៧ ចំណុចទិញដីឡូតិ៍ ឬលំនៅឋាន កុំឲ្យមានហានិភ័យ

Bunthoeun Chhut 23/September/2021 18:28
ចែករំលែក

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពី​ប្រកាសស្តីពី «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលវត្ថុ» ក្នុងគោលដៅ​បញ្ចៀសហានិភ័យ​ដល់​អ្នកទិញអចលនទ្រព្យដូចជា​ ផ្ទះ ឬដីឡូតិ៍ នៅពេលទិញ​ពី​ម្ចាស់គម្រោង​។​

ប្រកាសនេះត្រូវបានចុះហត្ថលេខា​ដោយឯកឧត្តម អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែមករា ឆ្នាំ២០២០។ ទិដ្ឋភាពសំខាន់ៗ៧ចំនុចក្នុងប្រកាសនោះមាន​ដូចខាងក្រោម៖

  • ត្រូវពិនិត្យខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញមុនសម្រេចចិត្តចុះហត្ថលេខា​ ឬផ្តិតមេដៃ
  • ត្រូវពិនិត្យអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុដែលចេញដោយក្រសួង ឬមន្ទីរ
  • ត្រូវពិនិត្យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានច្បាស់
  • ត្រូវពិនិត្យមើលទិន្នន័យ ឬុឯកសារបំបែកក្បាលដី
  • ត្រូវពិនិត្យកិច្ចសន្យាលក់-ទិញអចលនវត្ថុពីម្ចាស់ដើម (ករណីដីទិញពីគេ)
  • ត្រូវពិនិត្យឯកសារចុះបញ្ជីពន្ធដារ
  • ត្រូវពិនិត្យឈ្មោះអត្តសញ្ញាណបណ្ណ និងអាសយដ្ឋានម្ចាស់គម្រោងពិតប្រាកដ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង