ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាយុជាង ២០០ ឆ្នាំបើកដំណើរការនៅកម្ពុជា

ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រង​អចលនទ្រព្យលំដាប់ពិភពលោក Chestertons មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាស​បើកដំណើរការនៅកម្ពុជា​​នៅដើមឆ្នាំ ២០២២ ដោយបញ្ជាក់ថា​កម្ពុជា​ជាទីផ្សារ «គន្លឹះ, រីកចម្រើនខ្លាំង» ស្របតាម​យុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់​អាស៊ី​។ ​ ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល ២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិ​ជាង ១០០ ការិយាល័យ​របស់ខ្លួន ​តាមរយៈការទិញយកប្រតិបត្តិការក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារចំនួន ៥៥នាក់ជំហ៊ានដំបូង ហើយត្រូវដឹកនាំដោយលោក ជី មាត និង កញ្ញា សាម ចាន់ធូ ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅដ្ឋាននិងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ។ លោក Salah Mussa ប្រធានក្រុមហ៊ុន Chestertons បញ្ជាក់ថា៖«យើងមានសេចក្តីសោមនស្សក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជា​ក្រុមហ៊ុនមាន​​ការរីកធំធាត់​ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេនៃសមាជិក Franchise … Continue reading ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាយុជាង ២០០ ឆ្នាំបើកដំណើរការនៅកម្ពុជា