Due Diligence មានសារៈសំខាន់បែបណាខ្លះសម្រាប់ការទិញអចលនទ្រព្យ?

Torng Rotanak 13/June/2022 16:55
ចែករំលែក

មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ ការស្វែងយល់បានស៊ីជម្រៅ ឬភាពហ្មត់ចត់ នឹងហុចផលចំណេញដល់អ្នកទិញ ជៀសវាង​នូវហានិភ័យលើការខាតបង់។ ដំណើរការបែបនេះហៅថា Due Diligence

Due Diligence ឬហៅថាសិក្សាពីភាពហ្មត់​ចត់អចលនទ្រព្យ គឺផ្តោតសំខាន់លើការសិក្សារាប់ចាប់ពីការត្រួតពិនិត្យពីស្ថានភាព ឬសណ្ឋាននៃអចលនទ្រព្យ, ការសិក្សាពីបញ្ហាផ្លូវច្បាប់ និងលទ្ធភាពនៃការប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់ការវិនិយោគជាដើម។ (តារាងនៃការធ្វើ Due Diligence មានភ្ជាប់នៅខាងក្រោមអត្ថបទ)   

1/​ ស្ថានភាពនៃអចលនទ្រព្យ (property inspection)

ប្រសិនបើអ្នកវិនិយោគលើផ្ទះ ឬអាផាតមិន និងខុនដូរ ចាំបាច់ណាស់អ្នកគួរពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនៃស្ថានភាព និងសាភ័ណ្ឌភាពនៃអគារ។  ការពិនិត្យស្ថានភាពនៃអាគារ គឺអាចប្រព្រឹត្តទៅបានដោយអ្នកទិញផ្ទាល់តែម្ដង។ ដោយឡែកប្រសិនបើអ្នក ជាអ្នកទិញមិនសូវមានទំនុកចិត្តក្នុងការត្រួតពិនិត្យដោយខ្លួននោះទេ ដំណើរការត្រួតពិនិត្យនេះគួរតែប្រឹក្សាជាមួយអ្នកជំនាញ។

2/​ ការវាយតម្លៃអចលនទ្រព្យ (appraisal for financing)

 សារសំខាន់នៃការវាយតម្លៃអចលនទ្រព្យគឺដើម្បីដឹងពីតម្លៃទីផ្សារពិតប្រាកដ (Market Value) របស់អចលនទ្រព្យដែលអ្នកចង់ទិញ។ ដូច្នេះអ្នកអាចទិញបានតម្លៃដែលច្បាស់លាស់ ហើយងាយស្រួលក្នុងការកំណត់តម្លៃដាក់លក់ចេញទៅវិញ និងទទួលបានផលចំណេញច្រើន។ ការវាយតម្លៃនេះក៏មានអត្ថប្រយោជន៏ផ្សេងបន្ថែមទៀតផងដែរ ដូចជាក្នុងគោលបំណងយកអចលនទ្រព្យនោះទៅដាក់បញ្ចាំ ខ្ចីលុយធនាគារ។ មូលហេតុដោយសារតែ ​​​អ្នកទទួលកម្ចីទាំងអស់​ដែលដាក់ទ្រព្យជាវត្ថុធានា​ នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និង​លទ្ធភាពអាចសងត្រទ្បប់វិញ ខណៈ​ស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាច​​ធ្វើការវាយតម្លៃពីលទ្ធ​ភាព​របស់អតិថិជន​បានត្រឹមត្រូវ​ និងចៀសវាងហានិភ័យនានា។

Indication Plus Platform ជាសេវាវាយតម្លៃអចលនទ្រព្យទំនើប ទាន់សម័យតាមបែបឌីជីថលដំបូងគេនៅកម្ពុជា ហើយកំពុងមានការប្រើប្រាស់​យ៉ាងទូលំទូលាយ ដោយបច្ចុប្បន្នកម្មវិធីវាយតម្លៃនេះមានដៃគូរសហការច្រើនរួមទាំងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។  Indication Plus Platform អាចវិភាគ និងចេញជារបាយការណ៌វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណៈពេញលេញដោយស្វ័យប្រវត្តិ ដោយមានការរៀបចំ ចងជាប្រព័ន្ឋរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ។

3/ទិដ្ឋភាពផ្លូវច្បាប់

អចលនទ្រព្យនីមួយៗអាចឆ្លងកាត់ការកាន់កាប់ពីម្ចាស់កម្មសិទ្ធិច្រើនដំណាក់កាល ដូច្នេះអ្នកគួរពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះការផ្ទេរកម្មសិទ្ធ ដើម្បីប្រាកដថាអចលនទ្រព្យនោះមានជាប់ពាក់ព័ន្ធនឹងជម្លោះដែរឬទេ?

បន្ថែមលើនេះ  ចំនុចអ្នកមិនគួរមើលរំលងនោះគឺ ត្រូវពិនិត្យទៅលើប្រភេទបណ្ណកម្មសិទ្ធិកាន់កាប់អចលទ្រព្យនោះថា តើ​ជា ប្លង់រឹង ឬ ប្លង់ទន់ និងស្ថានភាពជាប់បន្ទុកជាដើម។  (ចុចទីនេះអានបន្ថែម)

 

អត្ថបទទាក់ទង៖ 

ស្វែងយល់គន្លឹះទិញអចលនទ្រព្យឱ្យបានត្រឹមត្រូវ ហើយសុវត្ថិភាព

អត្ថបទ៖ ស្រីណែត

 

តារាងនៃការធ្វើ Due Diligence។ ប្រភពសៀវភៅ៖ how to buy your first investment property

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង