAL  ក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងបង្កើតដៃគូរសហការសក្តានុពលនៅប្រទេសថៃ សឹង្ហបុរី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលជាប្រទេសបណ្តុំដោយក្រុមហ៊ុនវិនិយោគធំៗនៅតំបន់អាស៊ី នៅលើពិភពលោក៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង