ទីផ្សារអចលនទ្រព្យនៅកម្ពុជា កាន់តែបង្ហាញពីសក្តានុពល ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍កាន់តែច្រើនឡើងពីអ្នកវិនិយោគនៅបរទេស ដោយបានសម្លឹងមើលកម្ពុជា ជាច្រកយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ការវិនិយោគ។ នេះបើតាមអ្នកវិនិយោគអចលនទ្រព្យក្នុងស្រុក។
លោកឃីម សុខហេង ដែលជាអ្នកជំនាញបណ្តុះបណ្តាលផ្នែកលើកទឹកចិត្តដ៏ល្បីល្បាញ និងជាអ្នកវិនិយោគអចលនទ្រព្យផងដែរនោះបានលើកឡើងថា៖ «ធុរកិច្ចជនធំៗនៅអាមេរិក ពួកគេបានសម្លឹងឃើញតំបន់អាស៊ី ជាទីផ្សារដ៏ធំទូលាយក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ហើយកម្ពុជាត្រូវបានជ្រើសរើសជាច្រកយុទ្ធសាស្ត្រ»។
លោកបញ្ជាក់បន្ថែមថា៖ «ការងាររបស់យើង គឺនាំយកភាពជាដៃគូ បច្ចេកវិទ្យាថ្មីៗ និងប្រភពទុនវិនិយោគដ៏សំបូរបែបពីបរទេស ដើម្បីទៅជួយអភិវឌ្ឍន៍ប្រទេសជាតិយើង»។
ការលើកឡើងបែបនេះ របស់លោកឃីម សុខហេង ធ្វើឡើងក្នុងកំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកដែលរួមដំណើរជាមួយក្រុមហ៊ុនធំៗពីរគឺ Century 21 Cambodia និងក្រុមហ៊ុន Z1 Financial។ ក្រុមហ៊ុន Century 21 Cambodia ចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់ក្រុមហ៊ុន Century 21 LLC នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Century 21 Cambodia បានផ្តល់សិទ្ធិធ្វើអាជីវកម្មបន្ត (Franchise) ចំនួន២៣ ក្រុមហ៊ុននៅកម្ពុជា ហើយបានបង្កើតឱកាសការងារជាង ១ពាន់នាក់មកទល់បច្ចុប្បន្ន។ Century 21 មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយម៉ាកយីហោនេះត្រូវបាននាំចូលមកកម្ពុជាដោយក្រុមហ៊ុន Century 21 Cambodia ក្នុងឆ្នាំ២០១៤។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក្រុមហ៊ុន Z1 Financial នឹងពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តាអ្នកវិនិយោគ នៅលើទឹកដីសហរដ្ឋអាមេរិក ដោយមានការរៀបចំសិក្ខាសាលា និងការធ្វើបទបង្ហាញ ទាក់ទងនឹងគម្រោងវិនិយោគអចលនទ្រព្យ និងឱកាសវិនិយោគផ្សេងៗទៀតនៅកម្ពុជា ទៅដល់អ្នកចូលរួមនៅសហរដ្ឋអាមេរិក។ កម្មវិធីចែករំលែកឱកាសវិនយោគនេះចាប់ផ្តើមពីថ្ងៃទី ២២-២៧ មីនា ឆ្នាំ២០២២។ (ចុចទីនេះអានបន្ថែម)

អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកា ក្រុមហ៊ុន Century 21 Cambodia និងលោក សាយ សុខ ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក