ភ្នំពេញ៖ ZPLAT INTERNATIONAL ជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោក ដើម្បីចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកលកំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។
ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលក្រុមហ៊ុននេះឋិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
ការប្រកាសពង្រីកខ្លួនរបស់ក្រុមហ៊ុន ZPLAT INTERNATIONAL ស្របពេលដែលទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកបានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្តែង ប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យបូកបញ្ចូលគ្នានៅទូទាំងពិភពលោកសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧៥៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះកើន៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនពេលដែលកូវីដ-១៩ ផ្ទុះឡើង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន JLL ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
កំណើនប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅលើទីផ្សារអន្តរជាតិ បានបង្កើតឱកាសជាច្រើនដល់ប្រតិបត្តិករក្នុងវិស័យនេះដើម្បីពង្រីកខ្លួនក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការទាំងពេលបច្ចុប្បន្ន នឹងទៅអនាគត។
ដើម្បីឆ្លើយតបនូវកំណើននេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុងត្រូវការជ្រើសរើសអ្នកជំនាញវ័យក្មេងជាច្រើននាក់ដែលមានជំនាញផ្នែកអន្តរភាសា មកចូលរួមក្នុងគម្រោងសកលដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប និងជាទីផ្សារអចលនទ្រព្យឈានមុខគេមួយនៅទូទាំង ១៩៥ ប្រទេសលើពិភពលោក។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេបមកកាន់អ៉ីម៉េល talent@zplat.com ។ មានតែបេក្ខជនជាប់ឈ្មោះប៉ុណ្ណោះ ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។
ទំនាក់ទំនងលេខទូរស័ព្ទ៖ +855 61 876 333
គេហទំព័រផ្លូវការ៖ www.zplat.com