គម្រោងអភិវឌ្ឍដីសម្រាប់គោលដៅបំបែកក្បាលដីពីមួយ ទៅជាក្បាលដីច្រើនកន្លែងសម្រាប់លក់ ឬសាងសង់លំនៅឋាន ពាណិជ្ជកម្ម និងគោលដៅផ្សេងៗត្រូវស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដីជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។
យោងតាមប្រកាសស្តីពី «ការអភិវឌ្ឍដី» ចុះហត្ថលេខាដោយឯកឧត្តមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍដីត្រូវបានបែងចែកទៅតាមទំហំផ្សេងគ្នា ដើម្បីស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍជាមុនពីអាជ្ញាធរមានសមត្ថកិច្ចដូចខាងក្រោម៖
ទី១_គម្រោងអភិវឌ្ឍដីដែលមានទំហំផ្ទៃដីធំជាង ៣០ ០០០ ម៉ែត្រក្រឡា ត្រូវស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដីពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់
ទី២_គម្រោងអភិវឌ្ឍដីដែលមានទំហំផ្ទៃដីតូចជាង ឬស្មើ ៣០ ០០០ ម៉ែត្រក្រឡា ត្រូវស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដីពី អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ដែលទីតាំងគម្រោងនោះស្ថិតនៅ។
ទី៣_គម្រោងអភិវឌ្ឍដីដែលមានទំហំផ្ទៃដីតូចជាង ឬស្មើ ៥ ០០០ ម៉ែត្រក្រឡា ត្រូវស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដីពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដែលទីតាំងគម្រោងនោះស្ថិតនៅ ក្នុងករណីដែលក្រុង ស្រុក ខណ្ឌ នោះមានប្លង់គោលប្រើប្រាស់ដី ដែលត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចមក៕