អ្នកស្រី ហ្គ្រេស រចនី គ្រប់គ្រងក្រុមហ៊ុន Century 21 Cambodia ជាអគ្គនាយិកា

Bunthoeun Chhut 21/March/2022 18:34
ចែករំលែក

អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា ដីធ្លីតា​មបណ្ដាខេត្តនីមួយៗទូទាំងប្រទេសកម្ពុជា​មានការអភិវឌ្ឍទៅតា​មប្រភេទនៃសក្ដានុពល​ផ្សេងៗគ្នា ដោយទីតាំងដីនៅតាមឃុំ-សង្កាត់ខ្លះ មានអំណោយផលសម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម ដីសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងដីសម្រាប់អភិវឌ្ឍគម្រោងអចលនទ្រព្យផ្សេងៗទៀតដែលបម្រើដល់វិស័យទេសចរណ៍។

ការអភិវឌ្ឍដីធ្លីឱ្យត្រូវទិសដៅ នឹងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ការចូលរួមចំណែកអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

តាមរយៈការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន Century 21 Zillion Holding នៅទូទាំង ២៥ ខេត្ត និង១៤ ខណ្ឌនៅរាជធានីភ្នំពេញ អ្នកស្រីបានបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនមិនត្រឹមតែបង្កើតឱកាសការងារ​ប៉ុណ្ណោះទេ ហើយក៍អាចពាំនាំនូវឱកាសវិនិយោគថ្មីៗទៅអភិវឌ្ឍន៍នៅតាមមូលដ្ឋានផងដែរ។

ក្រុមហ៊ុន Century 21 Zillion Holding មានបណ្តាញធំទូលាយជាមួយបណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ដែលអាចពាំនាំឱកាសវិនិយោគថ្មីៗមកវិនិយោគក្នុងប្រទេសកម្ពុជា​ ជាពិសេសវិស័យដីធ្លី។ កត្តានេះ បង្ហាញថា ការចាប់យកឱកាស ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងសាខាប្រចាំឃុំ-សង្កាត់ ជាមួយក្រុមហ៊ុន​លំដាប់អន្តរជាតិមួយនេះ នឹងទទួលអត្ថប្រយោជន៍ទាំងការអភិវឌ្ឍសមត្ថភាព ការបង្កើនប្រាក់ចំណូល និងការរួមចំណែកអភិវឌ្ឍនៅមូលដ្ឋាន៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង