លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding បានសង្កេតឃើញថា រយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះផ្នត់គំនិតរបស់យុវជនតែងគិតស្រមៃបន្តការសិក្សា និងចាប់អាជីពការងារនៅទីក្រុង ឬទីប្រជុំជន ពិសេសគឺរាជធានីភ្នំពេញ។ ការណ៍ដែលពួកគេបន្តនូវផ្នត់គំនិតបែបនេះពីមួយជំនាន់ទៅមួយជំនាន់ ដោយសារតែទីក្រុង ឬទីប្រជុំជន ជាបណ្ដុំនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឱការងារដ៏សម្បូរបែប។
លោក ព្រាប កុល បានបញ្ជាក់ថា ដើម្បីឲ្យយុវជនចូលរួម និងត្រឡប់ទៅអភិវឌ្ឍមូលដ្ឋាន (ឃុំ/សង្កាត់)កំណើតវិញ លុះត្រាតែមានកត្តាជំរុញដល់ពួកគាត់ ដោយសារតែបច្ចុប្បន្ននេះយុវជនពុំទាន់អាចមានលទ្ធភាពក្នុងការផ្ដួចផ្ដើមដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅឡើយទេ។
ជាដំណោះស្រាយ លោក ព្រាប កុល យល់ឃើញថា នៅតាមមូលដ្ឋានគួរតែបង្កើតកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ ដើម្បីផ្ដល់ឱកាសល្អៗ ប្រាក់ចំណូលសមរម្យ និងទាក់ទាញយុវជនមកកាន់មូលដ្ឋានវិញដើម្បីចូលរួមអភិវឌ្ឍ និងរស់នៅជួបជុំគ្រួសារ។ ជំហានដំបូងនៅតាមមូលដ្ឋានគួរតែអភិវឌ្ឍដីធ្លី (ដីស្រែ ដីចម្ការ) ឬធនធានធម្មជាតិ ដែលជាដើមទុនមានស្រាប់ អាចអភិវឌ្ឍការកែច្នៃតាមរបៀបផ្សេងៗគ្នាឲ្យមានតម្លៃសេដ្ឋកិច្ច ដើម្បីបង្កើតចំណូល បង្កើនតម្លៃដីធ្លី។
«ការអភិវឌ្ឍនៅមូលដ្ឋាននឹងជួយទាក់ទាញបញ្ញវន្ដ យុវជនមានសមត្ថភាព និងកម្លាំងពលកម្មពីទីក្រុង ឬទីប្រជុំជន មកកាន់ជនបទដែលជាមូលដ្ឋានរបស់ពួកគេវិញ»
ដើម្បីចាប់ផ្ដើមក្នុងការអភិវឌ្ឍនៅមូលដ្ឋាន (ឃុំ/សង្កាត់) វិស័យឯកជន ដើរតួនាទីដ៏សំខាន់ក្នុងការជួយបង្កើនតម្លៃអចលនទ្រព្យ ឬដីធ្លី ដែលមាននៅមូលដ្ឋាននោះ។ វិស័យឯកជនអាចជាអ្នកគិតគូសិក្សាពីសក្ដានុពល និង រៀបចំការវិនិយោគ ដើម្បីកៀរគរកម្លាំងពលកម្ម និងប្រមូលការចូលរួមធ្វើការអភិវឌ្ឍពីភាគីពាក់ព័ន្ធផ្សេងៗរួមមាន អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋសហគមន៍។
ឆ្លើយតបនឹងយន្ដការក្នុងការអភិវឌ្ឍអចលទ្រព្យ និងអភិវឌ្ឍប្រាក់ចំណូលយុវជនតាមមូលដ្ឋាន ក្នុងនាមក្រុមហ៊ុនឯកជនដ៏ធំដូចជាក្រុមហ៊ុន Century 21 Zillion Holding ដែលផ្តោតសំខាន់លើទីផ្សារដីធ្លីរួមមានការទិញ លក់ និងជួល បានបង្កើតឱកាសការងាររាប់ពាន់កន្លែងដល់យុវជន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជ្រើសរើស អ្នកគ្រប់គ្រងសាខាប្រចាំ ឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា ចំនួន ១ ៦៥២ នាក់ ដើម្បីក្លាយជាតំណាងក្នុងការឈរជើងធ្វើការនៅតំបន់ដែលពួកគេរស់នៅ។
ក្នុងនាមលោក ព្រាប កុល និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន Century 21 Zillion Holding ដែលកំពុងឈរ និងធ្វើដំណើរលើបេសកកម្មនៃការអភិវឌ្ឍអចលនទ្រព្យទូទាំងប្រទេស ក្នុងរយៈពេល៥ឆ្នាំខាងមុខ បានបង្ហាញពីទស្សនៈវិស័យជាវិជ្ជមាន ចង់ឃើញឃុំសង្កាត់អាចប្រើប្រាស់អចលនទ្រព្យកែច្នៃឲ្យមានតម្លៃសេដ្ឋកិច្ច ឲ្យមានចរន្ដសេដ្ឋកិច្ច ប្រជាពលរដ្ឋមូលដ្ឋានបានទទួលផលចំណេញ ពីអាជីវកម្ម, ការផ្ដល់សេវាកម្ម និងផ្ដល់ដំណោះស្រាយ ដែលក្រុមហ៊ុនរៀបចំ។
ការអភិវឌ្ឍអលចនទ្រព្យ បង្កើតឲ្យមានការងារដល់យុវជន គឺនឹងអាចផ្លាស់ប្ដូរកែប្រែជីវភាព ការរស់នៅ និងចំណេះដឹង។ ផ្អែកតាមកម្រិតម៉ាក្រូសេដ្ឋកិច្ចលោក ព្រាប កុល បានសង្កត់ធ្ងន់ថា នៅពេលក្រុមហ៊ុនមានដំណើរការ ប្រជាពលរដ្ឋមានការងារធ្វើ ប្រជាពលរដ្ឋទទួលផល នោះនឹងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។
ជាងនេះទៅទៀត ការអភិវឌ្ឍនៅមូលដ្ឋាននឹងជួយទាក់ទាញបញ្ញវន្ដ យុវជនមានសមត្ថភាព និងកម្លាំងពលកម្មពីទីក្រុង ឬទីប្រជុំជន មកកាន់ជនបទដែលជាមូលដ្ឋានរបស់ពួកគេវិញ។ ចំពោះការអភិវឌ្ឍបែបនេះ អាចមានផលលំបាកខ្លះៗ ប៉ុន្តែលោក ព្រាប កុល យល់ឃើញថា វាគឺជាដំណាក់កាលស្តង់ដារនៃអាជីវកម្ម មានខាត មានរួចខ្លួន ទើបអាចបង្កើតចំណេញតាមក្រោយ។ ប៉ុន្តែអ្វី ដែលសំខាន់ក្រុមហ៊ុនបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជា៕
សម្គាល់៖ អត្ថបទនេះមិនឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News ឡើយ។