ក្រុមហ៊ុនក្នុងស្រុកដំបូងគេ ប្រកាសពង្រីកសេវាអចលនទ្រព្យទៅកាន់ទីផ្សារពិភពលោក

ZPLAT INTERNATIONAL ជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារ​អចលនទ្រព្យនៅទូទាំងពិភពលោក ដើម្បីចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ​ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកលកំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។