តាងនាមយើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃ ផ្លាតហ្វម អ៊ីនឌីខេសិនផ្លឹស (ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យវីត្រាស់ អឹព្រេហ្សល) សូមសម្ដែងនូវការអបអរសាទរដ៏ជ្រាលជ្រៅ និងកក់ក្ដៅបំផុត ចំពោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងឱកាសគម្រប់ខួបអនុស្សាវរីយ៍ 30 ឆ្នាំ ក៏ដូចជាឆ្លៀតឱកាសថ្លែងអំណរគុណចំពោះការចូលរួមសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យវីត្រាស់ អឹព្រេហ្សល ក្នុងការប្រើប្រាស់ ផ្លាតហ្វម អ៊ីនឌីខេសិនផ្លឹស នាពេលកន្លងមក។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការនាំយកនូវដំណោះស្រាយថ្មីៗ និងបានបោះជំហានទៅមុខជាបន្តបន្ទាប់ក្នុងការផ្ដល់នូវសេវាកម្មយ៉ាងសម្បូរបែបជូនដល់អតិថិជនរបស់ខ្លួន។ ដូច្នេះក្នុងនាមជាដៃគូសហការយ៉ាងជិតស្និត យើងខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែងដែលបានសហការភាពជាដៃគូយុទ្ធសាស្រ្ដជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ជាចុងក្រោយ ថ្នាក់ដឹកនាំនៃ ផ្លាតហ្វមវាយតម្លៃអចលនទ្រព្យ អ៊ីនឌីខេសិនផ្លឹស សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យកាន់តែមានភាពរីកចម្រើន និងការអភិវឌ្ឍតទៅថ្ងៃមុខបន្ថែមទៀត។ ជាពិសេស សូមឲ្យគ្រប់ភារកិច្ច និងការសហការភាពជាដៃគូយុទ្ធសាស្ដ្ររវាងក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យវីត្រាស់ អឹព្រេហ្សល និងធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ប្រកបដោយភាពរីកចម្រើន និងភាពជោគជ័យទាំងអស់គ្នា៕