លំនៅឋានថ្មីជាង២០គម្រោង ប្រកាសបើកលក់ក្នុងត្រីមាសទី៣

Bunthoeun Chhut 13/October/2021 18:18
ចែករំលែក

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចាប់ផ្តើមបើកលក់គម្រោងថ្មីៗជាង ២០ គម្រោង ក្នុងអំឡុងត្រីមាសទី៣ (កក្កដា-សីហា-កញ្ញា) ឆ្នាំ២០២១ ដើម្បីចាប់យកចំណែកទីផ្សារ ស្របពេលការរីករាលជំងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។​ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ។​

របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២១ របស់ក្រុមហ៊ុន CBRE Cambodia ដែលទើបចេញផ្សាយថ្ងៃទី១២ ខែតុលា បានបង្ហាញថា គំរោងអភិវឌ្ឍន៍លំនៅឋាន​ថ្មីៗចំនួន ២២ គម្រោង បានប្រកាសបើកលក់ក្នុងទីផ្សារ ខណៈដែលគម្រោងទើបបញ្ចប់ការសាងសង់រួចរាល់មាន ៣ គម្រោង ក្នុងអំឡុងត្រីមាសទី៣ឆ្នាំនេះ។

ទិន្នន័យដដែលបានបញ្ជាក់ថា គម្រោងថ្មីៗទាំងនេះ​បានបោះទីតាំងអភិវឌ្ឍន៍ក្នុងខណ្ឌជ្រោយចង្វារ ច្បារអំពៅ និងខណ្ឌដង្កោ ហើយភាគច្រើនជាប្រភេទលំនៅឋានតម្លៃមធ្យម (mid-range)។ (មើលឈ្មោះគម្រោងខាងក្រោម)

៤គម្រោង ស្ថិតក្នុងចំណោមគម្រោងលំនៅឋានថ្មី២២គម្រោង ដែលប្រកាសបើកលក់ក្នុងទីផ្សារក្នុងត្រីមាសទី៣ ឆ្នាំ២០២១

តាមរបាយការណ៍ គិតចាប់ពីខែមករា មកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១ គម្រោងលំនៅឋានបានបញ្ចប់ការសាងសង់រួចរាល់មាន ២៤គម្រោង ហើយតាមការរំពឹងទុក លំនៅឋានចំនួន ៣៤គម្រោងបន្ថែមទៀតនឹងអាចបញ្ចប់ការសាងសង់នៅត្រឹមដំណាច់ឆ្នាំ២០២១៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង