ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ខេត្តកំពតជាទីកន្លែងដែលភ្ញៀវទេសចរអាចស្វែងរកនូវភាពស្ងប់ស្ងាត់ និងចំណាយពេលវេលាសម្រាកលម្ហែកាយក្នុងបរិយាកាសដ៏សែនមនោរម្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ខេត្តកំពតត្រូវដែលត្រូវបានគេឲ្យឈ្មោះថាជាទីក្រុងដ៏ស្ងប់ស្ងាត់ “Sleepy Town” ប៉ុន្តែបច្ចុប្បន្ន ខេត្តជាប់មាត់សមុទ្រមួយនេះបានក្លាយជាខេត្តមួយដែលទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស។ កំពតជាគោលដៅដ៏ចម្បងមួយសម្រាប់ទាំងការលម្ហែ និងការវិនិយោគសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ទីកន្លែងកម្សាន្ត រមណីយដ្ឋាន ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ និងវិស័យអចលនទ្រព្យកំពុងមានសន្ទុះជាបន្តបន្ទាប់ ស្របពេលការពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ និងការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរប្រមាណមួយលាននាក់ក្នុងមួយឆ្នាំតាមរយៈនាវាកម្សាន្ត។
គម្រោង Harmony Valley ស្ថិតនៅក្នុងទីតាំងភូមិសាស្រ្តដ៏សំខាន់មួយក្នុងខេត្តកំពត គ្របដណ្តប់លើផ្ទៃដី 97 ហិកតា ដោយបែងចែកជា ៥គម្រោងរួមមាន៖ Forest Harmony, Golf Harmony, Residence Harmony, Oasis Harmony, និង Living Harmony។ គ្រប់ៗផ្នែកនៃគម្រោងត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងលំហបៃតង “Green Space” លាយឡំនឹងការច្នៃប្រឌិតខ្ពស់ដោយប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពខ្ពស់ និងបុគ្គលិកជំនាញ ដើម្បីបង្កើតនូវគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏វិសេសវិសាលតែមួយគត់នៅក្នុងខេត្តកំពត។
វីឡានីមួយៗ ត្រូវបានរចនាឡើងយ៉ាងទាន់សម័យបែបអឺរ៉ុបជាមួយនឹងទេសភាពភ្នំដ៏ស្រស់ស្អាត និងទិដ្ឋភាពទីលានវាយកូនហ្គោល ជាមួយនឹងលក្ខណៈពិសេសៗរួមមាន៖ ទីលានវាយកូនហ្គោល កន្លែងជិះសេះ សាលសន្និសីទ ផ្សារទំនើប ទីលានបាល់ទាត់ ទីលានវាយកូនបាល់ កន្លែងហាត់ប្រាណ មីនីម៉ាត ភោជនីយដ្ឋាន សួនច្បារ និងកន្លែងចុះចតឧទ្ធម្ភាគចក្រ។
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពី Harmony Valley និងសក្ដានុពលនៃខេត្តកំពត សូមស្វាគមន៍ក្នុងការចូលរួមដំណើរទស្សនកិច្ចអចលនទ្រព្យប្រចាំសប្តាហ៍ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃសៅរ៍ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលរៀបចំដោយ Charming Cambodia Tours ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងលើការធ្វើដំណើរលំដាប់ថ្នាក់ខ្ពស់នៅកម្ពុជា សហការជាមួយនឹងក្រុមហ៊ុន Forest Harmony Co., Ltd និងឧបត្ថម្ភដោយក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia, ក្រុមហ៊ុន Zillion United និង ភោជនីយដ្ឋាន Park Café។
តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖ https://forms.gle/dp6hNyHnFKvFJcZ19
ឬទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំតាមរយៈ៖ 078 456 242 | 096 694 9456 (David)
ឬចូលទៅកាន់គេហទំព័រ៖ https://www.charmingcambodia.com/real-estate-tours
[អត្ថបទ៖ ពាណិជ្ជកម្ម]