ការទិញ-លក់ដីធ្លីក្នុងខណ្ឌព្រែកព្នៅបង្ហាញសញ្ញាល្អឡើងវិញ

Bunthoeun Chhut 28/September/2021 11:32
ចែករំលែក

ភ្នំពេញ៖  ខណ្ឌព្រែកព្នៅបានបង្ហាញពីកំណើនការទិញ-លក់ដីធ្លីឡើងវិញគួរឲ្យកត់សម្គាល់ក្នុងរយៈពេលបីខែ (មិថុនា-កក្កដា-សីហា) ចុងក្រោយ។ នេះបើតាមទិន្នន័យកត់ត្រាពីប្រតិបត្តិការទិញ-លក់ដោយក្រុមហ៊ុនអចលនទ្រព្យ។

ទិន្នន័យពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានបង្ហាញថា ប្រតិបត្តិការទិញ-លក់ដីធ្លីក្នុងខណ្ឌព្រែកព្នៅរយៈពេលបីខែចុងក្រោយនេះបូកបញ្ចូលមានប្រមាណជិត ១៤០ ប្រតិបត្តិការ ដែលចំនួននេះមានកំណើនជាង ៦០ ភាគរយ ធៀបនឹងរយៈពេលបីខែ (មករា-កុម្ភៈ-មិនា) ដើមឆ្នាំ ២០២១ ។

កំណើនទិញ-លក់នេះ បានបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគក្នុងការចាប់យកឱកាសវិនិយោគដីធ្លីក្នុងខណ្ឌព្រែកព្នៅ ដែលជាតំបន់លេចធ្លោ និងជាទិសដៅសម្រាប់អ្នកវិនិយោគលំនៅឋានតម្លៃសមរម្យនៅជាយរាជធានីភ្នំពេញ។

ទិន្ន័យដដែលបានបង្ហាញថា ប្រតិបត្តិការទិញ-លក់ដីធ្លីក្នុងខណ្ឌព្រែកព្នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានប្រមាណជាង ២៥០ ប្របត្តិការ។ក្នុងនោះខែសីហា មានសកម្មភាពទិញ-លក់ខ្ពស់ជាងគេជិត ៧០ប្រតិបត្តិការ។

ខណ្ឌព្រែកព្នៅ មានសង្កាត់ចំនួនប្រាំដូចជាសង្កាត់ពន្សាំង  សង្កាត់ពញាពន់ សង្កាត់សំរោង សង្កាត់គោករកា និងសង្កាត់ព្រែកព្នៅ។

តាមទិន្ន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌព្រែកព្នៅ បានបង្ហាញថា ទីផ្សារដីធ្លីសម្រាប់សាងសង់លំនៅឋានក្នុងខណ្ឌនេះមានតម្លៃចន្លោះពី ៨០ ដល់ទៅ ២ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

z1news land transaction in Prek Pnov Phnom Penh
ពាក្យទាក់ទង