Century 21 បន្តដំណែងជាម៉ាកយីហោក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលើពិភពលោក

Bunthoeun Chhut 05/April/2022 17:04
ចែករំលែក

ក្រុមហ៊ុន Century 21 Real Estate LLC  មានមូលដ្ឋាននៅសហរដ្ឋអាមេរិក​​ បានបន្តដំណែងជាម៉ាកយីហោក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលើពិភពលោករយៈពេលពីរឆ្នាំជាប់ៗគ្នា។ នេះបើតាមការវាយតម្លៃពីទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Entrepreneur។

កាលពីឆ្នាំ២០២១ ម៉ាកយីហោក្រុមហ៊ុនអលនទ្រព្យលំដាប់ពិភពលោកមួយនេះ ទទួលបានចំណាត់ថ្នាក់ទី៧  ក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោកសរុប ២០០ ក្រុមហ៊ុនប្រចាំឆ្នាំ២០២១ និងចំណាត់ថ្នាក់ទី២ ក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោកសរុប ១៥០ ក្រុមហ៊ុនប្រចាំឆ្នាំ២០២២។

តាមការវាយតម្លៃពីក្រុមអ្នកជំនាញទស្សនាវដ្តី Entrepreneur បានបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់ប្រចាំឆ្នាំ២០២២នេះ ដោយផ្អែកលើចំនួននៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗនៅទូទាំងពិភពលោកគិតត្រឹមខែកក្កដា ឆ្នាំ២០២១ និងការវាយតម្លៃទៅលើកត្តាផ្សេងៗទៀតដូចជា ការពង្រឹងកេរ្តិ៍ឈ្មោះ ឬម៉ាកយីហោក្រុមហ៊ុន​ ភាពរឹងមាំ និងស្ថេភាពហិរញ្ញវត្ថុក្រុមហ៊ុនជាដើម។​

ម៉ាកយីហោក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់ពិភពលោកនេះ សុទ្ធតែជាក្រុមហ៊ុនដែលលក់សិទ្ធិធ្វើអាជីវកម្ម (ឬហៅថា Franchise) តាមប្រភេទវិស័យ និងសេវាកម្មផ្សេងៗគ្នា។ ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់ទី១ ដល់ទី៦ ជាប្រភេទអាជីកម្មក្នុងវិស័យ លក់រាយ​ ម្ហូបអាហារ​ និងអចលនទ្រព្យ មានដូចជា 7-Eleven, Century 21 Real Estate, និង KFC ជាដើម។​

បើគិតតែវិស័យអចលនទ្រព្យ មានតែម៉ាកយីហោ Century 21 ប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ទី១ ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនច្រើនជាងគេនៅលើពិភពលោក។ បើតាមទិន្ន័យទស្សនាវដ្តី Entrepreneur គិតត្រឹមដំណាច់ឆ្នាំ២០២១ ក្រុមហ៊ុន  Century 21 Real Estate លក់សិទ្ធិធ្វើអាជីវកម្មដល់ក្រុមហ៊ុន ១៣ ២២២ ក្រុមហ៊ុន ទាំងនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅលើពិភពលោក ។

ម៉ាកយីហោ Century 21 ស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលៗលើពិភពកលោកដែលបានពង្រីកប្រតិបត្តិការអាជីវកម្មច្រើនជាងគេ។ ទិន្ន័យ Entrepreneur

ម៉ាកយីហោក្រុមហ៊ុននេះក៏កំពុងរួមចំណែកដ៏សំខាន់ដល់វិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ​ ដែលបានបើកដំណើរការតាមរយៈក្រុមហ៊ុន Century 21 Cambodia ចាប់តាំងពីឆ្នាំ២០១៤។ បច្ចុប្បន្នក្រុមហ៊ុននេះ បានសម្រេចលក់សិទ្ធិធ្វើអាជីវកម្មដល់ក្រុមហ៊ុន ២៣ ក្រុមហ៊ុននៅកម្ពុជា និងបានបង្កើតឱកាសការងារជាង ១ពាន់នាក់មកទល់បច្ចុប្បន្ន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង