ក្បួនហុងស៊ុយផ្ទះនៅតែសំខាន់សម្រាប់អ្នកទិញលំនៅឋានជាជនជាតិចិន
អចលនទ្រព្យលំនៅឋាននៅតាមបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុបដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក នាឆ្នាំ ២០២១ កន្លងទៅ បានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកវិនិយោគជនជាតិចិន ដែលធ្វើឲ្យចំនួនអ្នកទិញលំនៅឋានក្នុងប្រទេសកើនឡើងយ៉ាងគំហុកដោយសារតែប្រទេសមួយចំនួននេះបានសាងសង់ និងរំលេចនូវការរចនាតាមក្បួនហុងសុយ។
ចិនក៏ជាអ្នកវិនិយោគដ៏ធំមួយនៅកម្ពុជាផងដែរ។ ជាក់ស្តែង ការវិនិយោគរបស់ចិន (រួមទាំងហុងកុង តៃវ៉ាន់) មានចំណែកធំជាងគេដល់ទៅ ៤៣ ភាគរយ នៃទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាដែលមានប្រមាណ ៤០ពាន់លានដុល្លារ គិតចាប់ពីចន្លោះពីឆ្នំា ១៩៩៤ ដល់ ដំណាច់ឆ្នាំ២០២១។ ក្នុងអំឡុងពេលនេះ ការវិនិយោគរបស់ចិនក្នុងវិស័យអចលនទ្រព្យមានប្រមាណ ១០ ភាគរយ។ នេះបើតាមស្ថិតិសង្ខេបរបស់ធនាគារជាតិនៃកម្ពុជា (អានបន្ថែម)។
ប្រជាជនចិនមានជំនឿយ៉ាងមុតមាំចំពោះការសាងសង់លំនៅឋាន ក៏ដូចជាការរចនាឲ្យត្រូវទៅតាមក្បួនហុងស៊ុយណាស់ ក៏ព្រោះតែពួកគេជឿថា ការបន្តធ្វើតាមជំនឿដែលដូនតារបស់ពួកគេបានបន្សល់ទុកឲ្យនឹងនាំមកនូវសំណាងល្អ ទ្រព្យសម្បត្តិហូរចូល ថែមទាំងមានសុភមង្គលក្នុងក្រុមគ្រួសារផងដែរ។ នៅមានកត្តាមួយចំនួនទៀត ដែលធ្វើឲ្យក្បួនហុងស៊ុយ នៅតែបន្តឥទ្ធិពលរបស់ខ្លួនលើការសម្រេចចិត្តរបស់ជនជាតិចិននៅពេលដែលពួកគេទិញលំនៅឋានថ្មី។
1/ មកស្គាល់ប្រវត្តិរបស់ក្បួនហុងស៊ុយ
ធាតុផ្សំរបស់ក្បួនហុងសុយគឺទឹក និងខ្យល់ ដែលតំណាងឲ្យ ការរស់រានមានជីវិត។ ប្រជាជនចិនជឿថាការរៀបចំលំនៅឋានឲ្យត្រឹមត្រូវតាមក្បួនហុងស៊ុយនៅក្នុងផ្ទះ នឹងនាំមកនូវថាមពលវិជ្ជមាន សុខភាពល្អ ទ្រព្យសម្បត្តិ និងសំណាងល្អ។
2/ លំនៅឋានដែលមានទិសប្រសព្វ
ទីតាំងលំនៅឋានគឺជាកត្តាសំខាន់សម្រាប់ប្រជាជនចិន។ តាមក្បួនហុងស៊ុយ លំនៅឋានដែលស្ថិតនៅក្នុងតំបន់ប្រជុំជន ដែលមានសាលារៀន មជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ និងបរិស្ថានរស់នៅដែលមានសុវត្ថិភាព ជាកត្តាធំៗដែលទាក់ចិត្តអតិថិជនដែលជាជនជាតិចិន ក្នុងការទិញលំនៅឋាន។ ជាទូទៅ ពួកគេរស់នៅជាលក្ខណៈគ្រួសារធំ ច្រើនជាងប្តីប្រពន្ធ ឬគ្រួសារតូច។
3/ ការកើនឡើងនៃលំនៅឋានរចនាតាមបែបហុងស៊ុយ
ប្រជាជនចិនមិនខ្លាចនឹងចំណាយនោះទេ ចំពោះលំនៅឋានដែលរចនាឡើងតាមបែបហុងស៊ុយ (Feng shui)។ ជាក់ស្តែងតាមស្រាវជ្រាវរបស់ក្រុមហ៊ុន Manor Interiors បានរកឃើញថា ៧០ ភាគរយ នៃជនជាតិចិនបាននិយាយថា ហុងសុយមានឥទ្ធិពលដ៏សំខាន់ចំពោះការសម្រេចចិត្តទិញអចលនទ្រព្យរបស់ពួកគេ។ តាមការសិក្សាដដែលបង្ហាញ អចលនទ្រព្យដែលរៀបចំតាមក្បូនហុងសុយត្រឹមត្រូវអាចជួយបង្កើនតម្លៃផ្ទះ ៧ ភាគរយ លើតម្លៃដើម។ ខណៈដែលលំនៅឋាន ឬអចលនទ្រព្យផ្សេងៗដែលរៀបមិនត្រឹមត្រូវតាមក្បូនហុងស៊ុយអាចបន្ទាបតម្លៃអចលនទ្រព្យនោះរហូតដល់ ១០ ភាគរយ។
4/ ធាតុសំខាន់បំផុតនោះគឺទីតាំង
លំនៅឋានដែលមានហុងស៊ុយល្អសម្រាប់ប្រជាជនចិនគឺទ្វារផ្ទះបែរទៅទិសខាងត្បូង និងមានទីធ្លាខាងក្រោយផ្ទះបែរទៅទិសខាងជើង។
អត្ថបទប្រែសម្រួល៖ សុខអាត